ដីធ្លី

ចំណាត់ថ្នាក់ដីធ្លី

ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ ​ប្រើ​អំណាច​រំលោភ​ដីធ្លី​ពួកគាត់

កាលពី​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០១៧ អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​ ១០ ​នាក់​ខ្លះ​ប្រដាប់​ដោយ​អាវុធ​បាន​ចុះ​ទៅ​ទីតាំង​ដី​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ ១៦ គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ហើយ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា​មាន​មន្ត្រី​ជាន់​ខ្ពស់​នៅ ...

សុទ្ធ គឹមសឿន
http://bit.ly/2rY2MNf

ប៉ូ​លី​សបាន​ចាប់ខ្លួន​មនុស្ស​ពីរ​ដែល​សំអាង​ថា​ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​ជា​អ្នក​យក​ព័ត៌មាន​

​ប៉ូ​លី​ស​ក្នុង​ខេត្តកំពង់ធំ​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ដែល​បាន​អះអាង​ថា​ ម្នាក់​ជា​មន្ត្រី​អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​មួយ​ និង​ម្នាក់​ទៀត​ជា​អ្នកកាសែត​ ពី​បទ​ជំរិត​អ្នកស្រុក​ដោយ​ការ​គំរាមកំហែង​ថា​នឹង​ប្រាប់​អាជ្ញាធរ​ថា​ ពួក​គេ​បាន​ធ្វើស្រែ​ចម្ការ ...

ឆន ភារម្យ
https://www.cambodiadaily.com/news/police-nab-two-posing-ngo-official-reporter-131295/

ព្រះសង្ឃ​លក់​ដី​សាធារណៈ​

​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ប្រធាន​ភូមិ​ម្នាក់​ និង​ឧបាសក​ចំណុះ​ជើងវត្ត​ចំនួន​ប្រាំមួយ​នាក់​ទៀត​ នឹង​បង្ហាញ​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច​ន្​ ទ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ពួក​គេ​បាន​លក់​ដី​សាធារណៈ​ដែល​មាន​តម្លៃ​ ៥០,០០០​ ដុល្លារ​។ ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/39143/monks-sell-off-public-land/

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

មន្ទីរ​ដែនដី​នគរូបនីយកម្ម​រាជធានី​ និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​កាលពី​ម្សិលមិញ​បាន​​រុះរើ​របង និង​ចាក់​ដី​លុប​ប្រឡាយ​ក្នុង​សង្កាត់​វាលស្បូវ​ដើម្បី​បើក​ផ្លូវ​​ទទឹង​ ១៦ ​ម៉ែត្រ​បណ្ដោយ​ជាង​ ៦ គីឡូម៉ែត្រ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ បន្ទាប់ពី​ក្រុមហ៊ុន​​ ២ ​បាន​ជីក​ និង​ធ្វើ​របង​ភ្ជិត ...

ឃុត សុភចរិយា
http://bit.ly/2qwCGwj

ឃុំ​ខ្លួន​ប្រធាន​មន្ទីរ​រ៉ែ និង​កូនចៅ​ពី​រឿង​លួច​លក់​ដី​របស់​រដ្ឋ

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ​រួម​នឹង​កូនចៅ​ម្នាក់​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​កាលពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួចលក់​ដី​មន្ទីរ​តម្លៃ​ប្រមាណ​ជា ៧ ម៉ឺន​ដុល្លារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ទៅ ...

ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns

ពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ប្រឆាំង​នឹង​ការ​​​រុះ​រើ​ផ្ទះ

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ប្រមាណ​ ១​ម៉ោង​ ត្រង់​ចំណុច​ផ្លូវ​ចូល​រោងចក្រ​យូ​ស៊ី​ន​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខណៈ​ដែល​កម្លាំង​អាជ្ញាធរ​ចម្រុះ​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​រុះរើ​លំនៅ​ឋាន ...

ប៉ិច សុធារី
http://bit.ly/2d4viV3

ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​​ជំរុញ​ឲ្យ​ក្រសួងពន្លឿន​នីតិវិធី​​

ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...

ប៉ិច សុធារី
http://bit.ly/2bxW9nN

នាយក​រដ្ឋមន្ត្រី​កាត់​ដី​រដ្ឋ​នៅខេត្ត​​ព្រះវិហារ ឲ្យ​ពលរដ្ឋ​១២៧​គ្រួសារ

ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2bS7hxw

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​ចុះ​ទៅ​​ស្រាវជ្រាវ​ពី​ដី​ទំនាស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​កោះកុងស៊ូហ្គ័រ

ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញ បានចុះទៅពិនិត្យនិងស្រាវជ្រាវពីដីទំនាស់រវាងប្រជាពលរដ្ឋ ១៤៧គ្រួសារ លើទំហំដី ៧៨២ហិកតារជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ និងក្រុមហ៊ុនកោះកុងផ្លេនថេស៊ិន អុីនដាស្រ្ទី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ការចុះទៅដោះស្រាយនៅទីតាំងទំនាស់នេះ បានធ្វើឡើងក្រោយពីក្រសួងបានសន្យាជាមួយប្រជាពលរដ្ឋជិត ១០០នាក់ ដែលបានឡើងមកតវ៉ាសុំអន្តរាគមន៍ពីក្រសួងនៅរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនថា នឹងចុះដោះស្រាយនៅថ្ងៃទី១៨ ខែសីហា នេះ។ ...

ប៉ិច សុធារី
http://bit.ly/2bk7Tgj

លោក​នាយក​រដ្ឋមន្ត្រី ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ជូន​គ្រួសារ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​​តាកែវ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2blNSs7

ពលរដ្ឋ​ប្រឈម​នឹង​ការ​អភិវឌ្ឍ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋជាង ១០ នាក់តំណាងឲ្យ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាលពីថ្ងៃម្សិលមិញបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុន ING Holding និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/1PgYQHQ

សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល

សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/

ការទាមទារសមភាពកើតឡើងបន្ទាប់ពីជម្លោះដីធ្លី

កាលពីសប្តាហ៍មុន ក្រុមគ្រួសារប្រហែល ២០០នៅក្នុងភូមិមួយនៅក្នុងខេត្តកោះកុង ស្រុកគីរីសាគរ បានស្នើរសុំទាមទារសំណងសម្រាប់ការចាកចេញពីដីរបស់ពួកគេកាលពីឆ្នាំ ២០១១ សម្រាប់គម្រោងមួយរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលមានម្ចាស់ជាជនជាតិចិន។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25729/equality-sought-after-land-dispute/

ក្រុមអ្នកតវ៉ាសំណង់ទំនប់វារីអគ្គិសនីជួបជាមួយក្រុមមន្ត្រី

ពលរដ្ឋមកពីភូមិចំនួន ៦នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យពេលនេះអាចទទួលបានការផ្អាកជាបណ្តោះអាសន្ននៃការសាងសង់សំណង់ទំនប់វារីអគ្គិសនីមួយដែលពួកគេបានអះអាងថាបានរំលោភចូលដីរបស់ពួកគេ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25574/dam-protesters-to-meet-with-officials/

ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករត្រូវបានដកចេញ

អ្នកស្រុកប្រមាណ ១៥០នាក់ មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលអង្គការសមភាពកម្ពុជា និងនៅរដ្ឋសភាជាតិកាលពីថ្ងៃសុក្រ ដើម្បីដកពាក្យបណ្តឹងរបស់ពួកគេលើបញ្ហាដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករភ្នំពេញ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25516/complaint-against-sugar-company-withdrawn/

ចាប់​ខ្លួន​មេភូមិ​ និង​ជំនួយ​ការ​ម្នាក់​ចោទ​ពី​បទ​លួច​ដី​រដ្ឋ​លក់

មេភូមិ​ស្មែត​ និង​ជំនួយការ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង​ចាប់​ខ្លួន​ បញ្ជូន​​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​វាលវែង​ពី​​ម្សិលមិញ​គឺ​មួយ​ថ្ងៃ​ បន្ទាប់​ពី​ដាក់​បណ្ដឹង​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​លួច​ដី​រដ្ឋ​លក់​ និង​បំផុស​អ្នក​ភូមិ​ឲ្យ​ទន្ទ្រាន​យក ...

ឃុត សុភចរិយា
http://bit.ly/1Uuaupk

ដី​ព្រលាន​ត្រូវ​បាន​ពុះ​ចែក​គ្នា​​ ខណៈ​សង្គម​ស៊ីវិល​សុំ​ជួប​អភិបាល​ខេត្ដ និង​ព្រមាន​ប្ដឹង

សង្គម​ស៊ីវិល​ដាក់​លិខិត​សុំ​ជួប​អភិបាល​ខេត្ត​បន្ទាប់ពី​អតីត​ដី​វាល​ យន្តហោះ​របស់​រដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង និង​ខេត្ត​ព្រះវិហារ​ពុះ​ច្រៀក​ចែក​គ្នា​ក្នុង​នោះ​មួយ​កន្លែង​កំពុង​តែ​ ត្រូវ​លោក​អភិបាល​ក្រុង​យក​ទៅ​សាងសង់​ផ្ទះ​ផ្ទាល់​ខ្លួន។ ...

ផាក់ ស៊ាងលី
http://bit.ly/22rlclb

ស្ត្រី​២​រូប​ត្រូវ​បាន​ចាប់ខ្លួន​ពី​ការ​រំលោភ​បំពាន​សាលក្រម​បញ្ហា​ជម្លោះដីធ្លី​

​ស្ត្រី​២​រូប​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ រំលោភ​បំពាន​សាលក្រម​ ទាក់ទិន​នឹង​បញ្ហា​ជម្លោះដីធ្លី​១​ ០០០​ហិច​តា​ដ៏​យូរអង្វែង​មួយ​កន្លែង​ ដែល​ពួក​គេ​និង​ប្រជាជន​១៦៥​គ្រួសារ​ ទៀត​កំពុង​រស់នៅ​ក្នុងស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ ...

សេក ឧត្តម
https://www.cambodiadaily.com/news/two-await-trial-for-breach-of-court-order-in-land-dispute-109794/

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​សាទរ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​វាយ​កម្ទេច​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ

ថ្នាក់​ដឹក​នាំ​ក្រុង និង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មូលដ្ឋាន​នេះ កំពុង​ចុះ​អនុវត្ត​ខ្លឹមសារ​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា របស់​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដាក់​ជូន​សាធារណជន​ប្រើប្រាស់​ឆ្នេរ​ដូច​ដើម​វិញ។មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ សាទរ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/land/NGO-Villagers-appreciate-the-authorities-demolished-walls-along-the-beach-02072016042101.html

រដ្ឋាភិបាល​ចេញ​មុខ​ការពារ​បឹង​កប់​ស្រូវ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ តាមោក (បឹង​កប់ស្រូវ) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​​ខាង​លិច​រាជធានី​ ដើម្បី​ទប់ស្កាត់​ការ​ចាក់​ដី​លុប​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​​ពី​ សំណាក់​ពលរដ្ឋ​ និង​ឈ្មួញ​មួយ​ចំនួន​ខណៈ ...

ឃុត សុភចរិយា
http://bit.ly/1LabVAN

ពលរដ្ឋ​រិះគន់​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​​ថា​មិន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​ព្រៃ​ភ្នំ​យក​ដី

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មួយ​ចំនួន​រិះគន់​ប្រធាន​មន្ទីរ​បរិស្ថាន​​​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា មិន​ចាត់​វិធានការ​​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ទន្ទ្រាន​ព្រៃភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់ ...

ហ៊ុំ ចំរើន
http://www.rfa.org/khmer/news/land/pailin-deforestation-01312016233349.html

ដី​រដ្ឋ ៦០០ ហិកតា​ត្រូវ​ទាហាន និង ឈ្មួញ​ដី​ឃុបឃិត​លក់​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ

ដី​ព្រៃ​រដ្ឋ​ប្រមាណ​ជា ៦០០ ហិកតា​នៅ​ស្រុក​ឱរ៉ាល់​កំពុង​ត្រូវ​បាន​នាយទាហាន និង​ឈ្មួញ​ដី​ជាច្រើន​នាក់​ឃុបឃិត​គ្នា​រត់​ការ​យក​ទៅ​លក់ដូរ​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល។ ...

ផាក់ ស៊ាងលី
http://bit.ly/1QAuIMu

គ្រួសារ​យោធា​ចោទ ​យោធា​ រំលោភ​យក​ដី

មន្ត្រី​យោធា​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​ពលរដ្ឋ​ ៦ ​គ្រួសារ​ចោទ​ថា​បាន​​រំលោភ​យក​ដី​​ពួកគាត់​ទុក​​សម្រាប់​ហ្វឹកហ្វឺន​ទាហាន និង​​បាន​ប្រើប្រាស់​អាវុធ​ភ្ជង់​គំរាម​គ្រួសារ​យោធា​ថ្នាក់​ក្រោម​តូចតាច។មេ​បញ្ជាការ​វរសេនា​ធំ «ង ៤២​» រួម​នឹង​មន្ត្រី​យោធា​ប្រមាណ ១០ នាក់​ផ្សេង​ទៀត ...

ផាក់ ស៊ាងលី
http://bit.ly/1NPcums

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zfs4M
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!