វិស័យឧស្សាហកម្ម
សម្ព័ន្ធភាពសហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌នៅកម្ពុជា
នៅថ្ងៃទី ១៨ ខែ មិថុនា កងទ័ពអាមេរិកប្រមាណ ៨០នាក់នឹងមកកាន់ប្រទេសកម្ពុជាសម្រាប់គម្រោង Pacific Angel ឆ្នាំ២០១៦ ដែលជាបេសកកម្មជំនួយមនុស្សធម៌ប្រចាំឆ្នាំ។ ...
Stars and Stripes
http://www.stripes.com/news/us-allies-provide-humanitarian-aid-in-cambodia-1.413676
តំបន់សេដ្ឋកិច្ចពិសេសរបស់ថៃកំពុងសម្លឹងពីវិសាលភាពរបស់ខ្លួននៅកម្ពុជា
រដ្ឋាភិបាលថៃគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានតម្លៃប្រមាណ ១៤១.៦ លានដុល្លារនៅក្នុងខេត្តសាកែវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ដើម្បីជួយដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យមនានារបស់ខ្លួន ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនចូលនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយមួយរបស់ថៃ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25858/thai-sez-eyes-cambodia/
តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/
រោងចក្រGLOBAL APPAREL LIMITED នឹងបិទទ្វានៅខែតុលា
រោងចក្រកាត់ដេរសំលៀកបំពាក់ក្លូបលអាប៉ារែលលីមីតធីតស្ថិតក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យបានប្រកាសបិទទ្វារចាប់ពីចុងខែតុលានេះតទៅនិងមិនបន្តកិច្ចសន្យាការងារដល់កម្មករដែលផុតកំណត់ពីចុងខែឧសភា នេះទៀតឡើយ ខណៈដែលកម្មករទាំងចប់កិច្ចសន្យា និងនៅជាប់កិច្ចសន្យាគ្រោងនឹងទាមទារឲ្យមានការផ្តល់ជំងឺចិត្តខ្លះដល់ពួកគេ។ ...
មុំ គន្ធា
http://bit.ly/1XblqcI
ក្រុមអន្ធពាលលួចយកសំលៀកបំពាក់ពីរោងចក្រចំនួន ៣,០០០អាវ
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...
ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/
សណ្ឋាគារដែលខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញ
សណ្ឋាគារខ្ពស់បំផុតនៅរាជធានីភ្នំពេញនឹងបង្ហាញស្នាដៃរបស់ខ្លួនជាមួយចំណតយានយន្តដ៏ទូលាយសម្រាប់ភ្ញៀវ និងអ្នកមកទស្សនានៅសណ្ឋាគារនេះ។ អាគារ Ding Li Sunshine City នេះនឹងត្រូវបានសាងសង់កម្ពស់ ៣៧ជាន់ជាមួយនឹងចំណតយានយន្តក្រោមដី ៤ជាន់ទៀត នេះបើតាមប្រសាសន៍របស់ស្ថាបនិកនៃក្រុមហ៊ុន Ding Li Industrial Co. Ltd។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25725/highest-hotel-in-sunshine-city/
Nagaworld-វិនិយោគធំៗអាចនឹងមានឱកាសជោគជ័យនៅកម្ពុជា
ណាហ្គាវើលទើបតែប្រារព្ធខួបលើកទី២១របស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៥ ហើយបានតាំងទីកន្លែងនៅក្បែរនឹងទន្លេមេគង្គដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ គួរបញ្ជាក់ដែរថា ណាហ្គាវើល គឺជាមជ្ឈមណ្ឌលកំសាន្តដ៏ធំបំផុតនៅតំបន់មេគង្គ។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25642/big--investments-can-succeed--in-cambodia---nagaworld/
កម្ពុជាគ្រោងស្នើសុំសមាជិកភាពសន្ធិសញ្ញា PCT កុំឲ្យលួចចម្លងផលិតផល
កម្ពុជាគ្រោងស្នើសុំជាសមាជិកនៃសន្ធិសញ្ញាប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់)ដើម្បីលើកកម្ពស់ការការពារសិទ្ធិផលិតផលនៃអ្នកវិនិយោគបរទេសនៅកម្ពុជា នៅពេលឆាប់ៗមុខ ខណៈមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកនេះថាPCT នឹងជួយជំរុញ និងទាក់ទាញវិនិយោគចូលមកកម្ពុជា កាន់តែច្រើន។ ...
ជា វណ្ណៈ
http://bit.ly/1XjHClt
ការសាងសង់អគារថ្មីបង្ហាញឲ្យឃើញពីការមិនគោរពសន្យានៅបុរីកីឡា
មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។ ...
ឃួន ណារិម
http://bit.ly/1WZVsc2
ក្រសួងទេសចរណ៍ និងក្រុងម៉ាកាវ រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS
ក្រុមហ៊ុនចិនតៃវ៉ាន់ស្វែងរកដៃគូក្នុងស្រុកនាំចូលផលិតផលផ្គត់ផ្គង់ទីផ្សារ
ក្រុមហ៊ុនមកពីកោះតៃវ៉ាន់កំពុងបង្ហាញពីសក្ដានុពលផលិតផលសម្រាប់ទាក់ទាញនិងស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកដើម្បីនាំចូលផលិតផលមកពីកោះតៃវ៉ាន់ដើម្បីផ្គត់ផ្គង់ទីផ្សារខណៈពាណិជ្ជករតៃវ៉ាន់ សម្លឹងឃើញវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/1Uns7oi
ក្រុមហ៊ុនចិន គ្រោងធ្វើទីក្រុងរណបនៅកម្ពុជា ដែលអាចផ្ទុកប្រជាពលរដ្ឋជាង២លាននាក់
ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ
សេចក្ដីព្រាងច្បាប់សាងសង់ នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីអនុម័តនៅចុងឆ្នាំនេះ
សេចក្តីព្រាងច្បាប់សាងសង់ដែលត្រូវបានបញ្ចប់ហើយនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីអាចត្រូវបានអនុម័តនៅចុងឆ្នាំនេះ ខណៈវាត្រូវការពិភាក្សាបន្ថែម និងយោបល់ច្រើនទៀត មុនពេលផ្ញើទៅរដ្ឋាភិបាលដើម្បីអនុម័ត។ នេះបើតាម លោក ប៉ែន សុផល លេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ស៊ុំ ម៉ាណេត
http://bit.ly/24atIR9
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC)ព្រមានពីការធ្លាក់ចុះនៃផលិតភាព
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) បានឱ្យដឹងថាកម្រិតផលិតភាពមានការធ្លាក់ចុះទន្ទឹមនឹងមានកំណើននូវតម្លៃហេដ្ឋារចនាសម្ព័ន្ធកើនឡើងក្នុងវិស័យវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ...
ប៊ុន សៀងគង់ និង Yesenia Amaro
http://www.phnompenhpost.com/national/garment-factory-owners-warn-falling-productivity
ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...
គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/
រោងចក្រកែច្នៃទឹកដោះគោដំបូងបើកប្រតិបត្តិការផ្លូវការនៅកម្ពុជា
រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...
Kali Kotoski
http://bit.ly/22pRPfr
សំពាធកើនឡើងក្នុងវិស័យវាយនភណ្ឌ
ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។ ...
May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/
ការបង្កើតផាប់ស្ទ្រីតថ្មីក្នុងក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណើរការ
មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/31727
ក្រសួងមិនទាន់ឆ្លើយនឹងសំណើសុំបន្តសាងសង់របស់អគារ Gold Tower 42
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពុំទាន់បានឆ្លើយតបទៅនឹងការស្នើសុំបន្តការសាងសង់របស់ក្រុមហ៊ុនអគារGoldTower42នោះទេបើទោះជាក្រុមហ៊ុននេះបានស្នើសុំបន្តការសាងសង់ជាច្រើនដងក៏ដោយ ដោយសារក្រុមហ៊ុននេះមិនបានឆ្លើយតបតាមការទាមទាររបស់ក្រសួង។ នេះបើយោងតាមលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://goo.gl/yuuh0z
ជើងហោះហើរទួរគី-កម្ពុជាចាប់ដំណើរការហើយ
ជើងយន្តហោះ Turkish Airlines ដែលជាសមាជិកបណ្តាញអាកាសចរ Star Alliance បានចូលរួមជាអ្នកចំណូលថ្មីក្នុងវិស័យពាណិជ្ជកម្មអាកាសចរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ភោទប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/turkey-joins-air-cargo-business
ច្បាប់រវាយតម្លៃផលប៉ះពាល់បរិស្ថានថ្មីនឹងកើតមានសម្រាប់វិស័យរុករក
ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...
Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining
ចំនួនទេសចរណ៍នៅកម្ពុជាកើនបាន ២.៦%
ការមកដល់នៃទេសចរណ៍នៅកម្ពុជាត្រូវបានកើនឡើង ២.៦% ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ នេះបើយោងតាមនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/05/cambodia-tourism-grows-2-6/
កម្ពុជាចាប់អារម្មណ៏លើការពង្រឹងស្តង់ដារសុវត្ថិភាពអាហារ
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...
Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/
មន្ត្រីត្រូវបានសួរចម្លើយក្នុងករណីសាងសង់ផ្លូវសម្រាប់សហគមខ្មែរឥស្លាម
ក្នុងកិច្ចប្រជុំបិទទ្វារមួួយនៅតុលាការរាជធានីភ្នំពេញកាលពីម្សិលមិញ មេដឹកនាំសហគមខ្មែរឥស្លាមលោក Ahmad Yahya បានបដិសេធពីការចោទប្រកាន់របស់មេដឹកនាំសហគមខ្មែរឥស្លាមមួយរូបទៀតគឺលោក Othsman Hassan ។ ...
Kong Meta
http://www.phnompenhpost.com/national/official-interrogated-mosque-road-case