ហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងជំរុញហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនភាគឦសាន

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន KCI-BOTEK JV ដែលជាសម្ព័ន្ធអន្តរជាតិ ដើម្បីពន្លឿនគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដើម្បីកែលម្អការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តភាគឦសាន។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/54IgX

កម្ពុជា និងរដ្ឋ Sarawak របស់ម៉ាឡេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការដឹកជញ្ជូន

កម្ពុជា និងរដ្ឋសហព័ន្ធម៉ាឡេស៊ី Sarawak កាលពីថ្ងៃអង្គារបានពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគសំខាន់ៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តោតលើការអភិវឌ្ឍការតភ្ជាប់ផ្លូវសមុទ្រថ្មី។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/twzTI

ជប៉ុន​ផ្ដល់​ប្រាក់​កម្ចី ​២៩២,២​ ​លាន​ដុល្លារ ​ដើម្បី​គាំទ្រ​កំណើន​ទឹក​ស្អាត​ និង​អគ្គិសនី​ក្នុង​រាជធានី​ភ្នំពេញ

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង​ ​២៩២​លាន​ដុល្លារ ​ដើម្បី​ជួយ​កែលម្អ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អគ្គិសនី​របស់​រាជធានី​ក្នុង​សកម្មភាព​ដែល​ប្រទេស​សង្ឃឹម​ថា​នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ ...

មាស ម៉ូលីកា
https://kiripost.com/stories/japan-loans-2922m-to-support-clean-water-and-electricity-growth-in-phnom-penh

កម្ពុជា-អូស្ត្រាលី ប្តេជ្ញាសម្រេចឱ្យបានលទ្ធភាពទទួលបានទឹកស្អាតនៅឆ្នាំ២០៣០

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេលើផែនការវិនិយោគខេត្ត (PIP) សម្រាប់វិស័យផ្គត់ផ្គង់ទឹក ដោយមានគោលដៅបិទគម្លាតឆ្ពោះទៅរកលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ ...

មុំ គន្ធា
https://shorturl.at/aV6hT

កម្ពុជាត្រូវការថវិកាជាង ៣ពាន់លានដុល្លារ ដើម្បីជំរុញការដឹកជញ្ជូនតាមទន្លេ និងភស្តុភារកម្មតាមផ្លូវទឹក

កម្ពុជាត្រូវការការវិនិយោគសរុបចំនួន ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្មផ្លូវទឹក ដែលគម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន២៣ គ្រោងនឹងដាក់ឱ្យដំណើរការក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS 2023-2033) នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលទី១ ឆ្នាំ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/7Va9V

ប្រាក់​ចំណូល​របស់​កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជិត ២០%

ប្រាក់​ចំណូល​បាន​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​កំពង់ផែស្វយ័តភ្នំពេញ(PPAP) ​​ក្នុង​រយៈ​ពេល ៨ខែ ​​ឆ្នាំ​២០២៥ មាន​ប្រមាណ​ជាង ៣២ លាន​ដុល្លារ កើន​​ជិត ២០% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​អ្នក​ជំនាញ​និយាយ​ថា ចំនួននេះ​​នឹងហក់​ឡើង​ខ្លាំង​​នៅ​ពេល​គម្រោង​ព្រែកជីក​ហ្វូណនតេជោ​ដែល ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-18-1415-263319

ឧបករណ៍ Starlink នៅតែឃើញមានលក់តាមអនឡាញ ទោះបីជាមានការហាមឃាត់ក៏ដោយ

ឧបករណ៍ Starlink រួមទាំងស្ថានីយអតិថិជន (customer terminals) និងអង់តែន នៅតែឃើញមានដាក់លក់នៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជានិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចេញបម្រាមយ៉ាងតឹងរ៉ឹងកាលពីពីរសប្តាហ៍មុនក៏ដោយ។ Starlink មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាទេ ហើយសេវាកម្មនានារបស់ខ្លួនត្រូវបានអាជ្ញាធរចាត់ទុកថាខុសច្បាប់។ ...

Sreekanth Ravindran
https://shorturl.at/Ehs9U

Air Cambodia ចុះកិច្ច​ព្រមព្រៀង​ទិញយន្តហោះពាណិជ្ជកម្មចិន​ C909 ចំនួន ២០គ្រឿង​

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ (Air​ Cambodia)​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន​ Commercial​ Aircraft​ Corporation​ of​ China​ Ltd.​ (COMAC)​ អំពី​ការ​គ្រោង​នឹង​ទិញ​យន្តហោះ​ផលិត​ដោយ​ប្រទេស​ចិន​ C909​ regional​ ចំនួន​ ២០​ គ្រឿង​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-9-11-1733-263249

ត្រៀមរួចហើយសម្រាប់ដំណើរការ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១.៥ ពាន់លានដុល្លារ បើកដំណើរការថ្ងៃនេះ ដែលរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពអាកាសចរណ៍នៅកម្ពុជា

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ពង្រឹង​ការ​តភ្ជាប់​ ​របស់​ប្រទេស​កម្ពុជាទៅពិភពលោក និង​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត។ អាកាសយានដ្ឋាន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ហោះហើរ​នៅ​ថ្ងៃ​នេះ ដោយ​ពិធីសម្ពោធ​ជា​ផ្លូវការ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ តុលា។   ...

ស៊ុំ ម៉ាណេត
https://shorturl.at/9f48U

ភាគីពាក់ព័ន្ធចុះហត្ថលេខាលើគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទីបី ជំរុញសេវាផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា ដើម្បីផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ ...

ម៉ុន សុកែវ
https://kiripostkhmer.com/stories/framework-agreement-signed-for-third-phase-of-11m-bakheng-water-project

Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ

ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...

រ៉ូវ ហុងសេង
https://kiripostkhmer.com/stories/nham24-to-shutdown-after-10-years-of-operation-by-end-of-sept

ទោះចំនួន​សណ្ឋាគារ​កើនឡើង ​វិស័យ​ទេសចរណ៍ក្នុង​ខេត្ត​សៀមរាបនៅតែជួបប្រទះបញ្ហាប្រឈម

គម្រោង​សណ្ឋាគារ​សរុប​ចំនួន ៥៨៧ កំពុង​ដំណើរការ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ។ ខណៈពេលដែលតួលេខនេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញទេសចរណ៍មានសុទិដ្ឋិនិយម ដោយលើកឡើងពីការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ និងតម្រូវការបន្ទាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង និងសកម្មភាពចម្រុះបន្ថែមទៀតដើម្បីទាក់ទាញអ្នកធ្វើដំណើរសម័យទំនើប។​ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/despite-hotel-growth-siem-reaps-tourism-faces-challenges

ក្រសួងប្រកាសបិទមហាវិថី ស៊ី ជីនពីង រយៈពេល៣ឆ្នាំដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ

មហាវិថី ស៊ី ជីនពីង ក្នុងរាជធានីភ្នំពេ​ញ នឹងត្រូវបានបិទរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ៣,៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញជាមួយខេត្តកណ្តាល ដោយតម្រូវឱ្យបង្វែរការចរាចរណ៍របស់ប្រជាពលរដ្ឋទៅផ្លូវផ្សេងទៀត ក្នុងគម្រោងរយៈពេល៣ឆ្នាំនេះ។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/xi-jinping-boulevard-closed-for-three-years-for-mekong-bridge-construction

កុមារកម្ពុជា​ជាង ១,៧ លាន​នាក់​នឹង​ទទួល​ផល​ពី​គម្រោង​កែ​លម្អការ​អប់រំ​នៅ​កម្រិតបឋម​សិក្សា​មាន​ទឹក​ប្រាក់​ ១០៥​លាន​ដុល្លារ

សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក​ផ្ដល់​​ជំនួយ​​សហហិរញ្ញប្បទានថវិកា​ចំនួន ១០០ លានដុល្លារ ខណៈ​ដែល​មូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី ផ្ដល់​ជំនួយ​ឥតសំណងចំនួន ៥ លានដុល្លារ​សម្រាប់​ការ​កែ​លម្អ​ការ​អប់រំ​នៅ​កម្រិត​បឋមសិក្សា នៅ​កម្ពុជា។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-1-1133-263125

រដ្ឋាភិបាល​សម្រេច​បន្ថយ​អត្រា​ពន្ធ​លើ​មធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ) ​សម្រាប់​រថយន្ត EV

ក្នុង​គោល​ដៅ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី(EV) នៅកម្ពុជាឱ្យ​កាន់តែច្រើន​​ រដ្ឋាភិបាលកម្ពុជា​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​បាន​សម្រេច​បន្ថយ​អត្រា​ពន្ធ​លើ​មធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ) សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីជាច្រើន​ប្រភេទ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-21-1815-263028

អាជ្ញាធររៀបចំសេវារថយន្តក្រុង សម្រួលការធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងរថភ្លើងក្រោមដីស្ថិតក្នុងការសិក្សានៅឡើយ

ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ អាជ្ញាធររាជធានីភ្នំពេញបានសន្យាថានឹងភ្ជាប់គម្លាតដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់សេវារថយន្តក្រុង ខណៈដែលផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីទំនើប ដើម្បីតភ្ជាប់ពីទីក្រុងទៅកាន់ព្រលានយន្តហោះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងសិក្សានៅឡើយ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/public-buses-to-serve-techo-airport-as-metro-project-still-under-study

ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែព្រះសីហនុធ្លាក់ចុះជាងពាក់កណ្តាលក្នុងត្រីមាសទី២នេះ

កំពង់ផែសមុទ្រទឹកជ្រៅដែលគ្រប់គ្រងដោយរដ្ឋបានកត់ត្រាការខាតបង់ដោយសារការផ្លាស់ប្តូរនៃរូបិយបណ្ណបរទេស បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែធ្លាក់ចុះ ខណៈប្រាក់ចំណូលបានកើនឡើង ៣០ភាគរយ ដោយសារការកើនឡើងនៃកុងតឺន័រ និងទំនិញឆ្លងកាត់។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/sihanoukville-ports-net-profit-falls-by-half-in-q225

រយៈ​ពេល ៧ខែ PPAP ប្រមូលចំណូល​បាន​​ជាង ២៧ លាន​ដុល្លារ

ប្រាក់​ចំណូល​ដែល​​កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកបាន​​ក្នុង​រយៈ​ពេល ៧ខែ​​ដើម​ឆ្នាំ​២០២៥ មាន​ចំនួន​ជាង ២៧ លាន​ដុល្លារ កើន​ឡើង​ជិត ២០%​​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៤ ខណៈ​ចំណូល​ក្នុង​​​ខែ​កក្កដា មាន​​ជាង ៥ លាន​ដុល្លារ​។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ PPAP។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-19-1735-263003

ប្រេងកំពប់ប្រមាណ៦ម៉ឺនលីត្រ ដោយសារផ្លូវស្រុតនៅបាត់ដំបង កំពុងត្រូវបានស្តារចេញពីប្រព័ន្ធរំដោះទឹក

ក្រុមការងារក្រសួងបរិស្ថានកំពុងតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជា៦ម៉ឺន ក្នុងចំណោម៧ម៉ឺនលីត្រនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងឱ្យបានស្អាតឡើងវិញ ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-18-1053-262981

វត្ត​អារាមក្លាយជា​ទី​ជម្រក និងក្តី​សង្ឃឹម​សម្រាប់​ជន​ភៀស​សឹក ​ក្នុង​ពេល​មាន​ជម្លោះ​ព្រំដែន

ដោយមានមនុស្សរាប់សែននាក់ត្រូវភៀសខ្លួនដោយសារជម្លោះព្រំដែន វត្តអារាមមិនត្រឹមតែបានក្លាយទៅជាមជ្ឈមណ្ឌលសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវភាពកក់ក្តៅដល់មនុស្សមួយចំនួនដែលទទួលរងការភ័យខ្លាច និងទុក្ខព្រួយនៅពេលពួកគេស្វែងរកទីជម្រក ក្នុងពេលមានភាពតានតឹងនៅតាមព្រំដែនផងដែរ។ ...

James Tostevin
https://kiripostkhmer.com/stories/pagodas-provide-shelter-hope-for-displaced-cambodians-amid-border-conflict

គម្រោង​កំពង់ផែ​ពហុ​បំណង​តម្លៃ ៣៥​លាន​ដុល្លារ​​នៅ​ខេត្ត​ក្រចេះ

កំពង់​ផែ​ពហុ​បំណង​តម្លៃ​៣៥​ លាន​ដុល្លារ​ គ្រោង​នឹង​សាងសង់​នៅ​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ មាន​គោលបំណង​ជំរុញ​ការ​វិនិយោគ​ និង​សម្រួលការ​ដឹក​ជញ្ជូន​កសិផល​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ទៅ​កាន់​ភូមិភាគ​ឦសាន​ ក្រោម​កម្មវិធី ...

ស៊ុំ ម៉ាណេត
https://shorturl.at/j4Dwg

ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​កាត់​បន្ថយ​ប្រតិបត្តិការហោះហើរ​មក​​កម្ពុជា

កត្តា​ទីផ្សារ​បាន​ជំរុញ​​​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​​​សម្រេច​កាត់​បន្ថយ​ចំនួន​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃរបស់​ខ្លួន​​មក​កម្ពុជា ខណៈវិធានការ​របស់​អាជ្ញាធរកម្ពុជា​ដែល​តម្រូវ​​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​​ទាំង​អស់​ត្រូវ​ហោះវាង​​ចេញ​ពី​លើ​តំបន់​មាន​ជម្លោះ​ប្រដាប់ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-5-1454-262867

កុមារភៀសសឹកទទួលបានការចាក់វ៉ាក់សាំងជាបន្ទាន់ ដើម្បីទ​ប់ស្កា​ត់​ការ​ឆ្ល​ង​រាល​ដាល​នៃជំងឺផ្សេងៗ

ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅពោធិ៍សាត់ បាត់ដំបង​ និងបន្ទាយមានជ័យជាដើម ជាពិសេសការ​ពារសុខ​ភាពកុមារ​ភៀស​សឹក ក្រសួងសុខាភិបាល និង​យូនី​សេហ្វ​បា​ន​បន្តសហការគ្នា ដើម្បីចាប់ផ្តើម និង​ជំរុញ​យុទ្ធ​នាកា​រ​ចាក់​​វ៉ាក់សាំងជាបន្ទាន់ ចាប់ពីថ្ងៃទី ២៨ ខែ កក្កដានេះតទៅ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-30-1036-262820

អង្គការ​ទស្សនៈ​ពិភពលោក​ជំរុញ​ឱ្យ​បន្ត​ការការពារ​កុមារ​ពេល​មាន​បទ​ឈប់​បាញ់​នៅតាម​ព្រំដែន

បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​ដែល​បានប្រកាស​ថ្មី​រវាង​កម្ពុជា និង​ថៃ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បានបង្កើត​​ជាសកម្មភាព​បន្ទាន់​មួយ ខណៈ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​អាទិភាព​ដល់​ការការពារ និង​សុខុមាលភាព​របស់​កុមារ​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះព្រំដែន​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-29-1630-262817

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gBdZM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!