សង្គ្រោះជាតិចង់ឲ្យ UN ចូលរួមរកមុខអ្នកវ៉ៃតំណាងរាស្ត្រ
ដោយគ្មានជំនឿទៅលើការស៊ើបអង្កេតរបស់អាជ្ញាធររដ្ឋាភិបាលលើករណីវ៉ៃអ្នកតំណាងរាស្ត្រពីររូបឲ្យរងរបួសធ្ងន់ធ្ងរគណបក្សប្រឆាំងបានស្នើឲ្យរដ្ឋាភិបាលបញ្ចូលមន្រ្តីនៃឧត្តមស្នងការអង្គការសហប្រជាជាតិចូលរួមក្នុងការស៊ើបអង្កេតនេះ និងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិប្រើប្រាស់តួនាទីរបស់ខ្លួនជំរុញឲ្យរដ្ឋាភិបាលការពារសុវត្ថិភាពរបស់អ្នកតំណាងរាស្ត្រដើម្បីឲ្យពួកគេអាចបន្តបំពេញតួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីម្សិលមិញគណបក្សសង្គ្រោះជាតិនៅតែអះអាងថាខ្លួនមានក្តីបារម្ភខ្លាំងពីដំណើរការយឺតយ៉ាវក្នុងការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើស និងអ្នកនៅពីក្រោយអំពើហិង្សាមកលើអ្នកតំណាងរាស្ត្រលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីសប្តាហ៍មុន។ …
មាស សុខជា និង ឃុត សុភចរិយា
http://bit.ly/1GHscAp