នគរបាលកម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និងគោរពដែនអធិបតេយ្យរៀងៗខ្លួន
នគរបាលកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅក្នុងកិច្ចប្រជុំមួយថ្ងៃពេញនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជាដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយកិច្ចប្រជុំចាប់ផ្ដើមនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង ៨យប់។
នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296