វិស័យឧស្សាហកម្ម
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
ផ្លូវជាតិលេខ ៣ នឹងត្រូវពង្រីកទៅជាគន្លងផ្លូវបួន
ផ្លូវជាតិលេខ ៣ នឹងត្រូវពង្រីកទៅជាផ្លូវដែលមានគន្លងផ្លូវបួន ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែលទទួលបានប្រាក់កម្ចីពីប្រទេសចិន។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញជាមួយនឹងកម្មករកាត់ដេរនៅឧទ្យានឧស្សាហកម្មវឌ្ឍនៈ ២ ដែល ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5080783/national-road-3-set-four-lane-upgrade/
នាយករដ្ឋមន្ត្រីព្រមានកម្មកររោងចក្រកាត់ដេរពីគណបក្សសង្គ្រោះជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបជាមួយកម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ បានរំឭកដល់កម្មករថា មេដឹកនាំគណបក្សប្រឆាំងតែងតែមានយុទ្ធនាការរារាំងមិនឱ្យនាំផលិតផលនេះទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដរាបណាមិនបានធ្វើ ...
យុន ស៊ីនាថ និង Ananth Baliga
http://www.phnompenhpost.com/national/pm-warns-garment-factory-workers-cnrp
មជ្ឈមណ្ឌលសុខភាពត្រូវបានបង្កើតឡើងនៅជិតរោងចក្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីនានាបង្កើតមជ្ឈមណ្ឌលសុខភាពនៅជិតរោងចក្រ និងកន្លែងដែលកម្មកររស់នៅដើម្បីកែលម្អការព្យាបាលសម្រាប់បុគ្គលិកដែលធ្លាក់ខ្លួនឈឺ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5080782/health-centres-set-near-factories/
កម្ពុជាមិនទាន់រួចរាល់សម្រាប់ឧស្សាហកម្មទី៤
បដិវត្តន៍ឧស្សាហកម្មពេលអនាគតនឹងវិវត្តទៅជា “រោងចក្រវៃឆ្លាត” ដែលកុំព្យូទ័រ និងមនុស្សយន្ត នឹងដោះស្រាយដំណើរជំនួសកម្លាំងមនុស្ស (ឧស្សហកម្ម៤.០) ដែលនឹងធ្វើឱ្យឱកាសការងារកាន់តែតិចសម្រាប់កម្មករគ្មានជំនាញ។ នេះបើយោង ...
Robin Spiess
http://bit.ly/2gkEQyq
មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុកទទួលបាននូវការបណ្ដុះបណ្ដាល
ក្រសួងទេសចរណ៍បានកំពុងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តព្រះសីហនុ ដោយមានជំនួយពីថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ឆ្នេរសមុទ្រខេត្ត និងអ្នកចូលរួមចំនួន ៨០នាក់ មកពីសាកលវិទ្យាល័យ និងស្ថាប័ននានានៅក្នុងខេត្ត។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5080377/local-tour-guides-get-training-boost/
ជំរុញបច្ចេកវិទ្យាដើម្បីផលិតភាព
មន្ត្រីជាន់ខ្ពស់នៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានអះអាងថា ខណៈដែលវិស័យឧស្សាហកម្មជាពិសេសវិស័យវាយនភ័ណ្ឌក្រណាត់ កាបូប និងស្បែកជើងកំពុងធ្វើពិពិធកម្មទៅរកផលិតផលដែលមានតម្លៃខ្ពស់ ការបង្កើនបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើប គឺជាតម្រូវការសម្រាប់រោងចក្រទាំងអស់នេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5080065/technology-push-productivity/
សហភាពការងារកម្ពុជា៖ ការដំឡើងមិនគ្រប់គ្រាន់
សហភាពការងារកម្ពុជាបាននិយាយថា កម្មករកាត់ដេរត្រូវការប្រាក់ឈ្នួលប្រចាំខែចំនួន ២២៤ ដុល្លារដើម្បីរស់រានមានជីវិតដែលជាការកើនឡើងយ៉ាងខ្លាំងពីសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឡើងដល់ ១៦៨ ដុល្លារ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079942/increase-not-enough-clc/
Knight Frank បានចេញផ្សាយរបាយការណ៍ស្តីពីវិស័យពាណិជ្ជកម្ម និងលំនៅដ្ឋាន
ក្រុមហ៊ុន Knight Frank Cambodia ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យឯករាជ្យឈានមុខគេនៅកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ពាណិជ្ជកម្ម និងលំនៅដ្ឋានប្រចាំឆមាសរបស់ខ្លួនសម្រាប់ឆ្នាំ 2017 ។ របាយការណ៍នេះគូសបញ្ជាក់នូវវិស័យសំខាន់ៗចំនួនបួនគឺ វិស័យការិយាល័យ វិស័យអគារ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079314/knight-frank-releases-report-commercial-residential-sector/
ក្រសួងនឹងអនុម័តច្បាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រាក់ឈ្នួលអប្បបរមាជាសកលដ៏ចម្រូងចម្រាស នឹងត្រូវបានអនុម័តនៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការតវ៉ាជាថ្មីម្តងទៀតលើប្រាក់ឈ្នួលវិស័យកាត់ដេរ ដែលបានធ្វើឱ្យរាំងស្ទះ ...
Yon Sineat and Ananth Baliga
http://www.phnompenhpost.com/national/ministry-pass-minimum-wage-law-year
ឯកជនខកចិត្ត នឹងការយកថ្លៃចំណតផែ
វិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញពីការមិនសប្បាយចិត្តជាមួយនឹងការយកថ្លៃលើភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកោះនានាក្នុងខេត្តព្រះសីហនុ ខណៈអាជ្ញាធរបានឲ្យដឹងថា ការយកនេះគឺសម្រាប់ប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅ ...
ចេង សុខហ័ង
http://bit.ly/2wyYVXX
ឧស្សាហកម្មកាត់ដេរប្រឈមការចំណាយខ្ពស់
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងត្រូវប្រឈមការកើនឡើងថ្លៃដើមផលិតកម្មខ្ពស់ជាងមុននាឆ្នាំ២០១៨ ដោយសារការកើនឡើងថ្លៃឈ្នួលពលកម្ម និងការតម្រូវឱ្យបង់ថ្លៃធានារ៉ាប់រងសុខភាពជំនួសឱ្យកម្មករ ជាអ្វីដែលអ្នកនៅក្នុងឧស្សាហកម្មនេះបារម្ភថាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងទល់នឹងប្រទេសជិតខាង។ ...
ហ៊ គីមសាយ
http://bit.ly/2g1c9qa
ព្រលានយន្តហោះថ្មីនឹងត្រូវសាងសង់នៅឆ្នាំក្រោយ
យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាបនឹងត្រូវអនុវត្តនៅឆ្នាំក្រោយ។ ...
ផល សុផានិត
http://www.akp.gov.kh/?p=107909
កម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើវិស័យវាយនភ័ណ្ឌ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ប៉ូទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា ពិសេសលើការនាំ ...
សូ សុផាវី
http://www.akp.gov.kh/?p=107430
កម្ពុជា នាំចេញទៅអាមេរិក នៅឆមាសទី១ ជាង $១,៣ ពាន់លាន
ការនាំចេញសរុបរបស់កម្ពុជាទៅអាមេរិកនៅឆមាសទី ១ មានជាង ១,៣ ពាន់លានដុល្លារ កើនឡើងតិចតួច បន្ទាប់ពីបានធ្លាក់ចុះកាលពីឆមាសទី ១ ឆ្នាំមុន ជាអ្វីដែលមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញអះអាងថា ការឡើងនេះត្រូវបានរួមចំណែកបន្ទាប់ពីអាមេរិក ...
ហ៊ គីមសាយ
http://bit.ly/2uI65UY
ទូកទេសចរណ៍បន្ថែមពន្ធលើសំបុត្រ
អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យម្ចាស់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវចេញទៅកម្សាន្តតាមកោះទាំងអស់បង់លុយចំនួន ២ដុល្លា ពីការលក់សំបុត្រទូកមួយសន្លឹកជូនរដ្ឋបាលខេត្តនេះ ដើម្បីរដ្ឋបាលយកថវិការនោះជួយដល់ការអភិវឌ្ឍតំបន់ឆ្នេរ និងការពារបរិស្ថាន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077283/tourist-boats-add-tax-tickets/
ជើងហោះហើរត្រង់មកកម្ពុជាពីទីក្រុងស៊ីអាន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីម្សិលមិញថា នឹងមានជើងហោះហើរត្រង់ឆ្ពោះមកប្រទេសកម្ពុជាពីទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីបំពេញតម្រូវការកើនឡើងនៃភ្ញៀវទេសចរចិន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/
បដិមាដែលទំនងជាទ្វារបាលត្រូវបានរកឃើញនៅជិតអង្គរ
ក្រុមការងារស្រាវជ្រាវរបស់អាជ្ញាអប្សរាបានរកឃើញចម្លាក់បដិមាមួយនៅជិតក្រុងអង្គរធំ ហើយអ្នកស្រាវជ្រាវសន្និដ្ឋានជំហានដំបូងថាចម្លាក់នេះជាទ្វារបាលរបស់មន្ទីរពេទ្យបុរាណមួយក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ និងមានរចនាប័ទ្មបាយ័ន។ ...
ទូច សុខា
http://bit.ly/2vcVbuX
ការផលិតស៊ីម៉ងត៍ក្នុងស្រុក មិនទាន់ឆ្លើយតបតម្រូវការ
ទោះជាកម្ពុជាមានរោងចក្រស៊ីម៉ងត៍មួយចំនួនហើយក្តី ប៉ុន្តែការផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់អាចបំពេញបានតាមតម្រូវការលើទីផ្សារជាក់ស្តែងនៅឡើយទេ ដោយសារវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំង។ ...
ស៊ីវ ម៉េង
http://bit.ly/2w4IuPE
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិបានចាប់ផ្តើម
កម្ពុជាបានបញ្ចប់គម្រោងស្ថាបត្យកម្ម និងការរចនាសម្រាប់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់ ហើយបានបន្តលើការប៉ាន់ប្រមាណតម្លៃ និងការសាងសង់ ដោយមានជំនួយប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ...
Mom Chandara Soleil
http://www.akp.gov.kh/?p=106465
វិស័យកាត់ដេរ បានអន់ថយ
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងយឺតជាងការរំពឹងទុកជាង ៤ភាគរយ ក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹង ៩ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការវិនិយោគបរទេសនៅក្នុងវិស័យនេះបាន ...
សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/
កម្មករសំណង់មិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល
ការស្ទង់មតិនៅក្នុងវិស័យឧស្សាហកម្មសំណង់ បានបង្ហាញឲ្យដឹងថា កម្មករសំណង់ជាង៩០%នៅក្នុងរដ្ឋធានីភ្នំពេញ មិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5074185/construction-workers-denied-paid-leave/
រដ្ឋាភិបាលវៀតណាមសន្យាផ្តល់ថវិកា២៥លានដុល្លារដល់កម្ពុជាដើម្បីសាងសង់អាគាររដ្ឋបាលរដ្ឋសភា
មន្ត្រីរដ្ឋសភាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលវៀតណាមបានសន្យាផ្តល់ថវិកា ២៥ លានដុល្លារដល់កម្ពុជាដើម្បីសាងសង់អគារលេខាធិការដ្ឋានរដ្ឋសភាថ្មីមួយនៅទីក្រុងភ្នំពេញ ខណៈដែលសន្យាទៀតថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនលើបញ្ហាជាច្រើនរវាងប្រទេសទាំងពីរ។ ...
អាជ្ញាធរអប្សរាអនុញ្ញាតដល់ការសាងសង់ផ្ទះ
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា អាជ្ញាធរអប្សរាបានផ្តល់សិទ្ធិឲ្យប្រជាជនធ្វើគម្រោងតូចៗជាង ៣២០គម្រោង ដើម្បីសាងសង់ ឬជួសជុលផ្ទះនៅសួនឧទ្យានប្រាង្គប្រាសាទបុរាណអង្គរនៅពាក់កណ្តាលដើមឆ្នាំ២០១៧នេះ ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074028/apsara-authority-grants-home-building-permits/