ពលកម្ម
ពលកម្មខុសច្បាប់
បុគ្គល៥នាក់សារភាពថាបានឆបោក និងលាងលុយជិត៣៧លានដុល្លារនៅកម្ពុជា ខណៈក្រសួងមហាផ្ទៃថាជាការបង្ខូចឈ្មោះកម្ពុជា
បើទោះជាក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានបុរស៥នាក់បានសារភាពថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការឆបោក និងប្រតិបត្តិការលាងលុយរាប់លានដុល្លារនៅកម្ពុជាក៏ដោយ ក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធការលើកឡើងថាមានទីតាំងឆបោកនៅកម្ពុជា ដោយលើកហេតុផលថា សហរដ្ឋអាម៉េរិកបាននិយាយដូច្នេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/five-admit-involvement-in-369m-scam-and-laundering-ring-in-cambodia
អង្គការយូនីសេហ្វ អំពាវនាវឱ្យមានការការពាររឹងមាំសម្រាប់កុមារចំណាកស្រុកដែលប្រឈមមុខនឹងហានិភ័យនៃការកេងប្រវ័ញ្ច
ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការយូនីសេហ្វកំពុងអំពាវនាវឱ្យមានការការពារឆ្លងព្រំដែនកាន់តែរឹងមាំសម្រាប់កុមារចំណាកស្រុក ខណៈដែលរបាយការណ៍ថ្មីបង្ហាញពីហានិភ័យខ្ពស់នៃការជួញដូរ ការកេងប្រវ័ញ្ច និងពលកម្មកុមារដែលពួកគេប្រឈមមុខ ជាពិសេសជនចំណាកស្រុករវាងកម្ពុជា និងថៃ ចំពេលសម្ពាធពីអាកាសធាតុ និងភាពក្រីក្រនៅតែបន្ត។ ...
បុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/unicef-calls-for-stronger-safeguards-for-migrant-children-facing-exploitation-risks
គម្លាតសមត្ថភាពផ្នែកបច្ចេកវិទ្យា កម្ពុជារងការចោទជាមជ្ឈមណ្ឌលជួញដូរមនុស្ស និងឆបោកតាមអនឡាញ
នៅពេលដែលបច្ចេកវិទ្យាឌីជីថលកែប្រែការរស់នៅរបស់មនុស្សទូទាំងពិភពលោក កម្ពុជាកំពុងប្រឈមមុខនឹងការកើនឡើងនៃអំពើឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស ដែលអ្នកជំនាញនិយាយថា វាមានភាពស្មុគស្មាញដោយសារគម្លាតសមត្ថភាពជំនាញបច្ចេកវិទ្យា និងការចោទប្រកាន់ពីសារព័ត៌មាន និងអង្គការអន្ដរជាតិមួយចំនួន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-2-154-262236
កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥៖ ចក្ខុវិស័យសម្រាប់ការរួបរួម និងភាពរីកចម្រើន គ្របដណ្តប់ដោយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយ
ប្រមុខដឹកនាំអាស៊ានបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ សម្រាប់ការរួបរួម ភាពធន់ និងប្រជាជនជំនាន់ក្រោយ ប៉ុន្តែអ្នកវិភាគព្រមានថា ការបែកបាក់ផ្ទៃក្នុងកាន់តែស៊ីជម្រៅ ជាពិសេសវិបត្តិនៅមីយ៉ានម៉ា និងការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនគំរាមកំហែងដល់មហិច្ឆតាទាំងនោះ។ ...
UN៖ ការឆបោកតាមអនឡាញនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន
អ្នកជំនាញរបស់អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យមានសកម្មភាពជាបន្ទាន់ ដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីរុះរើទីតាំងឆបោក រួមទាំងនៅកម្ពុជាផង ដែលមនុស្សរាប់សែននាក់ «ត្រូវបានជួញដូរ ជាប់ឃុំ និងបង្ខំឱ្យធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមអនឡាញ»។ ...
សកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេតគឺជាក្ដីបារម្ភមួយក្នុងចំណោមបញ្ហាផ្សេងៗដែលនគរបាលត្រូវយកចិត្តទុកដាក់ប្រកបដោយមនសិការ
ប្រមុខដឹកនាំកម្ពុជាលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅឆ្នាំ២០២៥នេះ ដោយចាត់ទុកសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត ជាក្ដីបារម្ភធំមួយក្នុងចំណោមបញ្ហាផ្សេងទៀត ដែលនគរបាលត្រូវយកចិត្តទុកដាក់ខ្ពស់។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-12-161-262052
វីដេអូសុំជំនួយសង្គ្រោះរបស់ស្ដ្រីខ្មែរពីការចាញ់បោកមេខ្យល់យកលក់នៅចិនទទួលបានកិច្ចអន្ដរាគមន៍
ស្ដ្រីខ្មែរពីរនាក់ដែលអះអាងថាជាបងប្អូននឹងគ្នា បានថតវីដេអូឃ្លីបខ្លីដោយបាននិយាយអំពាវនាវស្វែងរកជំនួយ ក្រោយចាញ់បោកមេខ្យល់ជនជាតិចិន និងត្រូវបានលក់បន្ដទៅឱ្យថៅកែជនជាតិម្នាក់ទៀត។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-12-930-262046
នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន
នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមការធ្វើសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ។ ...
កម្ពុជាថៃពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមអនឡាញនិងកិច្ចសហប្រតិបត្តិការយោធា
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់បានប្រកាសឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រឆាំងនឹងការឆបោកតាមអនឡាញ និងប្រកាសមិនអនុញ្ញាតឲ្យក្រុមណាមួយប្រើទឹកដីនៃប្រទេសទាំងពីរដើម្បីធ្វើសកម្មភាពណាមួយនោះ ...
នៀម ឆេង
https://www.postkhmer.com/national/2025-4-23-1325-261906
ពលរដ្ឋខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស៩៨នាក់ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសចិនគិតចាប់ពីដើមឆ្នាំ
ក្នុងរយៈជិត ៤ ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃប្រទេសចិនបានបញ្ជូនពលរដ្ឋខ្មែរដែលរងគ្រោះក្នុងអំពើជួញដូរមនុស្សពីប្រទេសចិនឱ្យវិលត្រឡប់មកកម្ពុជាវិញសរុបចំនួន ៩៨នាក់ (ស្រី៩៧នាក់) ក្នុង ៤២ករណី។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-4-22-1746-261902
ចិនប្ដេជ្ញាគាំទ្រកិច្ចសហប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ វិស័យយោធា និងបញ្ហាសកល
ប្រធានាធិបតីចិន ស៊ី ជីនពីង កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៧ ខែមេសា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-4-18-935-261871
ជនរងគ្រោះលើកឡើងពីការរំលោភបំពាននៅក្នុងមជ្ឈមណ្ឌលឆបោក៖ «ពួកគេវ៉ៃខ្ញុំក្នុងទីងងឹត»
អ្នកបកប្រែម្នាក់និយាយថា លោកស្រីត្រូវបានគេរំលោភបំពានយ៉ាងឃោរឃៅនៅក្នុងអគារមួយក្នុងបរិវេណមជ្ឈមណ្ឌលឆបោក ស្ថិតនៅក្រុងសំពៅពូន កំពុងទាមទារយុត្តិធម៌ដោយលើកឡើងពីការពន្យារពេលរបស់ប៉ូលិស។ នគរបាលខេត្តកណ្តាលបានជួបជាមួយលោកស្រីកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ ...
ការឆបោកតាមអនឡាញនៅតែជាក្តីកង្វល់ ខណៈជនបរទេសជិត២០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ
អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ដោយបានឃាត់ខ្លួនជនបរទេសចំនួន ១៨៦ នាក់ ដែលត្រូវបានចោទ ពីបទប្រតិបត្តិការឆបោកតាម អ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយរបស់អង្គភាពសារព័ត៌មាន Cambodia-China Times។ ...
ស៊ើង និមល់
https://khmer.cambojanews.com/phnom-penh-scam-raid-nets-186-but-trafficking-enforcement-concerns-persist/
ករណីជួញដូរមនុស្សនៅឆ្នាំ២០២៤កើនឡើង ការបណ្ដេញចេញជនបរទេសប្រព្រឹត្តបទល្មើសកើនឡើងជាង១០០ភាគរយ
អំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទនៅកម្ពុជាបានកើនឡើងនៅឆ្នាំ២០២៤ ដោយសមត្ថកិច្ចបង្ក្រាបបានសរុប ១៩៧ករណី កើនចំនួន ៣៣ករណី ខណៈដែលចំនួនជនល្មើសដែលត្រូវបានបណ្ដេញចេញពីកម្ពុជាកើនឡើងជាង ១០០ភាគរយធៀបនឹងឆ្នាំ២០២៣។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-27-1747-261734
សមត្ថកិច្ចកំពុងតាមចាប់ក្រុមជនល្មើស ដែលចាប់ជំរិតជនជាតិចិនម្នាក់នៅលើពីរថយន្ត Prius
ករណីបុរសជនជាតិចិនម្នាក់ ដែលព្យាយាមលោតចេញពីរថយន្តម៉ាក Prius គឺជាករណីចាប់ជំរិត ក្រោយចាញ់បោកការលួងលោមរបស់មិត្តភ័ក្តិដែលបោកប្រាស់ឲ្យមករកស៊ីនៅកម្ពុជា ខណៈសមត្ថកិច្ច កំពុងតាមប្រមាញ់ក្រុមជនល្មើស។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-3-4-185-261507
កម្ពុជាបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដឹកនាំនាយករដ្ឋមន្ត្រី
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាផ្លូវការដែលជាក្រុមការងារថ្នាក់ខ្ពស់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ...
តាំង រីនិត្យ
https://www.khmertimeskh.com/501644649/cambodia-establishes-commission-to-combat-online-scams-led-by-prime-minister-hun-manet/
ប៉ូលិសថៃផ្តាច់សេវាទូរគមនាគមន៍ចំពោះទីតាំងឆបោកតាមអនឡាញដែលសង្ស័យនៅកម្ពុជា ប៉ុន្តែអាជ្ញាធរកម្ពុជាច្រានចោល
អាជ្ញាធរថៃបានកាត់ផ្តាច់សេវាទូរគមនាគមន៍ឆ្លងដែនទៅកាន់ទីតាំងឆបោកតាមអនឡាញដែលសង្ស័យថានៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដែលបង្កឱ្យមានការថ្នាំងថ្នាក់ជាមួយភាគីកម្ពុជា ដែលពួកគេបានលើកឡើងពីបញ្ហានេះ។ ...
សមត្ថកិច្ចកម្ពុជាសង្គ្រោះជនរងគ្រោះដែលត្រូវចាប់ជំរិតនៅប្រទេសថៃហើយយកមកបង្ខាំងទុកនៅកម្ពុជា
សមត្ថកិច្ចកម្ពុជាសង្គ្រោះជនរងគ្រោះពីការចាប់ជំរិតនៅប្រទេសថៃ ដែលត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំសណ្ដំ រួចយកមកបង្ខាំងទុកនៅកម្ពុជាដើម្បីជំរិតទារប្រាក់ពីក្រុមគ្រួសារ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-1-21-1624-261154
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលតែងតែចោទមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពាក់ព័ន្ធអំពើពុករលួយត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលគេស្គាល់ថាបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសមាជិកគ្រួសាររបស់បក្សកាន់អំណាច ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី។ ...
កម្ពុជាស្នើចិនបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ការឆបោក ល្បែងអនឡាញ និងពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ការឆបោក ល្បែងអនឡាញ, ពង្រឹងទំនាក់ទំនងបក្សនិងបក្ស និងទំនាក់ទំនងកិច្ចការបរទេស ខណៈប្រទេសទាំងពីរប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប។ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង នៅ ...
នៀម ឆេង
https://www.postkhmer.com/national/2024-12-4-921-260798
ក្រសួងការបរទេស៖ ទណ្ឌកម្មលើលោក លី យ៉ុងផាត់ មានចេតនានយោបាយ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនចំនួន ៥ របស់លោកថាមាន «ចេតនានយោបាយ» និងផ្ទុយពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-9-13-1741-260297
ផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវបានដាក់ឱ្យដំណើរការ
រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ គោលដៅគឺដើម្បីកាត់បន្ថយបន្តិចម្តងៗ និងឈានទៅដល់ការលុបបំបាត់ការជួញដូរមនុស្ស។ ...
សែន ដាវីត
https://tinyurl.com/ysfw86m3
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ
ជនភៀសខ្លួនខ្មែរចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ពេលរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានដោះលែងវិញហើយនៅពេលនេះ។ ...
របាយការណ៍សហរដ្ឋអាមេរិករិះគន់ករណីជួញដូរមនុស្សនៅកម្ពុជា និងវិធានការឆ្លើយតបចំពោះអំពើឆបោកតាមអនឡាញ
សហរដ្ឋអាមេរិកបន្តដាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុតបីឆ្នាំជាប់គ្នាចំពោះវិធានការឆ្លើយតបរបស់ខ្លួនលើករណីជួញដូរមនុស្ស ដោយរបាយការណ៍ថ្មីមួយបានអះអាងថា មន្ត្រីកម្ពុជាមិនទាន់បានសម្រេចបានគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្សនៅឡើយទេ ហើយមន្ត្រីខ្លះដែលគេមិនបញ្ចេញឈ្មោះ ...
ម៉ិច ដារ៉ា និង Danielle Keeton-Olsen
https://khmer.cambojanews.com/u-s-reprimands-cambodias-trafficking-online-scam-response-report/