ពលកម្ម
ប្រទេសកម្ពុជាចេញប័ណ្ណការងារឱ្យជនបរទេស ២៥,០០០ នាក់ក្នុងរយៈពេល៦ខែដំបូង
សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា បានចេញប័ណ្ណអនុញ្ញាតការងារប្រហែលចំនួន ២៥,០០០ ប័ណ្ណ ឱ្យជនបរទេស ដែលជាចំនួនច្រើនជាងប្រហែល៥,០០០ប័ណ្ណ នៃចំនួនប័ណ្ណអនុញ្ញាតសរុបកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months
អង្គការពលកម្មអន្តរជាតិនឹងជូនដំណឹងស្តីពីកិច្ចពិភាក្សាប្រាក់ឈ្នួលតាមរយៈដីកាប្រចាំត្រីមាសបង្កើតថ្មី
ទាក់ទិននឹងព័ត៌មានចុះក្នុងដីកាផ្សព្វផ្សាយស្តីអំពីឧស្សាហកម្មកាត់ដេរចំនួន ៥.៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ អង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា អាជីវកម្មនៅតែមានសន្ទុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញ នៃការនាំចេញសារជាថ្មី បើទោះជាមានកំណើន ២៨ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះនៅខែមករាក៏ដោយ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-hopes-to-inform-wage-talks-with-new-quarterly-bulletin-88706/
៦ ខែដើមឆ្នាំក្រសួងផ្តល់ប័ណ្ណការងារដល់ជនបរទេសជាង ២ ម៉ឺននាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់ប័ណ្ណ និងសៀវភៅការងារដល់ជនបរទេសដែលមកធ្វើការងារក្នុងប្រទេសកម្ពុជាបានចំនួន ២ ម៉ឺន ៥ ពាន់នាក់ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ ដែលតួលេខនេះមានការកើនឡើងបើធៀបទៅនឹងឆ្នាំមុន។ ...
ប៉ិច សុធារី
http://bit.ly/1CGoW6u
វៀតណាម ២៦ នាក់ត្រូវបានចាប់ខ្លួននៅកោះកុង
ប៉ូលិសអន្តោប្រវេសន៍ខេត្តកាលពីម្សិលមិញ បានចុះធ្វើរដ្ឋបាលចាប់ជនជាតិវៀតណាម ២៦ នាក់ដែលស្នាក់នៅ និងនេសាទខុសច្បាប់នៅលើកោះសេ្តច ឃុំកោះស្តេច ស្រុកគិរីសាគរ។ ...
សែន ដាវីត
http://bit.ly/1M6Vokr
មានពលករច្រើនជាង៧០០០នាក់ ដែលបានប្រឡងជាប់វិញ្ញាសាភាសាកូរ៉េ
កាលពីថ្ងៃពុធ ការចេញលទ្ធផលនៃការធ្វើតេស្តប្រឡងភាសាកូរ៉េ សម្រាប់កម្មករកម្មការិនីចំណាកស្រុក បានឱ្យដឹងថា មានប្រជាជនកម្ពុជាច្រើនជាង៧០០០នាក់ដែលបានប្រឡងជាប់នឹងអាចក្លាយខ្លួនជាពលករបម្រើការលើវិស័យកសិកម្ម ឧស្សាហកម្មនិងសំណង់ របស់ប្រទេសកូរ៉េខាងត្បូង។ ...
Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/news/more-than-7000-pass-korean-language-test-88560/
កម្មកររោងចក្រកាត់ដេរកម្ពុជា ធ្វើបាតុកម្មទាមទារការឧបត្ថម្ភ
កាលពីថ្ងៃអង្គារនេះ កម្មករប្រមាណជា៥០០នាក់ មកពីរោងចក្រកាត់ដេរបីកន្លែងនៅក្នុងប្រទេសកម្ពុជា បានធ្វើបាតុកម្មនៅខាងក្រៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ ដោយស្នើសុំឱ្យមន្ត្រីរដ្ឋាភិបាលធ្វើអន្តរាគមន៍នៅក្នុងការ ...
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះទស្សនកិច្ចរោងចក្របន្ទាប់ពីបាតុកម្មបានមានកើតឡើង
កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកម្មករចំនួន២០០នាក់បានធ្វើបាតុកម្ម តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយរូបបានឱ្យដឹងថា រូបនាងបានចុះទៅទស្សនកិច្ចរោងចក្រផលិតសំលៀក បំពាក់ ដែលជាកម្មសិទ្ធិរបស់អាជីវករជនជាតិចិនមួយកន្លែងនៅខេត្តកណ្តាល ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រធានគ្រប់គ្រងឱ្យទទួលយកកម្មករចំនួន៧នាក់ឱ្យចូលបម្រើការវិញ។ ក្នុងចំណោមនោះ មានកម្មករ៦នាក់អះអាងថាពួកគេត្រូវបានបញ្ឈប់ពីការងារកាលពីដើមខែនេះ ដោយសារការចូលរួមក្នុងបាតុកម្មតូចមួយ។ ...
Aun Chhengpor
https://www.cambodiadaily.com/news/cpp-lawmaker-visits-factory-after-protest-88348/
កម្មកររោងចក្រ Akeentex ជាង ១ ពាន់នាក់ធ្វើការតវ៉ា
កម្មករមកពីរោងចក្រ Akeentex Pte Ltd ប្រមាណជាង ១ ពាន់នាក់បានធ្វើការតវ៉ានៅខាងមុខរោងចក្ររបស់ខ្លួនទាំងពីរសាខា ដែលស្ថិតក្នុងខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ និងមានតំណាងប្រមាណជា ១០០ នាក់បានធ្វើដំណើរទៅសុំការអន្តរាគមន៍ពីក្រសួងការងារកាលពីថ្ងៃ អង្គារ ...
មុំ គន្ធា
http://bit.ly/1OcoLRv
អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងគោលបំណងផ្តល់ព័ត៌មាន និង ទិន្នន័យ សម្រាប់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងអំឡុងពេលពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ ...
Sean Teehan
http://www.phnompenhpost.com/national/ilo-launching-new-garment-newsletter
ជនជាតិវៀតណាមជាច្រើននាក់ប្រឈមមុខនឹងការនារទេសខ្លួន
យុទ្ធនាការប្រឆាំងនឹងកម្មករវៀតណាមខុសច្បាប់របស់កម្ពុជាកំពុងបន្តដំណើរការជាមួយនឹងការចាប់ខ្លួនជនជាតិវៀតណាម២៦រូបក្នុងរយៈពេល២ថ្ងៃនៅរោងចក្រផលិតគ្រឿងសង្ហារឹមក្នុងទីប្រជុំជននិងភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/13297/more-vietnamese-rounded-up-for-deportation/
ផ្ទុះរបើកគម្របម៉ាស៊ីនកិនអុសត្រូវចំកម្មករម្នាក់ស្លាប់
កម្មករម្នាក់ដែលធ្វើការនៅផ្នែកកិនអុសសម្រាប់ផ្គត់ផ្គង់ឡចំហាយនៃរោងចក្របោកគក់សម្លៀកបំពាក់ (C SQUARE) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ៦ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីផ្ទុះរបើកគម្របម៉ាស៊ីនកិនអុសហើយខ្ទាតមក ...
ឃុត សុភចរិយា
http://bit.ly/1CzmKxn
សហជីពធំៗជាង ៣០ ប្រជុំគ្នារកវិធីទប់ស្កាត់ច្បាប់ស្តីពីសហជីព
ក្រុមសហព័ន្ធសហជីពឯករាជ្យ និងសហជីពដែលមានទំនោរទៅរដ្ឋាភិបាលធំៗជាង ៣០ សហជីពកាលពីថ្ងៃម្សិលមិញបានជួបជុំពិភាក្សាគ្នាពីយុទ្ធសាស្ត្រទប់ស្កាត់ការអនុម័តសេចក្តីព្រាងច្បាប់សហជីព និងស្នើឲ្យរដ្ឋាភិបាលកែប្រែចំណងជើង និងមាត្រាជាង ៣០ ...
ប៉ិច សុធារី
http://bit.ly/1GgxjjO
កម្មករខ្មែរដែលធ្លាក់ជាទាសករទូកនេសាទថៃពុំទទួលបានការគាំទ្រនៅក្នុងប្រទេស
ពិភពលោកមានចំណាប់អារម្មណ៍ នៅពេលដែលកម្មករនេសាទរាប់រយនាក់ដែលត្រូវបានសង្គ្រោះជីវិតពីទាសភាពលើទូកនេសាទថៃ ត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅដើមឆ្នាំនេះ។ ...
Astrid Zweynert
http://www.khmertimeskh.com/news/13243/thai-fishing-slaves-find-lack-of-support-at-home/
ថៃព្រមពន្យារពេលឲ្យពលករខ្មែរខុសច្បាប់ ៧០ ម៉ឺននាក់បន្តធ្វើការនៅថៃ
សមភាគីថៃបានព្រមព្រៀងពន្យារពេលថ្ងៃកំណត់រហូតដល់ខែមីនាឆ្នាំក្រោយដើម្បីអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជាប្រមាណជា ៧០ ម៉ឺននាក់ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃអាចទៅបំពេញសំណុំបែបបទដែលចាំបាច់ ...
វង្ស សុខេង
http://bit.ly/1Hpniov
តួនាទីថ្មីរបស់ប្រធានសហជីព៖ ឈ្មួញកណ្តាលរកដីជួលឱ្យរោងចក្រ
កាលពីថ្ងៃអង្គារ ខណៈពេលដែលសមាជិកសហជីពសេរីកម្មករកំពុងរៀបចំព័ត៌មានស្តីអំពីតម្រូវការរបស់បាតុករក្នុងរោងចក្រមួយនៃខេត្តកំពង់ស្ពឺ ប្រធានសហជីពលោក ជា មុនីកំពុងស្ថិតនៅខេត្តកំពតក្នុងដំណើរស្វែងរកដីឈ្មួលមួយកន្លែងសម្រាប់រោងចក្រចិនមួយ ដែលកំពុងរកទីតាំងសម្រាប់ផលិតកម្មរបស់គេ។ ...
Sek Odom and Matt Blomberg
https://www.cambodiadaily.com/news/union-chiefs-new-calling-factory-land-broker-87638/
អង្គការ៖ លក្ខខណ្ឌការងារនៅរោងចក្រកាត់ដេរកម្ពុជា ត្រូវបានកែលម្អបន្តិចបន្ទួច
យោងទៅតាមរបាយការណ៍ចុងក្រោយបំផុតដែលទើបចេញផ្សាយ កាលពីថ្ងៃពុធ បានឱ្យដឹងថា អង្គការពលកម្មអន្តរជាតិ ហៅកាត់អាយឡូ បានរកឃើញពីការកែលម្អបន្តិចបន្ទួចនៅក្នុងសហគ្រាសកាត់ដេរនៃ ប្រទេសកម្ពុជា បើទោះបីជាបញ្ហា ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=291468
ការព្រួយបារម្ភអំពីសុខភាពបន្តពូជរបស់កម្មកររោងចក្រកាត់ដេរ
អង្គការសហប្រជាជាតិមានគម្រោងនឹងផ្តល់ធនធានសម្រាប់កម្មាការិនីវ័យក្មេងដែលកំពុងធ្វើការក្នុងរោងចក្រកាត់ដេរជាច្រើននេោះ។ ...
Donald Lee and Va Sonyka
http://www.khmertimeskh.com/news/12954/un-concerned-over-garment-workers----reproductive-health/
តំណាងរាស្ត្រជម្រុញការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជៀសវាងពលកម្មនេសាទដោយបង្ខំ
តំណាងរាស្ត្រ មួយរូប បានឱ្យដឹងថា អាជ្ញាធរកម្ពុជាត្រូវសហការជាមួយនឹងប្រទេសថៃ ដើម្បីកំណែទម្រង់ការអនុវត្តនេសាទខុសច្បាប់នៅទីនោះ។ តំណាងរាស្ត្ររូបនោះបន្តទៀតថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ “មិនទាន់បាននិយាយឱ្យប្រាកដប្រជាពីការ ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/lawmaker-urges-more-cooperation-to-prevent-force-fishing-labor/2850581.html
សមាគមកាត់ដេរ GMAC នឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលថ្មីមួយ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចាប់ផ្តើមស្វែងរកទីប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីជួយក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរថ្មីមួយ នៅកម្ពុជា។ ...
Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute
កម្មករកម្ពុជានឹងជួបបញ្ហាប្រឈម បើមិនមានជំនាញថ្មី
អ្នកជំនាញពលកម្មបានឲ្យដឹងថា ជាមួយនឹងការធ្វើសមាហរណកម្មអាស៊ានដែលខិតកាន់តែជិត កម្មករនៃប្រទេសកម្ពុជា នឹងត្រូវការជំនាញថ្មីៗ ប្រសិនបើពួកគេមានបំណងចង់ប្រកួតប្រជែងក្នុងតំបន់មួយដែលបើកចំហរ។ លោក អាត់ ធន បានឲ្យដឹងថា ...
កម្មករជាង ១០០ នាក់នៅរោងចក្រ ៤ ផ្សេងគ្នាដួលសន្លប់
កម្មកររោងចក្រជាង ១០០ នាក់នៃរោងចក្រចំនួន ៤ នៅរាជធានីភ្នំពេញខេត្តកណ្តាល និងតាកែវបានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃទី ២ កក្កដាម្សិលមិញនេះដោយសារកត្តាអារម្មណ៍ភិតភ័យអនាម័យអាហារ និងបញ្ហាសុខភាពហើយត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1LYwEZ8
សហជីពកម្ពុជា ព្រមានអំពីកម្មកររោងចក្រដួលសន្លប់
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសហជីពកម្ពុជាមួយដែលតំណាងឲ្យវិស័យកាត់ដេរ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនកម្មករកាត់ដេរដួល សន្លប់ ដោយសារធ្វើការងារហួសហេតុ និងលក្ខខណ្ឌការងារអាក្រក់ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/union-warns-about-fainting-garment-factory-workers-07022015155840.html
កម្មករខ្មែរនៅថៃជាង ១០ ម៉ឺននាក់ប្រឈមការបញ្ជូនមកវិញ
ពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវជាច្រើនម៉ឺននាក់ដែលគ្មានឯកសារត្រូវប្រញាប់ប្រញាល់នៅនាទីចុងក្រោយទៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅថៃខណៈដែលអាជ្ញាធរថៃបានផ្តល់សញ្ញាពីការបង្ក្រាបទៅលើពលករទាំងឡាយដែលខកខាន ...
Shaun Turton
http://bit.ly/1R6FFWK
ការដួលសន្លប់ក្នុងទ្រង់ទ្រាយធំ កើតឡើងនៅរោងចក្រកាត់ដេរ២កន្លែងស្ថិតក្នុងប្រទេសកម្ពុជា
កាលពីព្រឹកថ្ងៃអង្គារ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨២នាក់ នៅរោងចក្រផ្សេងគ្នា២កន្លែង បានដួលសន្លប់ ហើយមន្ត្រីទទួលបន្ទុកការងារអះអាងពីសុខភាពខ្សោយ ជាមូលហេតុនៃការដួលសន្លប់នេះ។ ការដួលសន្លប់ក្នុង ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/mass-fainting-occur-at-2-garment-factories-in-cambodia-8730