ពល​កម្ម

១៥ថ្ងៃ រាជធានីភ្នំពេញត្រួត​ពិនិត្យ​ទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់

ត្រឹមតែ​១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេស​ស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-20-1018-264773

កម្ពុជា និងអាល្លឺម៉ង់បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញនៅកម្ពុជា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-12-2211-264703

ក្រសួងមហាផ្ទៃជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យមាន 'សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតជាងមុន'

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលនឹងជំរុញយុទ្ធនាការសុវត្ថិភាពតាមអ៊ីនធឺណិតទូទាំងប្រទេសនៅឆ្នាំនេះ ខណៈដែលការគំរាមកំហែងពីការឆបោកតាមអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិតនៅតែបន្តបង្កហានិភ័យដល់អ្នកប្រើប្រាស់អ៊ីនធឺណិត។​ ...

សែន ដាវិត
https://www.khmertimeskh.com/501844701/interior-ministry-bolsters-drive-for-a-safer-internet/

ឃាត់​ខ្លួន​ជនបរទេស​ជាង​៨០០​នាក់​ពាក់ព័ន្ធ​ការ​ឆបោក​តាម​អនឡាញ​នៅខេត្ត​ព្រះសីហនុ

សមត្ថកិច្ច​បង្ក្រាប​ករណី​ឆបោក​តាមអនឡាញ ឃាត់​ខ្លួន​ជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-11-846-264675

ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1516-264443

វិវាទការងារនៅណាហ្គាវើលដ៍ត្រូវបានលើកមកជជែកឡើងវិញ ​បន្ទាប់ពីជាប់គាំង​រយៈ​ពេល​៤ឆ្នាំ

សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/nagaworld-labor-dispute-back-in-spotlight-after-four-year-standoff/

យុវជនក្រីក្រ និងងាយរងហានិភ័យ ដែលស្នើសុំចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បានកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦២ ០០០នាក់ ក្នុងឆ្នាំ២០២៥កន្លងមក។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-14-835-264403

ឃាត់​ខ្លួន​ជនជាតិចិន ៥នាក់ សង្គ្រោះជនរងគ្រោះ​ ៩នាក់ ករណី​ចាប់​បង្ខាំង​​និង​ជំរិត​ទារប្រាក់

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-10-1437-264363

ជប៉ុនផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក

ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-16-1913-264164

ក្រសួងការងាររៀបចំសន្និសីទថ្នាក់ជាតិលើកទី២ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំសន្និសីទថ្នាក់ជាតិលើកទី២ រយៈពេល២ថ្ងៃ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-15-2018-264153

ថៃចេញ​ដីកា​ចាប់​ខ្លួន​លោក លី យ៉ុង​ផាត់ ចោទថាជាប់ពាក់ព័ន្ធ​អំពើ​លាង​លុយ និង​​ឆបោក​​តាម​អនឡាញ​

អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​​សមជិក​ព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុង​ផាត់ និង​មនុស្ស​បួន​នាក់​ផ្សេង​ទៀត ដែល​មានទាំង​ជនជាតិ​ចិន​ផង ដោយ​ចោទ​ប្រកាន់​ថា​បាន​ជាប់ពាក់​ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​។​ ...

ឃួន ណារីម
https://khmer.cambojanews.com/thailand-issues-arrest-warrant-for-senator-ly-yong-phat-for-alleged-money-laundering-online-scams/

ការ​ឆបោក​តាម​អនឡាញ​និង​ជួញដូរ​មនុស្ស​គំរាមកំហែង​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា

ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​និង​ការ​ជួញដូរ​មនុស្ស​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ ​ដែល​ជំរុញឱ្យ​មាន​តម្រូវការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​ជាបន្ទាន់​ ​ការពារ​ប្រជាពលរដ្ឋ​ ​និង​បញ្ចប់​ការ​ព្រមាន​អំពី​ការ​ធ្វើដំណើរ​ដែល​ប៉ះពាល់ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/online-scam-human-trafficking-threaten-cambodias-tourism-industry

ក្រសួងការបរទេសអាមេរិកចាត់ថ្នាក់កម្ពុជា​ចូលក្នុងបញ្ជី«រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» អំពើជួញដូរមនុស្ស

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដោយដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ Tier 3 ដែលជាចំណាត់ថ្នាក់ទាបបំផុតដដែល សម្រាប់ពេលបួនឆ្នាំជាប់ៗគ្នា ហើយជាលើកដំបូង បានចាត់ទុកជា «រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» ការជួញដូរមនុស្ស។ ...

Coby Hobbs & ឃួន ណារីម​
https://khmer.cambojanews.com/us-state-department-labels-cambodia-state-sponsor-of-human-trafficking/

នគរបាល​កម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និង​គោរព​ដែន​អធិបតេយ្យរៀងៗខ្លួន

នគរបាល​កម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​ថ្ងៃ​ពេញនៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជា​ដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក​ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយ​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​នៅម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង ៨យប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296

កម្មករ និងសហជីពសុំឡើងប្រាក់ឈ្នួលឆ្នាំថ្មី២៤ដុល្លារ ឱ្យដល់សរុប២៣២ដុល្លារ

សហជីព និងអង្គារសង្គមស៊ីវិលចំនួន២៧ ទាមទារដំឡើងប្រាក់ឈ្នួលចំនួន២៤ដុល្លារ ឱ្យឡើងដល់២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចបំពេញតម្រូវការថ្លៃ រស់នៅប្រចាំថ្ងៃបាន។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/cambodia-unions-propose-232-minimum-wage-2026-living-costs-rise

កង្វះការការពារសង្គមនឹងធ្វើឱ្យជនចំណាកស្រុកដែលទើបត្រឡប់មកវិញ ជួបវិបត្តិក្រីក្រកាន់តែខ្លាំង

បើគ្មានការការពារសង្គម ទោះបីតែរយៈពេលខ្លីនៃភាពអត់ការងារធ្វើនឹងធ្វើឱ្យជីវភាពគ្រួសារពលករចំណាកស្រុកកាន់តែអាក្រក់ទៅៗ ដោយការស្រាវជ្រាវបានរកឃើញថា ៣០ភាគរយ នៃចំនួនពលករដែលវិលត្រឡប់មានស្ថានភាពក្រីក្រ និងជំពាក់បំណុលគេរួចទៅហើយ។ ...

ស៊ើង និមល់ និង មួន លីហ្សា
https://khmer.cambojanews.com/lack-of-social-protection-could-deepen-poverty-among-returning-migrants/

ថៃ​ងាក​ទៅជួលពលករស្រីលង្កា ដើម្បី​បំពេញ​កង្វះកម្លាំងពលកម្ម ​ក្រោយ​ពលករកម្ពុជាវិលមកស្រុកវិញ

ការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលថ្មីៗនេះ បានបង្ខំឱ្យពលករចំណាកស្រុកខ្មែរប្រមាណ ៩១០០០០នាក់ ត្រឡប់មកប្រទេសវិញ ដែលធ្វើឱ្យប្រទេសថៃប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ជាលទ្ធផល​ ថៃប្រកាសជួលពលករពីប្រទេសនានាបន្ថែម ដែលរួមមានទាំង ពលករពីប្រទេសស្រីលង្កាផងដែរ ខណៈដែលកម្ពុជាសន្យាធ្វើសមាហរណកម្មពលករចំណាកស្រុកចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាមានការព្រួយបារម្ភអំពីឱកាសការងារនៅមានកម្រិតក៏ដោយ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/thailand-turns-to-sri-lanka-to-plug-labour-gap-after-cambodian-exodus

សង្គម​ស៊ីវិល​ប្រឈមការលំបាក​ក្នុង​ការ​ជួយ​ជនរងគ្រោះពីអំពើ​ជួញដូរ​ ក្រោយ​ជំនួយកាត់ផ្តាច់

ស្រីហេង* វ័យ​២៦​ឆ្នាំ ពេល​នេះ​កំពុង​រស់នៅ​ជាមួយ​ម្ដាយ និង​ឪពុក​ចុង​នៅ​តំបន់​ជនបទ​ក្នុង​ខេត្តក្រចេះ ហើយ ស្រីហេង កំពុង​ចិញ្ចឹម​កូន​ស្រី​តូច​ម្នាក់ ដែល​ជាចំណង​ដៃ​កើត​ចេញពី​អាពាហ៍ពិពាហ៍​ដែល​នាងមិន​បាន​ប្រាថ្នា​។​ ...

ឃួន ណារីម​
https://khmer.cambojanews.com/ngos-struggle-to-support-trafficking-survivors-after-months-of-funding-shortfalls/

អតីតពលករថៃគ្រាន់តែហៅទៅកាន់លេខ១២៩៧ មន្រ្តីនឹងចុះឈ្មោះរកការងារជូនភ្លាម

ប្រជាពលរដ្ឋទើបត្រឡប់មកពីថៃ ដែលចង់រកការងារធ្វើនៅកម្ពុជា គឺគ្រាន់តែហៅទូរសព្ទទៅកាន់លេខ១២៩៧ នោះមន្រ្តីក្រសួងការងារនឹងធ្វើការចុះឈ្មោះជូន ដោយមិនចាំបាច់ចំណាយថវិកា ឬពេលវេលាធ្វើដំណើរនោះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-20-1145-263008

តម្រូវ​ការ​កម្លាំងពលកម្ម​នឹង​មាន​កាន់​តែ​ច្រើន ខណៈ​រោងចក្រ/សហគ្រាស​ក្នុងស្រុកមួយ​ចំនួន​​​ចាប់​ផ្តើម​ពង្រីក​ចង្វាក់​ផលិតកម្ម

កំណើន​នៃ​តម្រូវ​ការ​ផលិតកម្ម​ក្នុង​ស្រុក បាន​ជំរុញ​​ឱ្យ​រោងចក្រ/សហគ្រាសនៅ​កម្ពុជា​​មួយ​ចំនួន​សម្រេច​​​​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ ខណៈ​ការ​ពង្រីក​ផលិតកម្ម​នេះ​​នឹង​ធ្វើ​ឱ្យ​រោងចក្រ/សហគ្រាស​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​​​កាន់​តែ​ច្រើន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-14-1333-262955

ចាប់ពីសប្តាហ៍ក្រោយ វេទិកាការងារនឹងត្រូវធ្វើជាប្រចាំ នៅក្នុងឃុំសង្កាត់រហូតដល់ទៅ១០០ ក្នុង១ថ្ងៃ

ក្រសួងការងារនឹងចាប់ផ្តើមធ្វើវេទិកាការងារជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះតទៅ នៅទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ ជូនដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1155-262942

ពលករត្រឡប់ពីប្រទេសថៃ ជាង៦ម៉ឺននាក់ ទទួលបានការងារធ្វើ ក្នុងរយៈពេល១០ថ្ងៃ

​ឱកាស​ការងារ​ជាង​១១​ម៉ឺន​កន្លែង​ ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ​ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ក្នុង​នោះ​ អ្នក​ទទួល​បានការ​ងារ​ធ្វើ​សរុប​មាន​ជាង​៦​ម៉ឺន​នាក់​ ក្នុង​រយៈពេល​១០​ថ្ងៃ​។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-12-1138-262930

ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសម្រាប់ចុះឈ្មោះធ្វើការនោះទេ

ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃមិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យសុំធ្វើការងារ និងចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាដើមនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-11-1440-262921

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

84T5F
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!