រដ្ឋាភិបាល

ក្រសួង​មហាផ្ទៃ​ចុះកិច្ច​ព្រមព្រៀង​​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន​

កាលពីម្សិលមិញ​ ក្រសួង​មហា​ផ្ទៃ​ បានចុះ​កិច្ច​ព្រម​ព្រៀង​ជាមួួយ​ក្រុមហ៊ុន​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​របស់ចិន​ ដើម្បី​បង្កើត​ស្ថានីយ​វិទ្យុ និង​​ទូរទស្សន៍​​ប្រើប្រព័ន្ធ​ឌីជីថល​​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​ក្រោយ ដោយក្រុម​ហ៊ុន​នេះ​មាន​គម្រោង​​បោះ​​ទុន​ជាង​៣០លាន​ដុល្លារ​​លើ​ការ ...

អូន ភាព
http://www.cambodiadailykhmer.com/news/26712/

ក្រសួងៈ សម្ព័ន្ធភាព​យោធា និង​ឯកជន​គឺជា​គម្រោង​ជោគជ័យ

ក្រសួង​ការពារ​ជាតិ​​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​គំនិត​ផ្តួចផ្តើម​រយៈពេល​ ១០ ឆ្នាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​​​ស្ថាប័ន​ស៊ីវិល និង​​​​អង្គភាព​នីមួយៗ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​កែលម្អ​ស្ថានភាព​រស់នៅ​​របស់​យោធា​ និង​គ្រួសារ ...

វង្ស សុខេង
http://bit.ly/1LSiCdm

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​៖​កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​កម្ពុជា​ '​ជា​របស់​'​ គណបក្សកាន់អំណាច​

​កាលពី​ថ្ងៃ​ពុធ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​ បាន​និយាយ​ថា​ កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​កម្ពុជា​ ជា​របស់​គណបក្សកាន់អំណាច​នៃ​ប្រទេស​នេះ​ និង​ ត្រូវ​ការពារ​ “​បដិវត្តន៍​ពណ៌​”​ ដែល​កំពុង​គ្របដណ្តប់​ប្រទេស​អា​សុីអាគ្នេយ៍​មួយ​នេះ​។​ ការ​លើក​ឡើង​បែប​ប​នេះ​ នាំ​ឱ្យ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/military-07292015145855.html

ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ នឹង​វិនិយោគ​ ៤៥០,០០០​ដុល្លារ​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​អង្ករ​កម្ពុជា​ (CRF)​ ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​ក្នុងស្រុក​ បានឱ្យ​ដឹង​ថា​ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ បាន​យល់ព្រម​វិនិយោគ​ប្រាក់​ប្រមាណ​ជា​ ៤៥០,០០០​ដុល្លារ​ ជា​មូលនិធិ​មួយ​លើក​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23358/cambodian-commerce-ministry-invest-450000-rice-sector-boost-exports

អ្នក​ទេ​សាទ​កម្ពុជា​៣៣​នាក់​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

​សារ​ព័ត​មាន​ហ្សុីន​ហួ​ ដែល​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ ពលករ​កម្ពុ​ជាមួយ​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​ ៣៣​នាក់​ ដែល​ត្រូវ​បាន​ជួញដូរ​យក​ទៅ​ធ្វើ​ការងារ​ជា​អ្នកនេសាទ​ខុសច្បាប់​ នៅ​លើ​ទូក​នេសាទ​ក្នុង ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/33-trafficked-cambodian-fishermen-return-from-indonesia-8764

ប្រទេស​នេះ​បាន​ធ្វើ​ឱ្យ​ការ​រក្សា​ទុក​ប្រាក់​ពិន័យ​៧០%​ដោយ​នគរបាល​ ទៅ​ជា​រឿងស្របច្បាប់​

អ្នកបើកបរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ជាមួយនឹង​៖​ គ្រលុក​ធំៗ​ ជិះ​ម៉ូតូ​គេច​កន្លែង​ដី​ហុយ​ ជៀស​អ្នកលក់​មី​នៅ​លើ​ផ្លូវ​លឿន​ ជាដើម​។​ ឥឡូវនេះ​ អ្នកបើកបរ​ម៉ូតូ​ប្រហែលជា​មិន​ត្រឹមតែ​ខឹង​នឹង​ស្ថានភាព​ផ្លូវថ្នល់​ទេ​ តែ​ថែម​ទាំង​នឹង ...

Charlie Campbell
http://time.com/3976259/cambodia-traffic-police-keep-fines-corruption/

ប្រទេសវៀតណាមបង្អាកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ក្បែរព្រំដែនខេត្តកំពត

មន្ត្រីប៉ូលីសព្រំដែនបានឱ្យដឹងថា ប្រទេសវៀតណាមបង្អាកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅតំបន់ក្បែរព្រំដែនខេត្តកំពត បន្ទាប់ពីមន្ត្រីកម្ពុជាបានរិះគន់ថាគម្រោងសាងសង់ របស់ពួកគាត់ ឲបានខិតមកជិតនឹងបន្ទាត់ព្រំដែនពេក ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/vietnam-halts-road-work-at-kampot-border-89847/

លោក ​ទៀ ​បាញ់ ​បញ្ជាក់​ពី​ការ​ត្រៀម​ទប់​បដិវត្តន៍​ពណ៌

លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​ដែល​​អាច​ចាត់ទុក​ថា​ជា​បដិវត្តន៍​ពណ៌​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ...

ជាង សុខា
http://bit.ly/1I0njzg

ក្រសួងមហាផ្ទៃចាត់វិធានការកំចាត់មន្ត្រីខ្មោចក្នុងជួររាជការ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សរខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងនឹងពង្រឹងគុណភាព នៃការបម្រើការសេវាស៊ីវិល ដោយព្រមមានថា បុគ្គលិកដែលមិនបំពេញ គ្រប់លក្ខខណ្ឌ ទាមទារ ក៏ដូចជាបុគ្គលិក”ខ្មោច”នឹងត្រូវបញ្ឈប់ពីការងារ ។ ...

Chea Takihiro and Va Sonyka
http://www.khmertimeskh.com/news/13807/interior-minister-launches-ghost-busting-commission/

បាតុកម្មទាក់ទងនឹងការបូមខ្សាច់ក្នុងខេត្តកោះកុងមានសភាពពុះកញ្ជ្រោលឡើង

កាលពីសប្តាហ៍មុនប្រជាជនក្នុងខេត្តកោះកុងបានចូលរួមជាមួយបាតុករនៃអង្គការមាតាធម្មជាតិ ក្នុងបាតុកម្មដ៏គួរឱ្យកត់សម្គាល់មួយក្នុងសង្កាត់អណ្តូងទឹក។ ...

Jack Laurenson and Pav Suy
http://www.khmertimeskh.com/news/13808//

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​​​​រៀប​ចំ​សមាជលើក​​​ដំបូង​​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃអាទិត្យ​​​

គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន “Gras-​​​s​​​roots Democratic Party” (GDP)​ជា​ការ​បង្កើត​ឡើង​របស់​លោក កែម ឡី អ្នក​វិភាគ​នយោ​​​បាយ​​​ និង​ជា​ស្ថាបនិក​ក្រុម​តស៊ូ​មតិ​ “ខ្មែរ​​ដើម្បី​ខ្មែរ” ​នឹង​រៀបចំ​សមាជ​លើក​​​ដំបូង​​​របស់​ខ្លួន​នៅ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/26695/

អ្នកជំនាញ​ប្រាប់​ប្រទេស​ឡាវ​ វៀតណាម​ និង​កម្ពុជា​ ឱ្យ​សិក្សា​បញ្ហា​ព្រំដែន​

នៅ​ឯ​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​ ស្តី​ពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​  ប្រតិភូ​មក​ពី​ប្រទេស​វៀតណាម​ កម្ពុជា​ និង​ឡាវ​ បាន​ពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​សហគមន៍​សេ​ដ្ឋកិច្ច​អាស៊ាន​ ទៅ​លើ​ធនធានធម្មជាតិ​ជាប់​ព្រំដែន​គ្នា​។​​ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273671/experts-tell-laos-vn-cambodia-to-study-border-issues.html

កម្ពុជា​ នឹង​ចូលរួម​ការ​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ម៉ា​កាវ​

ក្រសួងពាណិជ្ជកម្ម ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​នេះ​ គណៈប្រតិភូ​ពាណិជ​ករ​នៃ​ប្រទេស​កម្ពុ​ជាមួយ​ក្រុម​ នឹង​ចូលរួម​ការ​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ នៅ​ទីក្រុង​ម៉ា​កាវ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodia-to-attend-trade-exhibition-in-macau-8759

រដ្ឋមន្ត្រី​កិច្ចការបរទេស​ នឹង​ចូលរួម​កិច្ចប្រជំុកិច្ចការបរទេស​អាស៊ាន​លើក​ទី​៤៨​ នៅ​ប្រទេស​ម៉ា​ឡេ​សុី

​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ដឹកនាំ​គណប្រតិភូ​មួយ​ក្រុម​ទៅ​ចូលរួម​កិច្ចប្រជំុ កិច្ចការបរទេស​អាស៊ាន ​ លើក​ទី​ ៤៨​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផ្សេង​ទៀត​ ចាប់ពី​ថ្ងៃ​ទី​ ០៣-០៦​ ខែសីហា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​សុី។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/foreign-affairs-minister-to-join-the-48th-asean-foreign-affairs%E2%80%99-meeting-in-malaysia-8762

ក្រុម​សកម្ម​ជនក្នុង​ខេត្ត​កោះ​កុង ​ឡើង​លើ​​សាឡង់​​​បូមខ្សាច់​​​​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់ការ​បូម​ខ្សាច់​

ក្រុម​សកម្ម​ជន​ និង​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ និង​សកម្មជន​ប្រហែល​៨០​នាក់​​ក្នុង​ខេត្ត​កោះ​កុង កាលពី​ម្សិលមិញ បាន​ឡើង​លើ​ សាឡង់​​​ ហើយ​បាន​​​​ព្យាយាម​សណ្ដោងសាឡង់​​​​បូម​ខ្សាច់​ ប្រាំគ្រឿង​ទៀតចេញ​​​​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/26669/

គម្រោងទេសចររបស់កម្ពុជាក្នុងឆ្នាំនេះអាចនឹងមិនទទួលផលដូចការព្រៀងទុក

គម្រោងទេសចររបស់កម្ពុជាក្នុងឆ្នាំនេះអាចនឹងមិនទទួលផលដូចការព្រៀងទុក ចំពោះការប៉ានប្រមាណទាញយកភ្ញៀវទេសចរ៥លាននាក់ យោងតាមការថយចុះនៃ សេដ្ឋកិច្ចពិភពលោក ។​ ...

Muny Sithyna
http://www.khmertimeskh.com/news/13765//

JICA សរសើរ​ការ​រីក​ចម្រើន​ការ​ប្រមូល​ពន្ធ​របស់ GDT

អគ្គនាយក​ដ្ឋាន​ពន្ធដារ (GDT) បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​ពង្រឹង​ការ​ប្រមូល​ចំណូល​ពន្ធ​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​សវនកម្ម​ពន្ធ និង​សេវា​អ្នក​បង់​ពន្ធ​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ក្រោម​ការ​គាំទ្រ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ ...

សុខ ចាន់
http://bit.ly/1D4AaBU

ការ​ប៉ះទង្គិច​រវាង​អ្នកនេសាទ​ខ្មែរ​ និង​វេៀត​ណាម​បណ្តាល​ឲ្យ​បុរស​ម្នាក់ស្លាប់​

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​បាន​​​ស្លាប់​​​ បន្ទាប់​​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/26665/

ព្រះ​បរមរាជវាំង​ឱ្យ​ដឹង​ថា​ ព្រះមហាក្សត្រ​មិន​មាន​គម្រោង​ជួប​មេដឹកនាំ​នយោបាយ​ទេ​

ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ នរោត្តម​ សីហ​មុនី​ មិន​មាន​គម្រោង​កោះហៅ​មេដឹកនាំ​នយោបាយ​ណា​ ចូល​គាល់​ពិភាក្សា​លើ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​វៀតណាម​ ទេ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/royal-palace-says-his-majesty-no-plan-to-summon-political-leaders-8757

សម្រាប់​បុគ្គល​មួយ​ចំនួន​ គ្រឿង​ស្រវឹង​បាន​ក្លាយជា​មធ្យោបាយ​សម្រាប់​ទំនាក់ទំនង​

ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​ ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​កំពុង​តែ​ព្រៀង​ច្បាប់​ សម្រាប់​អាយុ​អាច​ទទួលទាន​គ្រឿង​ស្រវឹង​បាន​។​ ប៉ុន្តែ​ ខណៈ​ពេល​ដែល​ប្រទេស​ និង​សេដ្ឋកិច្ច​ប្រទេស​នេះ​អភិវឌ្ឍ​ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ និយាយ​ថា ...

ផង់ ចំណាន
http://www.voacambodia.com/content/for-many-alcholol-has-become-a-communication-tool/2880192.html

គណបក្ស​រាជា​និយម​បង្កើត​ចលនា​យុវជន​

សម្តេច ​ នរោត្តម​ រណឫទ្ធិ​ បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុម​យុវជន​ សម្រាប់​គណបក្ស​រាជា​និយម​ ហ្វ៊ុ​ន​ សិុន​បុិច​ ដោយ​សង្ឃឹមថានឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ ក្នុង​ចំណោម​ប្រជាជន​វ័យក្មេង​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/royalist-party-forms-youth-movement/2880168.html

តំណាង​រាស្ត្រ​​ទទួល​រង​ទណ្ឌកម្ម​ទាក់​ទិន​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​

យោង​តាម​​សេចក្ដី​សម្រេច​ចេញ​កាលពី​ថ្ងៃ​សុក្រ ដោយ​អគ្គលេខាធិការ​រដ្ឋសភា​​បាន​ឲ្យ​ដឹង​ថា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​​​ត្រូវ​បាន​​​​ហាម​មិន​ឲ្យ​ចូល​​​ធ្វើ​ការ​ ក្នុង​រដ្ឋសភា​ក្នុង​វេលា​១៥​ពេល​ប្រជុំ​ជា​បន្តបន្ទាប់​ ហើយ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26624/

ច្បាប់ថ្មីនៅកម្ពុជានឹងជួ​យដល់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨

គណបក្សកាន់អំណាចបានរងគ្រោះក្នុងការធ្លាក់ចុះយ៉ាងខ្លាំងនៃសម្លេងគាំទ្រក្នុងអំឡុងពេលបោះឆ្នោតលើកចុងក្រោយបំផុតរបស់កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ...

Robert Carmichael
http://www.khmertimeskh.com/news/13715/new-laws-in-cambodia-to-help-ruling-party-in-2018-election/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cLdU7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!