ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ (ILO) លោក ប៉ានសូរស័ក្តិ បានឲ្យដឹងថា ដោយសារតែដៃគូពាក់ព័ន្ធបានប្ដេជ្ញាចិត្តក្នុងការកែលម្អលក្ខខណ្ឌការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៅក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នេះនឹងរួមចំណែកសម្រាប់ការទាក់ទាញការវិនិយោគ និងបង្កើនការនាំចេញក្នុងវិស័យនេះ។ …
ម៉ៃ គុណមករា
https://bit.ly/3377iXq