ក្រុមហ៊ុន Unilever កម្ពុជា រក​ក្រុមហ៊ុន​ស្ករត្នោត​ក្នុង​ស្រុក​ ​ផ្គត់ផ្គង់​ទៅ​ឥណ្ឌូណេស៊ី​

ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ …

សុខ ចាន់
http://bit.ly/2c8BbNn