ការផលិត​

ការកែច្នៃអាហារ

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ស្រាបៀរ​មាន​កំណើន​លឿន

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​រ​នៅ​កម្ពុជា​មាន​កំណើន​លឿន​បំផុត​ក្នុង​ចំណោម​ឧស្សាហកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អ្នក​ស្រាវជ្រាវ​អាជីវកម្ម និង​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ​ឲ្យ​ដឹងថា ថវិកា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុនស្រា​បៀរ​នានា​បាន​កើនឡើង​ពីរ​ខ្ទង់​ប្រចាំ​ឆ្នាំ​។ ...

ហ៊ គឹមសាយ
http://bit.ly/2mjlHz9

ឧស្សាហកម្ម​ផលិត​ចំណី​សត្វ​កម្ពុជា​ កំពុង​ទាក់ទាញ​វិនិយោគ

ឧស្សាហកម្ម​ផលិត​ចំណី​សត្វ​នៅ ក្នុង​ប្រទេស​កម្ពុជា ​កំពុង​ត្រូវបាន​ពង្រីក ដើម្បី​បំពេញ​គម្លាត​តម្រូវការ​ក្នុង​ស្រុក ជាមួយ​នឹង​ការ​វិនិយោគ​ថ្មី​ ៦០​ លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឧស្សាហ​កម្ម​នេះ ខណៈ​ទីផ្សារ​នេះ​ភាគច្រើន​ពឹង​ផ្អែក​លើ​ការនាំ​ចូល​។លោក សេន សុវណ្ណ អគ្គនាយក នៃ​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​បសុព្យាបាល ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ការ ...

ចេង សុខហ័ង
http://bit.ly/2mM0LiV

ផលិតផល​ក្នុង​ស្រុក​បាត់​ការ​គាំទ្រ​ដោយសារ​ទំនិញ​នាំចូល

យុទ្ធនាការ​ជំរុញ​ការ​គាំទ្រ​ផលិតផល​ផលិត​ក្នុង​ស្រុកបាន​កំពុង​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លាំង ពី​ប្រជាពលរដ្ឋ ផ្តើម​ស្គាល់​បន្តិច​ម្តងៗ នូវ​ប្រភេទ​ផលិតផលគុណភាពនិង​សោភ័ណភាព ផលិត​ក្នុង​ស្រុក។ ប៉ុន្តែ​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​ជិត​ខាង និង​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​នៃ​បណ្តា​ផលិតផល​នាំចូល​ទាំង​នោះ ត្រូវ​បាន​ក្រុម​អ្នក​ផលិត ...

ជា វណ្ណៈ
http://bit.ly/2neqBgI

ផល​នេសាទ​ត្រី​ប្រហុក​កើនឡើង​ក្នុង​​ឆ្នាំ​នេះ ប៉ុន្តែ​តម្លៃ​នៅ​តែ​ថ្លៃ​ដដែល

រដូវ​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ត្រី​ឆ្អើរ បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ សង្កេត​ឃើញ​ផល​ចាប់​មាន​កំណើន​ប្រសើរ​ជា​ឆ្នាំ​មុន ប៉ុន្តែ​កសិករ និង​ប្រជាពលរដ្ឋដែល​ធ្វើ​ត្រី​ប្រហុកផ្អកសម្រាប់​ទុក​បរិភោគ និង​អាជីវកម្ម ត្អូញត្អែរ​ថា តម្លៃ​ត្រី​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​ទៅ​វិញ។ ប៉ុន្តែ​មន្ត្រី និង​អ្នក​ជំនាញ ...

ជា វណ្ណៈ
http://bit.ly/2k9YMAf

កូកា-កូឡា សម្ពោធ​រោងចក្រ​នៅកម្ពុជាដែលបោះ​ទុន$១០០​លាន​​

រោងចក្រ​ផលិត​ភេសជ្ជៈ(កូកា-​កូឡា)ទំហំ១០០​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញដោយ​សមត្ថភាព​របស់​រោងចក្រ​ថ្មី​នេះ​អាច​ផលិត​ភេសជ្ជៈ កូកា-​កូឡា ប្រភេទ​ដប​ចំនួន ៥៤.០០០​ដប និង​ចំនួន ៦០.០០០​កំប៉ុង​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់។ ...

សុខ ចាន់
http://bit.ly/2geMPdQ

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

សមត្ថកិច្ច​រឹបអូស​ប្រហុក​ធ្វើ​ពី​ត្រី​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...

នៀម ឆេង
http://bit.ly/2dcDhx6

ផលិតផលទឹកត្នោត​ខ្មែរ​អាចផ្គត់ផ្គង់ទីផ្សារ​ក្នុង និងក្រៅ​ស្រុក​

ផលិតផលទឹកត្នោតឥឡូវអាចប្រើបានបម្រើតម្រូវការក្នុងស្រុកបន្ទាប់ពីការផលិតបានចាប់ផ្តើមប៉ុន្មានខែមុនខណៈអ្នកផលិតកំពុងសម្លឹងមើលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក អៀង សុធារ៉ា ស្ថាបនិករបស់ vender បន្លែសរីរាង្គភាសាខ្មែរអង្គការកិច្ចសហប្រតិបត្តិការ បានឲ្យដឹងថា គំនិតនៃការផលិតភេសជ្ជៈដែលធ្វើចេញពីទឹកត្នោតសុទ្ធ និងទឹកត្នោតផលិតបានដូចជា ស្ករ ភេសជ្ជៈ គ្រឿងស្រវឹង និងទឹកខ្មេះ គឺធ្វើឡើងដោយមានគោលបំណងដើម្បីបង្កើនអត្ថប្រយោជន៍ឲ្យបានច្រើនចេញពីទឹកត្នោត។ ...

ជា វណ្ណៈ
http://bit.ly/2cgVY0a

ក្រុមហ៊ុន Unilever កម្ពុជា រក​ក្រុមហ៊ុន​ស្ករត្នោត​ក្នុង​ស្រុក​ ​ផ្គត់ផ្គង់​ទៅ​ឥណ្ឌូណេស៊ី​

ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...

សុខ ចាន់
http://bit.ly/2c8BbNn

កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/33804

នំស្រួយនឹងនាំចេញទៅប្រទេសចិន

សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/

រោងចក្រ​កែច្នៃ​ទឹកដោះគោ​​ដំបូង​បើក​ប្រតិបត្តិការ​ផ្លូវការ​​នៅ​កម្ពុជា

រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...

Kali Kotoski
http://bit.ly/22pRPfr

កម្ពុជា​ចាប់អារម្មណ៏លើការ​ពង្រឹង​ស្តង់ដារ​សុវត្ថិភាព​អាហារ​

រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...

Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/

ក្រុមហ៊ុនសិង្ហបុរី HLH Group គ្រោង ១០លានដុល្លារសម្រាប់ឧទ្យានកសិដ្ឋានកែច្នៃម្ហូបអាហារ

ក្រុមហ៊ុន​ HLH​ Group​ Ltd ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​នឹង​វិនិយោគ​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឧទ្យាន​កែ​ច្នៃ​ម្ហូបអាហារ​កសិកម្ម​មួយ​ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នេះ​បើ​តាម​ Singapore​ Business​ Review​បាន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23911/singapore---s-hlh-group-plans--10-million-farm-food-processing-park/

Vinamilk ផ្តល់​សិទ្ធិ​ចែកចាយ​ទៅ AKM

ក្រុមហ៊ុន​ Vinamilk ដែល​ជា​​​ក្រុមហ៊ុន​ផលិតផល​ទឹកដោះ​ឈាន​មុខ​គេ​របស់​វៀតណាម​បាន​​តែង​តាំង​ ក្រុមហ៊ុន Angkor Dairy Products Company Limited ឬ Angkormilk (AKM)​ដែល​​ជា​ដៃគូ​វិនិយោគ​របស់​​ខ្លួន​នៅ​​កម្ពុជា​ធ្វើ​ជា​ក្រុមហ៊ុន​ ចែកចាយ​​ផលិតផល​ទឹក​​ដោះគោ VINAMILK នៅ​កម្ពុជា​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​​ ...

ស ច័ន្ទដារ៉ា
http://bit.ly/1MRBQ6j

មិនមានអ្នកទិញអាហារសមុទ្រ

ពេល​នេះ​គួរតែ​ជា​ពេលវេលា​រីក​ចំរើន​មួយ​សម្រាប់​អ្នកលក់​អាហារ​សមុទ្រ​មុន​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ដល់​ ប៉ុន្តែ​នៅ​ក្នុង​ខេត្តកំពត​ គេ​សង្កេត​ឃើញ​ថា​ គ្រឿងសមុទ្រជាច្រើននៅសល់ពេញៗកន្រ្តក ព្រោះមិន​មាន​អ្នកទិញយក​ទៅ​បរិភោគ​ឡើយ​ បន្ទាប់ពី​បញ្ហា​សារាយ​ដែល​នៅ​ជុំវិញ​ខេត្ត​កែប​បាន​ធ្វើ​ឱ្យ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23571/plenty-of-fish--but-no-buyers/

វិនិយោគិន​មក​ពី​ អ៊ីតាលី​ មាន​បំណង​នាំ​ចេញ​ដំឡូង​ពី​កម្ពុជា

ក្រុម​វិនិយោគិន​មក​ពី​ប្រទេស​ កូ​ឌឺ​វ័​រ​ និង​អ៊ី​តា​លី​កាលពី​ថ្ងៃ​ចន្ទ​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ ម៉ុង​ ឫ​ទ្ធី​ គ្រុប​សម្រាប់​ភាព​ជា​ដៃគូ​ដើម្បី​កែ​ច្នៃ​ដំឡូង​មី​ (​សម្រាប់​ជា​អាហារ​)​ និង​នាំ​ចេញ​ទៅ​ទីផ្សារ​អ៊ី​តា ...

ស ច័ន្ទដារ៉ា
http://bit.ly/1p70xAP

កំណើន​ស្តង់ដារ​សម្រាប់​ផលិតផល​ក្នុងស្រុកខណៈ​ពេល​ពន្ធ​នាំ​ចូល​ធ្លាក់​ចុះ​

កំណើន​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍ​នៃ​ស្តង់ដារ​ថ្នាក់​ជាតិ​សម្រាប់​ផលិតផល​ ទំនិញ​និង​អាហារ​បាន​ បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​ផលិតផល​ក្នុងស្រុក​ក្នុង​ទីផ្សារ​ថ្នាក់​ តំបន់​នេះ​បើ​យោង​ទៅ​តាម​ពាក្យ​សម្តី​របស់​មន្ត្រី​មួយ​រូប​បានឱ្យ​ដឹង​ កាលពី​ម្សិលមិញ​។​ ...

Cheng Sokhorng
http://www.phnompenhpost.com/business/surge-new-product-standards-tariffs-fall

FASMEC​ គ្រោង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​បង្កើត​​​តំបន់​សេដ្ឋកិច្ច​ពិសេស

សហព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​គ្រោង​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជាដើម្បី​ចង​ក្រង​សហគ្រាស​ធុន​តូច និង​មធ្យមបង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោល​បំណង​ពង្រឹង និង​ពង្រីក​សង្វាក់​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​ឲ្យ បង្កើន​សង្វាក់​ផលិតកម្ម​នាំចេញ​ឲ្យ​បាន​ច្រើន​ដើម្បី​ទប់ទល់​នឹង ...

សុខ ចាន់
http://bit.ly/1RsqwOr

វិនិយោគិន​កូរ៉េ​សម្លឹង​មើល​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​កែ​ច្នៃ​ចំណី​អាហារ

វិនិយោគិន​កូរ៉េ កំពុង​សម្លឹង​មើល​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ​ចំណី​អាហារ​នៅ​កម្ពុជា ស្រប​ពេល​ដែល​​រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ពី​វិនិយោគិន​កូរ៉េ ខណៈ​ការ​វិនិយោគ​របស់​កូរ៉េ ក្នុង​ឆ្នាំ​២០១៥ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ នេះ​បើ​តាម​ការ ...

សុខ ចាន់
http://bit.ly/20oWKQj

ផ្អើល​ទិញ​ចំ​អង្ករ​មាន​ជា​តិ​ប្លាស្ទិក​នៅ​ប៉ោយប៉ែត

ពលរដ្ឋ​ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា​អង្ករ​មាន​ជាតិ​ប្លាស្ទិក​កំពុង​​ត្រូវ​បាន​គេ​ដាក់​លក់​​នៅ​លើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ការ​លើក​ឡើង​របស់​អ្នកភូមិ​ និង​អាជ្ញាធរ​ក្នុង​តំបន់​នោះ​បន្ទាប់ពី​គ្រួសារ​របស់​លោក សាយ សាមឿន អាយុ ​៤៧ ​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ ...

ឃុត សុភចរិយា
http://bit.ly/1O1Ug44

បិណ្ឌ​ទី ៧ ព្រះសង្ឃ​ និង​គ្រហស្ថ​នៅ​វត្ត​តាអ៊ុង​ក្អួត​សង្ស័យ​ពុល​កាហ្វេ

យ៉ាង​ហោច​មាន​ព្រះសង្ឃ​ និង​ពលរដ្ឋ​ជាង​ ៤០ អង្គ​/នាក់​គង់​នៅ​វត្ត​តាអ៊ុង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង​មាន​អាការ​ធេងធោង​ក្អួត​ចង្អោរ​ និង​វិល​មុខ​ដោយ​សង្ស័យ​ថា​ពុល​កាហ្វេ​ទឹកដោះគោ​ហួស​កាល​កំណត់​ថ្ងៃ​​ប្រើប្រាស់​ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។ ...

ប៉ិច សុធារី
http://bit.ly/1jISl7p

គយ​ចាប់​បាន​ស្រា​គេច​ពន្ធ​នៅ​ជិត​ទល់​ដែន​វៀតណាម

ស្រា​មាន​តម្លៃ​ខ្ពស់​ម៉ាក MACALLAN ​និង​ម៉ាក​ដទៃ​ទៀត​ជិត​ ៩៧០ កេស​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បាន​កាលពី​យប់​ថ្ងៃ​ទី ២៣ ​ខែ​សីហា​នៅ​ច្រក​ជាំក្រវៀន​ព្រំដែន​កម្ពុជា-វៀតណាម។   ...

ឃុត សុភចរិយា
http://bit.ly/1EVb0B1

កូកា បើក​ការ​ដ្ឋាន​សង់​រោង​ចក្រ​នៅ​កម្ពុជា

ក្រុមហ៊ុន​កូកាកូឡា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បើក​ការ​ដ្ឋាន​សាងសង់​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​តម្លៃ ១០០ លាន​ដុល្លារ​អាមេរិក​ដើម្បី​ចាប់​យក​កំណើន​តម្រូវ​ការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។រោងចក្រ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​នាយក​រដ្ឋ ...

Ayanna Runcie and Ananth Baliga
http://bit.ly/1JlWjrN

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sYzUJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!