គ.ជ.ប ចាប់​ផ្តើម​ធ្វើការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប​) កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​​ចាប់​​ផ្តើម​​យុទ្ធនាការ​​​ចុះ​​ឈ្មោះ​បោះឆ្នោត​សាកល្បង​រយៈពេល ១៥ ថ្ងៃ​នៅ​​​មណ្ឌល​ចំនួន ២៥ កន្លែង​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​តេស្ត​​​​ប្រព័ន្ធ​ចុះ​ឈ្មោះ​​ថ្មី​តាម​បែប​ទំនើបកម្ម​កុំព្យូទ័រ​មុន​​​នឹង​ឈាន​ដល់​ការ​ចុះ​​ឈ្មោះ​ឡើង​វិញ និង​​​​​រៀបចំ​​បញ្ជី​​ឈ្មោះ​​​​មួយ​ដែល​​មាន​​​​​តម្លាភាព និង​​​គុណភាព។

អ្នក​នាំ​ពាក្យ គជប លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា​ការ​សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី​ ១៥ វិច្ឆិកា​​នេះ​ធ្វើ​ឡើង​នៅ ២៥ មណ្ឌល​ក្នុង​រាជធានី-ខេត្ត​ទាំង​ ២៥ ដោយ​គ្រោង​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​​​ប្រមាណ ៣ ម៉ឺន​​នាក់។ …

ប៉ិច សុធារី
http://bit.ly/1NLqb5C