ពល​កម្ម

ក្រុមប្រឹក្សាធម្មនុញ្ញ​ អនុម័ត​វិសោធនកម្ម​ច្បាប់​សហជីព

ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ម្សិលមិញ​បាន​ត្រួតពិនិត្យ និង​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ នៃ​ច្បាប់​ស្ដីពី​សហជីព ខណៈ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​យល់ថា ច្បាប់​សហជីព​នៅតែ​មាន​ការរឹតត្បិត​លើ​សហជីព​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា ៣,១៧, ២០,២១, ២៧,២៨, ២៩,៥៤, ៥៥, និង ៥៩ នៃ​ច្បាប់​ស្ដីពី​សហជីព ...

នៀម ឆេង
https://bit.ly/2QexXgf

ក្រសួង​ការងារ​ បាន​ត្រៀម​មន្ត្រី​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​ចុងខែ​ធ្នូ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ក្រសួង​នឹង​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នូវ​ដំណើរ​ការបើក​ផ្តល់ជូន​កម្មករ​ទូទាំង​ប្រទេស​កាលពី​ខែ​មិថុនា​។ កាលពី​ឆ្នាំ ២០១៨ ក្រសួង​ការងារ​បានប្រកាស​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/343ksoM

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ ​នៃ​ច្បាប់​ស្តីពី​សហជីព

ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ នៃ​ច្បាប់​ស្តីពី​សហជីព​កាលពី​ថ្ងៃ​ចន្ទ​ក្នុងសម័យ​ប្រជុំ​លើក​ទី​ ៤ នីតិកាល​ទី​ ៤ ​ដោយ​សំឡេង​ ៥៨ លើ​ ៥៨ ដោយ​ឥត​កែប្រែ បន្ទាប់ពី​បាន​ឆ្លង​រដ្ឋសភា​កាលពី​ខែ​មុន​។ មាត្រា​ទាំង ១០ ​នោះ​រួមមាន មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ មាត្រា ...

រី សុចាន់
https://bit.ly/2RF0DS5

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​កោតសរសើរ​ដល់​ក្រសួង​ដែល​បាន​ពង្រីក​កម្មវិធី​ BFC​

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​លោក​ Patrick​ Murphy​ បាន​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​លក្ខខណ្ឌ​ការងារ​តាមរយៈ​ការពង្រីក​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ “Better​ Factories​ Cambodia​”។ ...

សែន ដាវិដ
https://www.khmertimeskh.com/50667606/patrick-murphy-praises-ministry-for-expanding-bfc-programme/

ក្រសួង​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​សេវា​ទីផ្សារ​ការងារ​ឌីជីថល​

ក្រសួងការងារ​កំពុង​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ឌីជីថល​នូវ​ប្រព័ន្ធ​សេវាកម្ម​ការងារ​សាធារណៈ​ដើម្បី​ឆ្លើយតប​បាន​ប្រសើរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​ការងារ​។ លោក​បាន​ថ្លែង​យ៉ាងនេះ​កាលពី​ក្នុង​ពិធី​បើក​សន្និសីទ​អាស៊ី​ – ប៉ាស៊ីហ្វិក​រយៈពេល​ ២ ថ្ងៃ​របស់​សមាគម​សេវាកម្ម​ការងារ​សាធារណៈ ...

មុំ គន្ធា
https://www.khmertimeskh.com/50666462/ministry-prioritising-efforts-to-digitalise-job-market-services/

ទីស្នាក់ការ​ពិសេស​សម្រាប់​ជួយ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​លើក​មក​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ​

គណៈប្រតិភូ​ក្រសួង​សង្គមកិច្ច​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​សាងសង់​មជ្ឈមណ្ឌល​ឆ្លងកាត់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​នៃ​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50665911/special-facility-for-human-trafficking-victims-on-the-table-with-thailand/

កម្ពុជា​ និង​កូរ៉េ​​សហការ​បង្កើត​​ច្បាប់​សុវត្ថិភាព​ និង​​សុខភាព​ការងារ

កម្ពុជា និង​សាធារណ​រដ្ឋ​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដើម្បី​លើកកម្ពស់​បញ្ហា​សុវត្ថិភាព​ដល់​​កម្មករ​និយោជិត​កម្ពុជា​នៅតាម​រោងចក្រ សហគ្រាស ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ហើយ​ការសិក្សា​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ២៧ ​ម៉ឺនដុល្លារ ដោយ​រំពឹងថា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។ ការប្រកាស​ពី​គម្រោង ...

ឡុង គីមម៉ារីតា
https://bit.ly/33w7teZ

ក្រសួងៈ ​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ នៅក្នុង​វិស័យ​សំណង់

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​កម្លាំង​ជំនាញ​បន្ថែម​ទៀត​ក្នុង​វិស័យ​សំណង់​ដោយ​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យនេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2R2LvNV

ក្រុម​សហជីព​មិន​ពេញ​ចិត្ត​ចំពោះ​កង្វះ​ការ​ពិគ្រោះ​យោបល់​លើ​វិសោធន​កម្ម​ច្បាប់​សហជីព

ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករនៅ​ថ្ងៃ​អង្គារ​នេះ​ សម្តែង​ការ​ខក​ចិត្ត​ចំពោះរដ្ឋសភា​ដែលអនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​សហជីព​ ដោយ​មិន​បាន​បើក​ឲ្យមាន​ការ​ពិភាក្សា​ជាមុន​ជាមួយ​តំណាង​ក្រុម​កម្មករពាក់​ព័ន្ធនឹងតម្រូវ​ការ​ និង​បញ្ហា​ប្រឈម​របស់កម្មករ។ ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/labor-unionists-decry-lack-of-consultation-on-union-law-amendments/5181632.html

រដ្ឋសភា អនុម័ត​លើ​សេចក្តីព្រាង​វិសោធនកម្ម​ ១០ ​មាត្រា​នៃ​ច្បាប់​សហជីព ក្រោយពី​មាន​សំណូមពរ​ពី​ភាគី​ពាក់ព័ន្ធ

ក្នុង​អង្គប្រជុំ​រដ្ឋសភា​ដែល​មាន​វត្តមាន​សមាជិក​ចំនួន​ ១០៧ ​រូប​ ពី​ម្សិលមិញ​បាន​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាង​វិសោធនកម្ម​ ១០ ​មាត្រា​នៃ​ច្បាប់​ស្ដីពី​សហជីព​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ និង​មាន ...

ម៉ិច ដារ៉ា
https://bit.ly/2P0wxpp

របាយការណ៍​ធនាគារពិភពលោក​ព្រមាន​ពី​តម្រូវការ​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​និង​ការ​អភិវឌ្ឍ​ជំនាញ​

កាលពី​ម្សិលមិញ​ធនាគារពិភពលោក​បាន​សម្ពោធ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ ដែល​បង្ហាញ​ពី​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​បាន​ចេញ​នូវ​អនុសាសន៍​កំណែទម្រង់​គោលនយោបាយ​គ្រប់ជ្រុងជ្រោយ​ដើម្បី​ទ្រទ្រង់​កំណើន​នេះ​។ ...

Gerald Flynn
https://www.khmertimeskh.com/50661464/world-bank-report-warns-of-need-for-diversification-and-skills-development/

ការ​ចាប់ខ្លួន​ការ​ជួញដូរ​មនុស្ស​មានការ​កើនឡើង​

ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (​គ​.​ជ​.​ប​.​ជ​) ​បាន​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ចំនួន​ ១៣១​ ករណី​ ចាប់ពី​ខែមករា​ដល់​ខែតុលា​ ដែល​បាន​កើនឡើង​ ២២​ ករណី​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី ...

ប៉ិច សុធារី
https://www.khmertimeskh.com/50660947/human-trafficking-arrests-on-the-rise/

ក្រសួងនឹងបញ្ចូលក្រុមអធិការកិច្ចការងារ

ក្រសួងការងារ​កំពុង​ច្របាច់​ក្រុមការងារ​នៃ​អធិការកិច្ច​របស់​ខ្លួន​ជាមួយ​ក្រសួង​ក្នុង​ ៣ ផ្សេងទៀត​ដើម្បី​បង្កើត​តែ​ក្រុម​អធិការកិច្ច​តែមួយ​ ដែល​នឹង​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​ និង​រោងចក្រ​។ រដ្ឋមន្រ្តី​ក្រសួងការងារ​លោក​អ៊ិ​តសំ​ហេង​ កាលពី​ថ្ងៃសុក្រ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​មក​ពី​ក្រសួង​ឧស្សាហកម្ម ...

មុំ គន្ធា
https://www.khmertimeskh.com/50660643/ministry-to-merge-labour-inspection-teams/

ពលករ​ខ្មែរ​នៅ​​កូរ៉េ​ ជួយ​គ្រួសារ​​នៅ​ស្រុក​ខ្មែរ​ឲ្យ​មាន​ជីវភាព​ធូរធារ

ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ជួយ​ឲ្យ​គ្រួសារ​នៅ​ស្រុក​ខ្មែរ​មាន​ជីវភាព​ធូរធារ ខណៈ​ដែល​ពួកគេ​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​ខ្មែរ​ប្រមាណ​ជា ៦០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ ម៉ោង​ប្រមាណ​​ ៦ ​ល្ងាច​ កម្មករ​សំណង់​ ២១ ​នាក់​ ទើប ...

នៀម ឆេង
https://bit.ly/36cr3zB

ប្រាក់បៀវត្ស​អប្បបរមា​ត្រូវ​បាន​តំឡើង​សម្រាប់​មន្ត្រីរាជការ​

រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​អប្បបរមា​សម្រាប់​មន្ត្រីរាជការ​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​ និង​កងកម្លាំងប្រដាប់អាវុធ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ​។​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ប្រាក់បៀវត្ស ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50654902/wages-set-to-increase-for-civil-servants/

រាជរដ្ឋាភិបាល​ គ្រោង​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ៦៥៩ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២០

រាជដ្ឋាភិបាល​រំពឹង​នឹង​ទទួលបាន​ចំណូល​ថវិកាជាតិ​កើនឡើង​ដល់​ប្រមាណ​ជាង ៧ ៤៨៦ លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ថវិកាជាតិ​ក្នុង​ចំនួន​ប្រមាណ​ជាង ៧ ៦៥៩ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០២០ នៅក្នុង​បរិការណ៍​ដែល​កម្ពុជា​បាននិង​កំពុង​ទទួលផល​ពី​សន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ និង​ស្ថិរភាព​នយោបាយ​។ នេះ​បើតាម​ការប្រកាស​របស់​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ ...

នៀម ឆេង
https://bit.ly/2Whn2Fg

មន្ត្រី​ជំនាញ​ ដាក់​ចេញ​យុទ្ធសាស្ត្រ​​ទប់ស្កាត់​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​រយៈពេល​ ៥ ​ឆ្នាំ​ គិតពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២៣ ដើម្បី​កាត់បន្ថយ​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស​ដូចជា អំពើ​ជួញដូរ​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពពោះ​ជំនួស​រួមទាំង​កាត់បន្ថយ​ទម្រង់​នៃ​ការកើនឡើង​វិញ​នូវ​ការ ...

ខន សាវិ
https://bit.ly/2qIWGAs

រដ្ឋមន្ត្រី​៖ ​រដ្ឋាភិបាល​កំពុង​បង្ការ​ហិង្សា​​ និង​ការ​បៀតបៀន​ស្ដ្រី​នៅ​កន្លែង​ធ្វើការ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​អះអាង​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ប្ដេជ្ញាចិត្ត​ក្នុងការ​បង្ការ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ចេញពី​ពិភព​ការងារ​ជា​អ្វីដែល​សង្គម​ស៊ីវិល​ខ្លះ​នៅ​បារម្ភ​ ខណៈ​​ខ្លះ​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​យន្តការ​ជាក់លាក់​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2BvQG05

ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កាត់ដេរ​ខាតបង់​ប្រាក់​ចំនួន​ ៨៩​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​លោក​ Jan​ Noorlander​ នាយក​ស្តីទី​នៃ​អង្គការ​ Care​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​អាច​មានការ​ចំណាយ​ដោយ​ប្រយោល​ដល់​ឧស្សាហកម្ម​កាត់ដេរ​រហូត​ដល់​ ៨៩​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ការងារ ...

សុខ ចាន់
https://www.khmertimeskh.com/50652048/sexual-harassment-at-work-costs-garment-industry-89-million-a-year/

របាយការណ៍​ក្រសួង​បង្ហាញ​ថា​ចំនួន​កម្មករ​សំណង់​ធ្លាក់​ចុះ​

ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​របាយការណ៍​មួយ​ដែល​និយាយ​ថា​ ចំនួន​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ជាង​ ៣០​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏ ...

មុំ គន្ធា
https://www.khmertimeskh.com/50651594/ministry-report-notes-drop-in-number-of-construction-workers/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JLpE2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!