ក្រុមហ៊ុនប្រេងអេមីរ៉ាតអារ៉ាប់រួម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Muba-dala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានមកស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្ហាញចំណាប់អារម្មណ៍នេះកើតមានឡើងបន្ទាប់ពីលោក Mazin Al Lamki នាយកប្រតិបត្តិក្រុមហ៊ុន Mubadala Petroleum បានជួបជាមួយនឹងលោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃពុធ។ …
ធូ វិរៈ
https://bit.ly/36wHNks