រដ្ឋាភិបាល
សាលាខេត្តស្ទឹងត្រែងស្ដីបន្ទោសពីការរិះគន់ឧក្រិដ្ឋកម្មព្រៃឈើ
មន្ត្រីខេត្តស្ទឹងត្រែងបានជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសហការគ្នា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ក្រោយពីការផ្សព្វផ្សាយអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សេចក្តីថ្លែងការណ៍ពីសាលាខេត្តកាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការផ្សព្វផ្សាយពត៌មានមិនពិត ស្តីពីវិធានការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50543689/stung-treng-provincal-hall-rebukes-forestry-crime-criticism/
Moody ថាកម្ពុជា នឹងបាត់បង់ភាពប្រកួតប្រជែងបើ EBA ត្រូវបានដក
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services ព្រមានថា ការបាត់បង់សក្ដានុពលអនុគ្រោះពន្ធពាណិជ្ជកម្មរបស់កម្ពុជាចូលទៅសហភាពអឺរ៉ុប នឹងធ្វើ ...
ស៊ន សារ៉ាត និង ចេង សុខហ័ង
https://bit.ly/2CCxnEc
ក្រសួងបរិស្ថាន ជំរុញឲ្យឈប់ប្រើសម្ភារអេឡិចត្រូនិកជជុះ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីម្សិលមិញបានជំរុញឲ្យពលរដ្ឋឈប់ទិញគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីជជុះមកប្រើប្រាស់ ដើម្បីជួយការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការជួសជុលនាំឲ្យខាតបង់ថវិកាច្រើន។ ...
សុទ្ធ គឹមសឿន
https://bit.ly/2SdwFlZ
បិទទីតាំងផលិតស្រាជាង ៧០០ ក្រោយមានពុលស្លាប់នៅក្រចេះ
ទីតាំងសិប្បកម្មផលិតស្រាសជាង ៧០០ កន្លែងនៅទូទាំងខេត្តក្រចេះត្រូវបានអាជ្ញាធរខេត្តប្រកាសបិទមិនឱ្យធ្វើអាជីវកម្មផលិត និងលក់ដូរជាបណ្ដោះអាសន្នដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ បន្ទាប់ពីមានករណីពុលបង្កឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺបញ្ជូនទៅមន្ទីរពេទ្យ ...
ឃុត សុភចរិយា
https://bit.ly/2z16RRe
ប្រទេសរុស្ស៊ីបង្វែរបំណុលទៅជាការវិនិយោគ
ប្រទេសរុស្ស៊ីបានយល់ព្រមឱ្យបង្វែរបំណុលដែលមានចំនួន ១,៥ ពាន់លានដុល្លារនៅកម្ពុជា ជាការវិនិយោគ និងសន្យាផ្តល់ជំនួយបន្ថែមដល់កម្ពុជានៅឆ្នាំក្រោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50542729/russia-converts-debt-to-investment/
មន្ត្រីក្រសួងមហាផ្ទៃត្រូវបានចោទប្រកាន់ពីការដណ្តើមដី
កាលពីថ្ងៃសៅរ៍ តុលាការក្រុងភ្នំពេញបានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលម្នាក់ ដែលបានចោទប្រកាន់ថា បានព្យាយាមដណ្តើមយកដីរដ្ឋ ដោយក្លែងបន្លំដោយប្រើឈ្មោះភរិយារបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគំរាមមេឃុំនៅខេត្តព្រះសីហនុ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50542474/interior-ministry-official-charged-over-land-grab-2/
លោក ហ៊ុន សែន ប្រកាសជាថ្មីថាមិនចរចាជាមួយលោក សម រង្ស៊ី ដាច់ខាត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា លោកនឹងមិនចរចាជាមួយប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ដាច់ខាត ប៉ុន្តែ លោកនឹងចរចាដោយផ្ទាល់ជាមួយបរទេសជាសារវាយបកទៅលោក សម រង្ស៊ី ដែលប្រកាសមិនចរចាដោយផ្ទាល់ជាមួយគណបក្សកាន់អំណាច ខណៈដែលសហភាពអន្តរសភា IPU ចេញសេចក្ដីសម្រេចទាមទារឲ្យកម្ពុជា ...
នៀម ឆេង
https://bit.ly/2yRD0ea
លោក ហ៊ុន សែន មិនបារម្ភចំពោះការព្យួរ ឬក៏ដក EBA របស់ EU
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាមិនមានការព្រួយបារម្ភចំពោះការព្យួរ ឬក៏ដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហគមន៍អឺរ៉ុបឡើយ ដោយលោកថ្លែងថា EBA នឹងត្រូវបាត់បង់នៅពេលសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ ហើយលោកបានធ្វើការមួយជំហានមុនរួចជាស្រេចទៅហើយ ដោយបាន ...
នៀម ឆេង
https://bit.ly/2CZJ8ph
អ្នកស្លាប់ដោយការពុលស្រានៅខេត្តក្រចេះកើនដល់៥នាក់ខណៈ៤០នាក់បន្ដដេកពេទ្យ
គិតត្រឹមថ្ងៃទី២១ខែតុលានេះចំនួនអ្នកស្លាប់ដោយករណីពុលស្រានៅស្រុកសំបូរខេត្តក្រចេះបានកើនឡើងដល់៥នាក់ហើយ ខណៈ៤០នាក់ទៀតកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ នេះបើតាម លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2NTzW6N
ការនាំចេញកៅស៊ូកើន ខណៈតម្លៃបន្តធ្លាក់ចុះ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២២ ភាគរយ ក្នុងអំឡុង ៩ ខែដំបូងឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខបានពី ...
ចេង សុខហ័ង
https://bit.ly/2Pl7Rdd
ក្រសួងថា ការអនុញ្ញាតឲ្យបូមខ្សាច់ដើម្បីជួយសម្រួលចរន្តទឹក តែអ្នកឃ្លាំមើលថាផ្ទុយពីផលប៉ះពាល់ជាក់ស្តែង
ក្រសួងរ៉ែ និងថាមពលអះអាងថា ការឲ្យអាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់ គឺដើម្បីសម្រួលចរន្តទឹកហូរឲ្យចំកណ្តាលទន្លេ និងបញ្ចៀសចរន្តទឹកហូរបុកច្រាំងដែលអំណះអំណាងនេះជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីក្រសួងអប់រំ ដែលជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាម ...
វ៉ន ដារ៉ា
https://bit.ly/2yLIZAX
ក្រសួងនឹងស៊ើបអង្កេត អំពើទាសភាព នៅតាមសិប្បកម្មឡឥដ្ឋ
នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ទាប់ពីមានរបាយការណ៍មួយ របស់ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Royal Holloway ក្នុងទីក្រុងឡុងដ៍ ដែលមានចំណងជើងថា «ឥដ្ឋឈាម» ដោយបានបង្ហាញ ...
ម៉ិច ដារ៉ា
https://bit.ly/2yJpyc6
រដ្ឋមន្ត្រីក្រសួងដែនដី ឱ្យមន្ត្រីវាស់វែងដីកុំឆ្លៀតកេងប្រវ័ញ្ច
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីម្សិលមិញបានប្រាប់ឲ្យមន្ត្រីមន្ទីររៀបចំដែនដីតាមខេត្ត-ក្រុងចុះវាស់វែងដីធ្លីជូនពលរដ្ឋដោយប្រើឆន្ទៈត្រឹមត្រូវ មិនលម្អៀង និងមិនកេងប្រវ័ញ្ចចង់ចំណេញពីពលរដ្ឋ ខណៈទើបទទួលបានឧបករណ៍ទំនើបដែលវាស់វែងតាមប្រព័ន្ធផ្កាយរណប។ ...
សុទ្ធ គឹមសឿន
https://bit.ly/2R2k0kG
ក្រុមអ្នកជំនាញឯកភាពគ្នាលើសូចនាករចំនួន ៤ ដែលនឹងធ្វើឲ្យមាននិរន្តរភាពធនធានត្រីទឹកសាប
ក្រុមជំនាញការជលផល និងបរិស្ថានជាតិ និង អន្តរជាតិ បានបញ្ចប់កិច្ចពិភាក្សាអំពីការគ្រប់គ្រងនិងអភិរក្សប្រភេទត្រីបំផ្លាស់ទីនៅកម្ពុជា កាលពីម្សិលមិញ ដោយបានឯកភាពគ្នា លើសូចនាករសំខាន់ៗចំនួន ៤ ដែលនឹងធ្វើឲ្យមាននិរន្តរភាពធនធានត្រីទឹកសាបនៅ ...
ឃុត សុភចរិយា
https://bit.ly/2CSEGIv
មន្រី្តថា បើមានការដកប្រព័ន្ធ EBA នឹងមិនធ្វើឱ្យកម្ពុជាប៉ះពាល់សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថាប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខរបស់កម្ពុជាលើកលែងតែគ្រឿងសព្វាវុធ (EBA) របស់សហភាពអឺរ៉ុប នឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ ខណៈ ...
គង់ មេត្តា
https://bit.ly/2J6MMxA
វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាអាចនឹងសម្រេចជាផ្លូវការក្នុងរយៈពេល ១២ ខែក្រោយ អាស្រ័យលើភាគីទាំង ២ ចរចា
ដំណើរការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្នមិនទាន់ចាប់ផ្ដើមជាផ្លូវការទេ ហើយនឹងត្រូវការចំណាយពេល ១២ ខែ ខណៈការយកពន្ធលើទំនិញនាំចូលទៅទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុបអាចកើតមានក្នុងរយៈពេល ១៨ ខែក្រោយពេលដំណើរការដកចាប់ផ្ដើមជាផ្លូវការ។ នេះបើ ...
នៀម ឆេង
https://bit.ly/2yN011z
អង្គការសហប្រជាជាតិកត់សំគាល់ពីកិច្ចប្រឹងប្រែងរក្សាសន្តិភាពរបស់កម្ពុជា
ក្រសួងការពារជាតិបានប្រកាសថា អង្គការសហប្រជាជាតិបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី ២៩ ក្នុងចំណោម ១២២ ប្រទេសដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទៅកាន់តំបន់ជម្លោះនៅជុំវិញពិភពលោក។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសទី ៣២ ដែល ...
វ៉ែន រដ្ឋាវង្ស និង មុំ គន្ធា
https://www.khmertimeskh.com/50541575/un-notes-kingdoms-peacekeeping-efforts/
របាយការណ៍ៈ ពលរដ្ឋជាច្រើនគ្រួសារធ្លាក់ចូល ទៅក្នុងទាសភាពសម័យទំនើបនៃឧស្សាហកម្មឡឥដ្ឋ
ភាពរីកចម្រើនខ្លាំង នៃវិស័យសំណង់របស់ប្រទេសកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារធ្លាក់ចូលទៅក្នុងទាសភាពសម័យទំនើប នៅក្នុងឧស្សាហកម្មឡឥដ្ឋតាមរយៈការចងដោយបំណុល។ ...
ម៉ិច ដារ៉ា
https://bit.ly/2pVzMlH
សភាពាណិជ្ជកម្មអឺរ៉ុប បង្ហាញក្តីបារម្ភពីគម្រោងដក EBA ពីកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បង្ហាញការបារម្ភយ៉ាងខ្លាំងទាក់ទងនឹង នីតិវិធីដកការអនុគ្រោះពន្ធ ស្ថិតក្រោមកិច្ចព្រមព្រៀងអ្វីៗគ្រប់យ៉ាងលើកលែង ...
ចេង សុខហ័ង
https://bit.ly/2CNYRY5
នាយករដ្ឋមន្ត្រីចាកចេញពីកម្ពុជា ទៅប្រជុំនៅបែលហ្ស៊ិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានចេញពីកម្ពុជាទៅចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំផ្សេងទៀតនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកជាទីដែលលោកត្រូវប្រឈមនឹងបាតុកម្មជាថ្មីពីអ្នកគាំទ្រអតីតគណបក្សប្រឆាំង ប៉ុន្តែលោកថា «ពេញចិត្តនឹងធ្វើកិច្ចការនេះ ...
បែន សុខហ៊ាន
https://bit.ly/2ClJZPD
អ្នកភូមិទាមទារម្តងទៀតនូវដំណោះស្រាយដីធ្លី
ប្រជាពលរដ្ឋជាច្រើននាក់ ដែលតំណាងឱ្យគ្រួសារចំនួន ១៧០ នៃសហគមន៍ព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បានជួបជុំគ្នានៅសាលាខេត្តកាលពីម្សិលមិញ ដើម្បីដាក់ញ្ញាតិស្នើសុំអាជ្ញាធរឱ្យពន្លឿនដំណោះស្រាយវិវាទដីធ្លី ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ចំនួនពីរ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50541167/villagers-again-demand-land-resolution/
រាជរដ្ឋាភិបាលនិងអង្គការ FAO ជម្រុញឱ្យបញ្ចប់ភាពអត់ឃ្លាន
រាជរដ្ឋាភិបាល និងអង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានប្តេជ្ញាលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា ត្រឹមឆ្នាំ២០៣០។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញ នៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្វ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៨ នៅ ...
សែន ដាវីត
https://www.khmertimeskh.com/50541166/government-and-fao-push-for-zero-hunger/
ក្រសួងព្រាងបញ្ជាមួយដើម្បីអភិរក្សសត្វអណ្ដើកហ្លួង
រដ្ឋបាលជលផលនៃក្រសួងកសិកម្មកំពុងរៀបចំសេចក្តីព្រាងបញ្ជាមួយ ដើម្បីដាក់តំបន់មួយចំនួនធំ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ទៅជាតំបន់អភិរក្សសត្វអណ្ដើកហ្លួង បន្ទាប់ពីភាពជោគជ័យដែលទទួលបានពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រុមល្បាតនៅក្នុងតំបន់ដែលមានស្រាប់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50540828/ministry-drafts-directive-to-save-royal-turtles/
តំណាងរដ្ឋសភា និងលោក សម រង្ស៊ី ត្រូវអញ្ជើញឲ្យទៅថ្លែងនៅ IPU
អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) នៅក្នុងទីក្រុងហ្សឺណែវស្របគ្នានឹងគណៈប្រតិភូសភាកម្ពុជាដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាដែលគូប្រជែងនយោបាយមកពីគណបក្សដែលធ្លាប់ជាគូប្រកួតដ៏ស្រួចស្រាល់ទាំង ២ នេះនឹងថ្លែងសុន្ទរកថាដោយ ...
បែន សុខហ៊ាន
https://bit.ly/2yF4SSr