វិស័យឧស្សាហកម្ម

CDC បានអនុម័ត​លើ​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នៅ​សង្កាត់​ចាក់អ​ក្រោម ខណ្ឌមានជ័យ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣

Aeon Mall ជា​ក្រុមហ៊ុន​ពហុផលិតផល​ជប៉ុន​នឹង​វិនិយោគ​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប​អ៊ីអន ​៣ នៅ​ខណ្ឌមានជ័យ​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ២៥​ ​ខែ​ធ្នូ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន Aeon Mall (Cambodia) វិនិយោគ​ទឹកប្រាក់ ២៨៩,៦ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប អ៊ីអន​ ៣ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/37aQzEN

រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​អភិវឌ្ឍន៍ ​សាងសង់​ផ្ទះ​តំលៃ​សមរម្យ​បន្ថែម​ទៀត​

រដ្ឋាភិបាល​កំពុង​ជំរុញឱ្យមាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​បន្ថែម​ទៀត​ សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ មធ្យម​ និង​ងាយ​រងគ្រោះ​ ដោយសារតែ​តម្រូវការ​របស់​ពួកគេ​មានការ​កើនឡើង​។ ...

សុខ ចាន់
https://bit.ly/2Q0CBQr

ក្រសួង​បរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ឯកសារ​គម្រោង​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ (WB) ​បាននិង​កំពុង​រៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ​ដោយ​ផ្សព្វផ្សាយ​ឯកសារ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​បំណង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​ខេត្ដ​គោលដៅ​​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/368bQiF

មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ ១ ១៥៦ ​ការដ្ឋាន​ នៅ​ខេត្ត​ ២ ដោយ​តម្រូវ​ឲ្យ​រុះរើ​ ២៧ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​តាម​នីតិវិធី​ចំនួន​ ៦៣៦ ​ការដ្ឋាន

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ​សរុប​ចំនួន ១ ១៥៦ ​ការដ្ឋាន​ ក្នុង​នោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន​ ២៧ ​ការដ្ឋាន និង​ណែនាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2QmadHc

មន្ត្រី​៖ កម្មករ​ដួលសន្លប់​នៅ​រោងចក្រ​ស្បែកជើង​នៅ​ខេត្តស្វាយរៀង​

មន្ត្រី​រដ្ឋាភិបាល​ និង​សហជីព​បាន​និយាយ​ថា​ កម្មករ​រាប់​សិប​នាក់​នៅ​រោងចក្រ​ Kingmaker​ Footwear​ ក្នុង​ខេត្តស្វាយរៀង​បាន​ដួលសន្លប់​កាលពី​ល្ងាច​ម្សិលមិញ​ ហើយ​អាជ្ញាធរ​បាន​កំពុង​ស្វែងរក​មូល​ហេ​តុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ដួ​លសន្លប់​កើតឡើង​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50673467/workers-faint-in-svay-rieng-shoe-factory-officials

រដ្ឋមន្ត្រី​ក្រសួងការងារ​ពិចារណា​អំពី​ការ​ពន្យារពេល​នៃ​គម្រោង​សោធន​

លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្រ្តី​ក្រសួងការងារ​កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​លោក​នឹង​ពិនិត្យមើល​សំណើ​របស់​និយោជិក​ ឱ្យ​ពន្យារពេល​អនុវត្ត​គម្រោង​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំក្រោយ​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50672920/ith-samheng-mulls-pension-scheme-delay

ការ​បង្ក្រាប​តាម​អ៊ិ​នធរ​ណេត​នៅតែ​បន្ត​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ប្តេជ្ញា​ថា​នឹង​បញ្ឈប់​រាល់​ប្រតិបត្តិ​ការ​ល្បែងស៊ីសង​តាម​អ៊ី​នធឺ​ណេត​ និង​ល្បែង​បញ្ជល់មាន់​ក្នុង​គោលបំណង​ការពារ​សន្តិសុខជាតិ​ និង​ទប់ស្កាត់​ការ​លាងលុយកខ្វក់​នៅ​កម្ពុជា​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50672721/continue-to-crack-down-on-online-and-arcade-gambling-pm

ក្រុមហ៊ុន​ប្រេង​អេមីរ៉ាតអារ៉ាប់រួម​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន Muba-dala Petroleum ដែលជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏ធំ​មួយ​របស់​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។ លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​កើតមានឡើង ...

ធូ វិរៈ
https://bit.ly/36wHNks

ក្រសួង​ការងារ​ បាន​ត្រៀម​មន្ត្រី​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​ចុងខែ​ធ្នូ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ក្រសួង​នឹង​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នូវ​ដំណើរ​ការបើក​ផ្តល់ជូន​កម្មករ​ទូទាំង​ប្រទេស​កាលពី​ខែ​មិថុនា​។ កាលពី​ឆ្នាំ ២០១៨ ក្រសួង​ការងារ​បានប្រកាស​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/343ksoM

ក្រសួង​ ជំរុញ​ឲ្យ​វិនិយោគ​លើ​រោងចក្រ​សម្អាត​ស្វាយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដើម្បី​បំពេញ​តម្រូវការ​ស្តង់ដា​នាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​ទទួល​បាន​ភ្លើង​ខៀវ​នាំចេញ​ស្វាយ​ទៅ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ទៅ​ទីផ្សារ​ចិន​។ ...

ធូ វិរៈ
https://bit.ly/2sSXwMd

ទុនវិនិយោគ​វិស័យ​សំណង់​ ២០១៩ ​មាន​ជាង​ $៩ ​ពាន់​លាន

ទុនវិនិយោគ​វិស័យ​សំណង់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​មាន​តម្លៃ​ប្រមាណ​ជាង​ ៩ ​ពាន់​លាន​ដុល្លារ ​កើនឡើង​ជិត​ ៨០ ​ភាគរយ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨ ដែល​កំណើន​ភាគច្រើន​បានមកពី​ការសាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ...

ហ៊ឹន ពិសី
https://bit.ly/364RAxR

របាយការណ៍​៖ រោងចក្រ​កាត់ដេរ​នៅតែ​បន្ត​បើក​ទោះបីជា​មាន​សក្តា​នុ​ពល​នៃ​ការបាត់បង់​កិច្ច​ព្រមព្រៀង​ EBAក៏ដោយ​

រោងចក្រ​កាត់ដេរ​នៅតែ​បន្ត​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះបីជា​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ៗ ពី​ការបាត់បង់​ឋានៈ​របស់​ខ្លួន​ពី​ EBA​ ជាមួយ​សហភាព​អឺរ៉ុប​ក៏ដោយ​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50666883/garment-factories-opening-despite-potential-loss-of-eba-deal-report/

រោងចក្រ​ថាមពល​ធ្យូងថ្ម​ខេត្ត​ព្រះសីហនុ​នឹង​ដំណើរការ​ផលិត​ថាមពល​នៅ​ខែ​នេះ​

មន្រ្តី​ថាមពល​ជាន់ខ្ពស់​ម្នាក់​បានឱ្យ​ដឹង​ថា​ រោងចក្រ​ថាមពល​ធ្យូងថ្ម​ទំហំ​ ១៣៥​ មេ​ហ្គា​វ៉ាត់​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ផលិត​ថាមពល​នៅ​ខែ​នេះ​។ រោងចក្រ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ធាតុ​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ជាមួយនឹង​កង្វះ​ថាមពល ...

ជា វណ្ណៈ
https://www.khmertimeskh.com/50666710/coal-fired-power-plant-to-come-online-in-sville-this-month/

ចំណូល​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទអង្គរវត្ត​ធ្លាក់ចុះ​ម្តង​ទៀត​

ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឧទ្យាន​បុរ​ណអង្គរបាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​ ១១​ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​គ្រឹះស្ថាន​អង្គរ​ (គ.ស.អ​) ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​នៅ​តំបន់​ប្រាសាទ​រមនីយ​ដ្ឋាន​អង្គរបាន​ឱ្យ​ដឹង​ថា​ ចំនួន​ទេសចរ​ចូល​មក​ទស្សនា​បាន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50666505/revenue-visitors-at-angkor-temples-down-again/

បណ្តា​ប្រទេស​មេគង្គ​យល់ព្រម​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​

បណ្តា​ប្រទេស​នៅ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ (GMS​) បាន​ព្រមព្រៀង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ រួមមាន​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកទេស​ទីផ្សារ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​លើក​ទី​ ៤៤​ ដែល​បាន​ធ្វើឡើង​កាលពី​សប្តាហ៍ ...

សុខ ចាន់
https://www.khmertimeskh.com/50665908/mekong-countries-agree-to-strengthen-tourism-cooperation/

វិស័យ​សំណង់​កំពុង​កើនឡើង​ តាម​បណ្តា​ខេត្ត​ជាប់​នឹង​ព្រំដែន

ធនាគារពិភពលោក​ឲ្យ​ដឹងថា ក្រៅពី​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​កំណើន​នៅក្នុង​វិស័យ​សំណង់​កំពុង​ងាក​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​មួយចំនួន​នៅតាម​ព្រំដែន​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​។ លោ លី សូដេត សេដ្ឋវិទូ ជំនាញ​សកល​គ្រប់គ្រង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ធនាគារ​ពិភពលោក​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​កាលពី ...

ធូ វិរៈ
https://bit.ly/2LeKYov

រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍​

គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​នេះ​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50665275/govt-creates-tourism-development-committee/

ក្រសួងៈ ​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ នៅក្នុង​វិស័យ​សំណង់

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​កម្លាំង​ជំនាញ​បន្ថែម​ទៀត​ក្នុង​វិស័យ​សំណង់​ដោយ​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យនេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2R2LvNV

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ ដែល​ជំរុញ​ដោយ​កំណើន​ការនាំចេញ

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ ដែល​ជំរុញ​ដោយសារ​កំណើន​ការនាំចេញ និង​តម្រូវការ​ខ្លាំង​ក្នុងស្រុក​។ បើ​យោងតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ធនាគារ​ពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​បន្តិច​ពី​ ៧,៥ ​ភាគរយ​​ កាលពី​ឆ្នាំ​ ២០១៨ មក​នៅ​ ៧ ​ភាគរយ ...

ធូ វិរៈ
https://bit.ly/33p4pB9

ពលរដ្ឋ​ ២០ ​គ្រួសារ​ បង្ហាញ​ផលប៉ះពាល់​ពី​សំណង់​អគារ​ ៥២ ​ជាន់

ពលរដ្ឋ​ ២០ ​គ្រួសារ​ បាន​ដាក់​ពាក្យបណ្ដឹង​មក​អាជ្ញាធរ​ខណ្ឌ​ចំការមន​ដោយ​បាន​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង​ក្រុមហ៊ុន​ឆាយណាខន់ស្ត្រាក់សិន​គ្រឹះស្ថាន​ទី​ ១ ដែល​ទទួល​បាន​ច្បាប់​ត្រឹមត្រូវ​កំពុង​សាងសង់​អគារ​កម្ពស់​ ៥២ ​ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​ ១២ ផ្លូវ​ច្រក​ ៩៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ចោទប្រកាន់​ថា ការដ្ឋាន​សំណង់​បាន ...

ឡុង គីមម៉ារីតា
https://bit.ly/2DqlvEs

វិនិយោគិន​អាមេរិក​ សម្លឹង​រក​ការវិនិយោគ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

វិនិយោគិន​អាមេរិក​បានបង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​ភ្ញៀវទេសចរ​អាមេរិក​ដែល​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំណែក​ត្រឹម​ ៣,៧ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​រយៈពេល​ ៩ ​ខែ ឆ្នាំ ២០១៩ ​នេះ​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​។ ...

ធូ វិរៈ
https://bit.ly/2QVHavW

អាជ្ញាធរ​អប្សរា​ បារម្ភ​ពី​ការសាងសង់​សំណង់​ខុសពី​ការអនុញ្ញាត

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សំណង់​ដែល​បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត បន្ទាប់ពី​មាន​ករណី​សាងសង់ និង​ជួសជុល​ខុសពី​សំណើ​នៅ​ទីតាំង​ដែល​បាន​ផ្តល់​ឲ្យ​ក្នុង​តំបន់​អង្គរ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សំណង់​ទាំងនោះ​ក្លាយ​ទៅ​ជា​ខុសច្បាប់​ទៅវិញ ហើយ​ក៏​ប្រឈម​ចំពោះមុខ​ច្បាប់​ផងដែរ​។ លោក ឡុង កុសល អ្នកនាំពាក្យ​របស់ ...

ឡុង គីមម៉ារីតា
https://bit.ly/2DhitlW

ក្រុមហ៊ុន​ចិន ​គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​គ្រោង​នឹង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​តំណាង​គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស​​ ចិន ដែល​បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ ...

បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr

ការនាំចេញ​សម្លៀកបំពាក់​កម្ពុជា ​នឹង​នៅតែ​ខ្លាំង

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​បន្ទាប់​ដែល​បាន​លើកឡើង​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការគោរព​តាមច្បាប់​ការងារ​គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ...

ម៉ៃ គុណមករា
https://bit.ly/3377iXq

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Vtpbn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!