កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ …

ឆន ភារុណ
http://www.cambodiadailykhmer.com/33804