អាជ្ញាធរអប្សរា បារម្ភពីការសាងសង់សំណង់ខុសពីការអនុញ្ញាត
អាជ្ញាធរជាតិអប្សរាបង្ហាញក្តីបារម្ភចំពោះសំណង់ដែលបានសាងសង់ខុសពីលិខិតអនុញ្ញាត បន្ទាប់ពីមានករណីសាងសង់ និងជួសជុលខុសពីសំណើនៅទីតាំងដែលបានផ្តល់ឲ្យក្នុងតំបន់អង្គរ ដែលប្រការនេះធ្វើឱ្យសំណង់ទាំងនោះក្លាយទៅជាខុសច្បាប់ទៅវិញ ហើយក៏ប្រឈមចំពោះមុខច្បាប់ផងដែរ។ លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មានសំណង់ខុសច្បាប់ជាច្រើនខ្នងបាននិងកំពុងសាងសង់ក្នុងរូបភាពស្របច្បាប់ បន្ទាប់ពីពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ប៉ុន្តែពេលសាងសង់មានអ្នកស្នើសុំខ្លះបែរជាធ្វើខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់វិញ។ …
ឡុង គីមម៉ារីតា
https://bit.ly/2DhitlW