សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌

សិទិ្ធដីធ្លី និងលំនៅដ្ឋាន និងការបណ្តេញចេញ

ការតវ៉ាលើវិវាទដីធ្លីបានអូសបន្លាយពេល

តំណាងប្រជាពលរដ្ឋចំនួន ១៧៥ គ្រួសារនៅខេត្តកោះកុងបានជួបគ្នាម្ដងទៀតនៅមុខក្រសួងរៀបចំដែនដីកាលពីម្សិលមិញ ដើម្បីស្នើសុំដំណោះស្រាយឱ្យបានឆាប់ដើម្បីដោះស្រាយជម្លោះដីធ្លីរយៈពេលមួយទសវត្សរ៍។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5094769/land-dispute-protest-drags/

ឧកញ៉ា​ប្ដឹង​មេទាហាន​ជើង​ទឹក​រំលោភ​យក​ដី

យោង​តាម​អាជ្ញាធរ​ខេត្ត​ព្រះស៊ីហនុ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ពាក្យ​បណ្តឹង​របស់​​ឧកញ៉ា តែ តាំងប៉ ដែល​បាន​ប្តឹង​មេបញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ឈ្មោះ អ៊ុក សីហា ​និង​ឈ្មោះ អឿ សារឿន ពី​បទ​​រំលោភ​យក​ទ្រព្យ​ជា​អចលនវត្ថុ​។ ...

ម៉ិច ដារ៉ា
http://bit.ly/2hPqCGy

ខណៈពេលដែលយុវវ័យរីករាយនឹងការដើរលេងបែបទាន់សម័យ ការចងចាំអំពីការបណ្តេញចេញដោយហិង្សារលាយបាត់

ផ្សាររាត្រីថ្មីតម្លៃលានដុល្លារនៅក្នុងរាជធានីភ្នំពេញបានក្លាយទៅជាកន្លែងដើរលេងបែបទាន់សម័យសម្រាប់យុវជនកម្ពុជា ប៉ុន្តែក្នុងឆ្នាំ២០០៩ សហគមន៍ដីក្រហមត្រូវបានគេបណ្តេញចេញដោយហិង្សាពីតំបន់នោះ ហើយផ្ទះរបស់ពួកគេត្រូវបានគេបំផ្លិចបំផ្លាញ ដែលជាការបណ្តេញចេញដោយបង្ខំបំផុតក្នុងប្រទេសកម្ពុជា។ ...

Vann Chansopheakvatey
https://www.voacambodia.com/a/as-young-enjoy-fashionable-new-hangouts-memory-of-violent-evictions-fades/4016083.html

ដំណោះ​​​ស្រាយ​​​ជំុវិញ​​​វិវាទដីធ្លី​ទាក់ទិន​​​ចម្កា​​​​រ​​​អំពៅ​​​​​មិន​​​បញ្ចូល​​​សហគមន៍​​​មួ​​​យ​​​ចំនួន​​​​​​

កាលពី​ម្សិលមិញ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ប្រកាស​គម្រោង​ដោះស្រាយ​វិវាទ​ដីធ្លី​រាប់​ឆ្នាំ​រវាង​អ្នក​ភូមិ​រាប់​ពាន់​នាក់​ និង​ឧកញ៉ា​ស្ករស​ដែល​មាន​ខ្នង​ក្រាស់​នៅ​ដើមខែ​ក្រោយ​ ប៉ុន្តែ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​មិន​ត្រូវ​បាន​បញ្ចូល​ទាំង​អស់នោះ​ឡើយ ...

អូន ភាព និង Brendan O'Byrne
http://www.cambodiadailykhmer.com/38692

លំនៅឋាន​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​រុះរើ

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​កាល​ពី​ម្សិលមិញ​បាន​ចុះ​រុះរើ​លំនៅឋាន​ពលរដ្ឋ​​ចំនួន ៥​គ្រួសារ ​ដែល​បាន​លួច​សាងសង់​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ទឹកសាប​ក្បាលឆាយ បន្ទាប់ពី​បង្គាប់​ឲ្យ​រុះរើ​ខ្លួនឯង​មិន​ធ្វើ​តាម​។ ...

គុត សុភចរិយា
http://bit.ly/2wt3Zh3

អ្នកភូមិតវ៉ាប្រឆាំងនឹងជម្លោះដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០០​នាក់​ មក​ពី​ខេត្តកំពត​ និង​ខេត្តកណ្តាល​បាន​ជួបជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​ក្រសួង​ដែនដី​ ដើម្បី​ស្នើ​ឲ្យ​ដោះស្រាយ​វិវាទ​ពីរ​ដាច់​ដោយឡែក​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5079672/villagers-protest-land-disputes/

លោក ហ៊ុន សែន ផ្តល់ដី​​​ប​​​ន្ថែម​​​ដល់​​​ប្រជាពលរដ្ឋ​​​ដែលមិនទាន់​​​ទទួលយក​​​សំណង​​​នៅ​​​តំបន់​​​បឹកកក់​​​

នៅ​ក្នុង​ការ​ព្យាយាម​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​កើតឡើង​៨​ឆ្នាំ​មក​ហើយ​នោះ​ កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្ដល់​ដី​បន្ថែម​នៅ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​នេះ​ដល់​ប្រជាពលរដ្ឋ​ប្រាំពីរ​គ្រួសារ​ដែល​មិន​ទាន់​បាន​ទទួលយក​សំណង​នៅឡើយ​។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/38598

លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋាភិបាលជួយដល់គ្រួសារបឹងកក់ចំនួន ៧ នាក់

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយបណ្តឹងជម្លោះដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ៧ គ្រួសារដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាការបញ្ជាផ្ទុយទៅនឹងសេចក្តីប្រកាសរបស់សាលារាជធានីកាលពីខែមេសាថា ខ្លួនបានបិទដំណើរការដំណោះស្រាយជាផ្លូវការ សម្រាប់ជម្លោះអស់រយៈពេលមួយទសវត្សរ៍។ ...

នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/hun-sen-orders-government-help-7-boeung-kak-families

អ្នកស្រី​ ទេព វន្នី ​សង្ឃឹម​ថា​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​គុក​ឆាប់ៗ

នៅ​ព្រលប់​ថ្ងៃ​មួយ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​អ្នកស្រី​ ទេពវន្នី បាន​ឈរ​នៅ​ក្បែរ​រូប​ទីងមោង​ចំនួន​ ៤ ​ជាមួយ​នឹង​សកម្មជន​ដីធ្លី​បឹងកក់​មួយ​ចំនួន​ទៀត ដោយ​គ្រប់​គ្នា​បាន​ដុត​ទៀនធូប និង​កាន់​ផ្កាឈូក និង​បាច​អង្ករ​ទៅលើ​រូប​ទីងមោង និង​ស្រែក​ពាក្យ​ដាក់​បណ្តាសា​។ ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2i0NNNI

អ្នកស្រុកនៅឧទ្យានអង្គរព្រួយបារម្ភពីការបណ្តេញចេញ

​ខណៈ​ដែល​អាជ្ញាធរ​អប្សរា​បាន​ដួល​រលំ​សំណង់​ខុសច្បាប់​ចំនួន​៧​នៅ​ឧទ្យាន​បុរាណ​អង្គរ​កាលពី​ម្សិលមិញ​ អ្នក​ភូមិ​ដទៃ​ទៀត​បាន​សម្តែង​ការ​យល់​ច្រឡំ​ថា​ ហេតុ​អ្វី​បានជា​ដំបូង​ឡើយ​ពួក​គេ​ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​សាងសង់​ផ្ទះ​ ប៉ុន្តែ​ឥឡូវនេះ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077722/angkor-park-residents-fear-evicted/

អ្នកស្រី ទេព វន្នី នៅតែមិនមានកំហុស

សកម្មជន​ដែលបានកាត់ទោសឲ្យជាប់​ពន្ធនាគារ​ អ្នកស្រី​ ទេព​ វ​ន្នី​ កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ នាង​គ្មាន​កំហុស​ ហើយ​បាន​អំពាវនាវ​ឲ្យ​ចៅក្រម​បដិសេធ​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​នៅ​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ ខណៈ​ដែល​អ្នក​តវ៉ា​ប្រហែល​ ៨០​នាក់​ សុំ​ឲ្យ​មានការ​ដោះ​លែង​នាង ...

នៀម ឆេង និង Leonie Kijewski
http://www.phnompenhpost.com/national/vanny-maintains-innocence

អាជ្ញាធរអប្សរាអនុញ្ញាតឱ្យសាងសង់ផ្ទះថ្មីចំនួនជាង ៥០០ខ្នង

អាជ្ញាធរ​អប្សរា​កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា​ អាជ្ញាធរ​បាន​អនុម័ត​សំណើ​ស្នើ​សុំ​សាងសង់​លំនៅ​ឋាន​ជាង​៥០០​កន្លែង​នៅ​ក្នុង​ឧទ្យាន​អង្គរ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ទោះបីជា​ខ្លួន​បាន​រៀបចំ​ដើម្បី​រុះរើ​ផ្ទះ​រាប់រយ​ខ្នង​ដែល​សាងសង់​ខុសច្បាប់​នៅ ...

អូន ភាព
https://www.cambodiadaily.com/news/apsara-authority-approves-500-new-angkor-park-home-rebuilds-132937/

អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា

ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38161

អាជ្ញាធរ​គ្រោង​បង្កើត​ គណៈកម្មការ​រុះរើ​សំណង់​នៅ​ក្នុង​តំបន់​អង្គរ

អាជ្ញាធរ​អប្សរា​ និង​អាជ្ញាធរ​ខេត្ត​សៀមរាប​នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​ពិនិត្យ​លើ​ការ​រុះរើ​សំណង់​ដែល​អាជ្ញាធរ​ហៅ​ថា​ខុស​ច្បាប់​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា​ជា​អ្វី​ដែល​​ថា​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​បេតិកភណ្ឌ​អង្គរ​។ ...

ទូច សុខា
http://bit.ly/2shhnzg

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​ មិន​ទទួល​ស្គាល់​ខ្លួន​ជា​អ្នក​នៅ​ក្នុង​មូលដ្ឋាន

ពលរដ្ឋ​ ១៥ ​នាក់​មកពី​ខេត្ត​សៀមរាប​តំណាង​ឲ្យ​ ២០ ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម​បាន​ចោទ​អាជ្ញាធរ​ថា​មិន​ទទួល​ស្គាល់​ពួកគាត់​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន និង​បាន​រើសអើង​ចំពោះ​ការ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ប៉ុន្ដែ​អាជ្ញាធរ​ថា​ពួកគាត់​មិន​ដឹង​មកពី ...

សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38008

អង្គការ​នានា​ចង់ឱ្យ​មានការ​ដោះស្រាយ​បញ្ហា​លំនៅ​ដ្ឋា​ន​

​អ្នកតំណាង​មក​ពី​អង្គការ​ទាក់ទងនឹងលំនៅ​ដ្ឋា​ន​នានា​ កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ជួប​ការ​លំបាក​អាច​ទទួល​បាន​លំនៅ​ឋាន​សមរម្យ​។​ ពួក​គេ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​លំនៅ​ដ្ឋា​ន​ជាតិ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39760/ngos-want-housing-needs-addressed/

UNESCO​ និយាយ​ថា​សំណង់​ខុសច្បាប់​នៅ​ជុំវិញ​តំបន់​អង្គរ​ត្រូវ​តែ​រើ​ចេញ​

​អ្នកតំណាង​អង្គការ​យូ​ណេ​ស​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​គាំទ្រ​សម្រាប់​ចំនាត់ការ​របស់​អាជ្ញាធរ​អប្សរា​ ដើម្បី​បញ្ជៀ​សការ​សាងសង់​សំណង់​ខុសច្បាប់​នានា​នៅ​ក្នុង​តំបន់​ឧទ្យាន​បុរាណ​អង្គរ​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39692/illegal-building-at-angkor-site-must-go--says-unesco/

ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ ​ប្រើ​អំណាច​រំលោភ​ដីធ្លី​ពួកគាត់

កាលពី​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០១៧ អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​ ១០ ​នាក់​ខ្លះ​ប្រដាប់​ដោយ​អាវុធ​បាន​ចុះ​ទៅ​ទីតាំង​ដី​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ ១៦ គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ហើយ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា​មាន​មន្ត្រី​ជាន់​ខ្ពស់​នៅ ...

សុទ្ធ គឹមសឿន
http://bit.ly/2rY2MNf

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...

អូន ភាព
http://www.cambodiadailykhmer.com/37895

ពលរដ្ឋ​តវ៉ា​សុំ​កាត់​ដី​ចេញ​ពី​​ គម្រោង​អភិវឌ្ឍន៍​ឯកជន

ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៣០ នាក់​បូករួម​នឹង​ក្មេងៗ​ប្រមាណ​ជា ២០ នាក់​មក​ភូមិ​ព្រែកតាគង់ ១ និង​ភូមិ​ខ្វាស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​ដង្កោ​បាន​នាំ​គ្នា​មក​តវ៉ា និង​លើក​បដា​នៅ​មុខ​ក្រសួង​ដែនដី​ដើម្បី​ទាមទារ​ស្នើសុំ​កាត់​ដី​ប្រជាពលរដ្ឋ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​ពី​ក្រុមហ៊ុន​អាយអិនជី។ ...

សែន ដាវីត
http://bit.ly/2qlypeq

វិវាទ​ដី​នៅ​ជ្រោយចង្វារ​ឈាន​ដល់​ដាក់​ញត្តិ​មក​ក្រសួង

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៥០ ​នាក់​​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​កាលពី​ម្សិលមិញ​ដើម្បី​ដាក់​ញត្តិ​ជំទាស់​នឹង​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​ក្រសួង​នេះ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ ខណៈ​សាលា ...

ទូច សុខា
http://bit.ly/2nkTbd2

ប្រជាពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋសភា

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ តំណាង​ឲ្យ ១៦២​គ្រួសារ មក​ពី​៤​ឃុំ ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ឡើង​មក​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​ជា​ថ្មី កាល​ពី​ថ្ងៃ​ម្សិលមិញនៅ​មុខ​រដ្ឋសភានិង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ...

ប៉ិច សុធារី
http://bit.ly/2hamf85

រដ្ឋាភិបាល​សន្យា​ខ្យល់ចំពោះ​ជន​រង​គ្រោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថាក្នុង​ចំណោម​ទីតាំង​៧៧​កន្លែង​ក្នុង​រាជធានី​ភ្នំពេញដែល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​នោះគឺ​មាន​ទីតាំង​តែ ៣៥​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ការ​អភិវឌ្ឍ​បាន​ពេញ​លេញ​ក្នុង​រយៈពេល​ ២​ទសវត្ស​នេះប៉ុន្តែ​ការ​អភិវឌ្ឍ​ចំនួនធ្វើ​ឡើង​ពុំ​ស្រប ...

ប៉ិច សុធារី
http://bit.ly/2hjYlWz

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

38TZS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!