ក្រុមហ៊ុន​ចិន ​គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​គ្រោង​នឹង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​តំណាង​គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស​​ ចិន ដែល​បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស ​ចិន ​ដែល​ដឹកនាំ​ដោយ​លោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​សានតុង​បាន​ជួប​ជាមួយ​លោក ប៉ាន សូរស័ក្តិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ពី​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ …

បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr