រដ្ឋាភិបាល

ធនាគារជាតិៈ ​កម្ពុជា​រក្សា​បាន​​កំណើន​ម៉ាក្រូ​​ដ៏ល្អ និង​រឹងមាំ

កម្ពុជា​បាន​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​នឹង​កំណើន​ដ៏រឹងមាំ ខណៈ​អតិផរណា​ទាប និង​អាច​គ្រប់គ្រង​បាន​បាន​អនុគ្រោះ​សម្រាប់​ការអភិវឌ្ឍ​​ជាបន្ត​​នៃ​វិស័យ​ធនាគារ​។ នេះ​បើ​យោងតាម​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។ ថ្លែង​​ក្នុង​​សន្និសីទ​ធនាគារ​អាស៊ាន​លើក ...

ម៉ៃ គុណមករា
https://bit.ly/2KTB9fo

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ ៩៥ ​គ្រួសារ​ ព្រម​ទទួល​យក​ដី​ ដើម្បី​បញ្ចប់​ជម្លោះ

ប្រជាពលរដ្ឋ ៩៥ គ្រួសារ​ ក្នុង​ចំណោម ៣១៧ គ្រួសារ​ ដែល​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ក្នុង​ករណី​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ តាំងពី​ឆ្នាំ​ ២០០៦ មក​នោះ​បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ដែល​បានបញ្ចប់​ជម្លោះ​ទាំងស្រុង​តាមរយៈ​ការសម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ដ​កោះកុង​។ លោក សុខ សុទ្ធី អភិបាលរង​ខេត្ដ​កោះកុង​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ ...

វ៉ន ដារ៉ា
https://bit.ly/2QOXbnp

លោក ហ៊ុន សែន ផ្ដល់​ថវិកា​ $៨៣ ​លាន​ បន្ថែម​លើ​ការសាងសង់​ និង​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផ្ដល់​ថវិកា​សរុប​ចំនួន ៨៣ ​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ការបន្ត​ការសាងសង់​​អគារ​កម្ពស់​ ១២ ​ជាន់​ដែល​មន្ទីរពេទ្យ​នេះ​កំពុង​ដំណើរការ​សាងសង់​បាន ១៧ ​ភាគរយ​លើ​គម្រោង​ដែល​មាន​ស្រាប់​ ៣៩ ​លាន​ ៧ ​សែន​ដុល្លារ ហើយ​នឹង ...

សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8

កម្ពុជា​ - កូរ៉េ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ និង​ពិភាក្សា​អំពី​ជន​ចំណាកស្រុក​

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ រួមមាន​ការ​ចាប់ផ្តើម​ការសិក្សា​រួមគ្នា​មួយ​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​កូរ៉េ​ គឺ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664054/cambodia-south-korea-ink-five-agreements-discuss-migrants/

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​​​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​​

កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​កំពុង​ត្រូវ​បាន​ធ្វើឡើង​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/

កូរ៉េខាងជើង​ស្វែងរក​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​កម្ពុជា​

ប្រទេស​កូរ៉េខាងជើង​ចង់​ជំរុញ​ចំនងទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជាដែល​បាន​ចាប់ផ្តើម​ដោយ​សម្តេច​នរោត្តម​សីហនុ​ និង​គីម​ អ៊ី​ល ស៊ុង ​កាលពី​ជាង​ ៥០​ ឆ្នាំមុន​។ លោក​ Ri​ Kil​ Song​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​​លើក​ឡើង​ពី​​រឿង​នេះ​ទៅ​រដ្ឋមន្រ្តី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50664116/north-korea-seeks-stronger-ties-with-the-kingdom/

ក្រសួង​មហាផ្ទៃ ពន្យារពេល​ឱ្យ​បក្ស​សិទ្ធិមនុស្សបញ្ជូន​ឈ្មោះ​ថ្នាក់ដឹកនាំ​មក​ក្រសួង

ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ពន្យារពេល​ ៦ ​ខែ​ ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ស្របតាម​បទប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្ដី​គណបក្សនយោបាយ​។ មន្ត្រី​ក្រសួង​បញ្ជាក់ថា ការពន្យារពេល​នេះ​គឺ​ធ្វើ​ឡើង​តាម​ការស្នើសុំ​ពី​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស។ កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើលិខិត ...

ខន សាវិ
https://bit.ly/33cVtyJ

​ខេត្ត​ចំនួន​ ៤​ បើក​សម្រាប់​ការ​រុករក​រ៉ែ​មាស​

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រកាស​បើក​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ និង​អន្តរជាតិ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​សិក្សា​ និង​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ចំនួន​ ៤​ ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​សំបូរ​រ៉ែ​មាស​។​ យោង​តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50663635/four-provinces-open-for-gold-mine-exploration/

កម្ពុជា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​វិនិយោគ​នៅ​កម្ពុជា​

កាលពី​ស​ប្តា​ហ៍​មុន​ ប្រទេស​កម្ពុជា​បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​អះអាង​ថា​ លក្ខខណ្ឌ​ការងារ​នៅ​ទី​នេះ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ...

ជា វណ្ណៈ
https://www.khmertimeskh.com/50663745/us-companies-urged-to-invest-in-cambodia/

រដ្ឋមន្ត្រី៖ ​អាជីវកម្ម​រ៉ែ​ មិន​ត្រូវ​ប៉ះពាល់​សហគមន៍

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​អំពាវនាវ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ធនធាន​រ៉ែ​ធានា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍ និង​បរិស្ថាន​។ ក្នុង​វេទិកា​អភិបាលកិច្ច​វិស័យ​និស្សារណៈកម្ម (EIGF) ​លើក​ទី​ ៨ ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃ​សុក្រ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ថ្លែងថា វេទិកា​នេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព និង​ការចួលរួម​កិច្ចសហការ​ក្នុង ...

ធូ វិរៈ
https://bit.ly/35qlYSS

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ១០​ខែ​កើន​ឡើង​ជិត​៣០%​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ ​និង​ប្រជាពលរដ្ឋ​ ​បង្កើន​ការចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​ ​ខណៈ​របាយការណ៍​បាន​បង្ហាញថា​ ​ក្នុង​រយៈពេល ១០ខែ​ឆ្នាំនេះ​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ជិត ៣០%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ...

ប៉ិច សុធារី
https://bit.ly/2OjxWbj

លោក​ ដូណាល់ ត្រាំ ផ្ញើលិខិត​ជូន​លោក​ ហ៊ុន សែន ​ដោយ​បញ្ជាក់​ពី​ជំហរ​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ ២ ​ច្បាប់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បញ្ជាក់​ពី​ជំហរ​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​និង​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​ទៅ​ចូលរួម​ប្រជុំ ពិសេស​សហរដ្ឋអាមេរិក-អាស៊ាន​ នៅ​ឆ្នាំ​ ២០២០​។ ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​បាន​បញ្ជាក់ថា លោក ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ជូន​លោក​នាយក ...

នៀម ឆេង
https://bit.ly/37B0FzS

មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ​​ ៦០ ​ឆ្នាំ​ដូចគ្នា

ក្រសួង​មុខងារ​សាធារណៈ​សម្រេច​រំកិល​អាយុ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ២ ឲ្យ​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​អាយុ​ ៦០ ​ឆ្នាំ​ដូចគ្នា​ នៅក្នុង​ក្របខ័ណ្ឌ​ទាំង​ ៣ ​របស់​មន្ត្រីរាជការ​សាធារណៈ ខណៈ​មន្ត្រី​ជិត​ ២ ០០០ ​នាក់​ ដែល​ត្រៀម​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ​នឹង​ត្រឡប់​មក​ធ្វើការ​តាម​ធម្មតា​។ តាម​ច្បាប់ ...

ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb

នាយករដ្ឋមន្ត្រី ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​បន្ត​គិតគូរ​ពី​ប្រយោជន៍​ជនពិការ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ និង​គិតគូរ​អំពី​ផលប្រយោជន៍​ និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការភាព​ឱ្យបាន​សមរម្យ​ស្របតាម​សេដ្ឋកិច្ច​ជាតិ និង​ត្រូវមាន​វិធានការ​ចាំបាច់​ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​ពលរដ្ឋ សប្បុរសជន ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូលរួម​ឧបត្ថម្ភ ...

រី សុចាន់
https://bit.ly/2XNTa46

ការធ្វើ​ទំនើបកម្ម​ បាន​ជំរុញ​ដល់​កំណើន​ចំណូល​ពន្ធដារ

ការធ្វើ​ទំនើបកម្ម​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ពន្ធដារ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ចំណូល និង​តម្លាភាព​ក្នុង​ការបង់ពន្ធ​ក្នុង​វិស័យ​ពន្ធដារ​របស់​កម្ពុជា ខណៈ​ការប្រមូល​ចំណូល​ពន្ធ​កើនឡើង​ជាង​ ២៨ ​ភាគរយ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​ឆ្នាំ ​២០១៩​។ នេះ​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ...

ធូ វិរៈ
https://bit.ly/2Og5GX8

ការនាំចេញ​សម្លៀកបំពាក់​កម្ពុជា ​នឹង​នៅតែ​ខ្លាំង

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​បន្ទាប់​ដែល​បាន​លើកឡើង​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការគោរព​តាមច្បាប់​ការងារ​គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ...

ម៉ៃ គុណមករា
https://bit.ly/3377iXq

មជ្ឈមណ្ឌល​ជំនាន់​ថ្មី​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន

ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​សម្ពោធ​ជា​ផ្លូវការ នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ដល់​និស្សិត​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ដោយ​ការពង្រឹង​គុណវុឌ្ឍិ​ខ្ពស់ ដល់​គ្រូបង្រៀន​ស្រប​តាម​ការអប់រំ​សតវត្សរ៍​ទី​ ២១​។ ...

វ៉ន ដារ៉ា
https://bit.ly/37pq6V4

ប្រគល់​ភារកិច្ច និង​សេវា​សុខាភិបាល​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យ​មាន​ភាពប្រសើរ

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជអប​) ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ ...

ម៉ិច ដារ៉ា
https://bit.ly/2pELEfh

មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ

ការ​បោះ​ជំហាន​ដំបូង​ក្នុង​ចរចា​ស្ថាបនា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ (FTA)​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិនមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​គម្រោងពាណិជ្ជ​កម្ម​សម្បទាន​ជា​មួយ​សហភាព​អឺរ៉ុប ​(EBA)​ ឡើយ។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល ...

អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html

ក្រុមហ៊ុន​ថៃ ​វិនិយោគ​ថាមពល​សូឡា​នៅ​កម្ពុជា

ក្រុមហ៊ុន​ថៃ B. Grimm Power ទទួល​បាន​ការយល់ព្រម​លើ​គម្រោង​វិនិយោគ​ថាមពល​សូឡា​ទំហំ ៣០ ​មេហ្គាវ៉ាត់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៅ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា គម្រោង​ថាមពល​សូឡា ៣០ ​មេហ្គាវ៉ាត់​ នឹង​សាងសង់​ជើង​ទម្រ​នៅលើ​ផ្ទៃដី​ប្រហែល​ ៤០ ​ហិកតា​ នៅ ...

ធូ វិរៈ
https://bit.ly/2KGSd8F

លោក​ ស​ ខេ​ង​៖​ កម្ពុជា​កំពុង​ដោះស្រាយ​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អឺរ៉ុប​អំពី​បញ្ហា​ទំនាស់​ដីធ្លី​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​រួច​ហើយ​លើ​ចំណុច​មួយ​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ស្តី​ពី​ ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ...

តាំង វីដា
https://www.khmertimeskh.com/50662535/sar-kheng-says-kingdom-is-addressing-european-unions-land-dispute-concerns/

ច្បាប់​ថ្មី​ ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន

​ច្បាប់​ថ្មី​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ឲ្យ​ទទួលបាន​ប្រាក់​សោធន​ដូច​កម្មករ​និយោជិត​ក្នុង​វិស័យ​សាធារណៈ ខណៈ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​នឹង​ទទួល​បាន​ដូចគ្នា នៅពេល​ពួកគេ​បាន​បង់​វិភាគទាន និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​។ អត្ថប្រយោជន៍​ទាំងនេះ ត្រូវ ...

ឡុង គីមម៉ារីតា
https://bit.ly/348rXLM

លោក ស ខេង​៖ ការផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ នៅមាន​ភាពយឺតយ៉ាវ​នៅ​ឡើយ

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​មាន​​ភាពយឺតយ៉ាវ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពុំទាន់​មាន​តួនាទី សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់​សេវា​នានា​ជា​អ្វី​ដែល​សង្គម​ស៊ីវិល ...

ម៉ិច ដារ៉ា
https://bit.ly/332CdUB

ទេសចរ​ចិន​បន្ត​កើន​ឡើង​នៅ​កម្ពុជា ​ខណៈ​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ

ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់​កម្ពុជា​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះបន្ត​កើន​ឡើង​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន ​ដោយ​ចំនួន​អ្នក​ទេសចរ​ចិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​មួយ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ពីបស្ចិម​ប្រទេសធ្លាក់​ចុះ។​ នេះ​បើ ...

ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cay2Z
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!