ពលរដ្ឋបិទផ្លូវជាតិលេខ៤ប្រឆាំងនឹងការរុះរើផ្ទះ
ប្រជាពលរដ្ឋប្រមាណ៥០នាក់ កាលពីថ្ងៃម្សិលមិញបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤ ប្រមាណ ១ម៉ោង ត្រង់ចំណុចផ្លូវចូលរោងចក្រយូស៊ីន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈដែលកម្លាំងអាជ្ញាធរចម្រុះជាច្រើននាក់ បានចុះទៅរុះរើលំនៅឋានរបស់ពួកគាត់ ដែលសង់នៅអណាធិបតេយ្យលើដីតំបន់ព្រៃការពារក្បាលឆាយរបស់រដ្ឋ។ ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ លោក ហេង សុខុម បានរៀបរាប់ថា ការដែលពួកគាត់ផ្ទុះការតវ៉ាបិទផ្លូវនេះ ដោយសារតែអាជ្ញាធរបានដាក់កម្លាំងចុះរុះរើលំនៅឋានប្រជាពលរដ្ឋ ៥០ខ្នង និងបង្ខំឲ្យពលរដ្ឋជាង ១០០គ្រួសារផ្សេងទៀត រុះរើលំនៅឋាន ចេញពីដីដែលពួកគាត់បានរស់នៅជាច្រើនឆ្នាំមកហើយនោះ ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា នេះ ដើម្បីយកដីនោះទៅឲ្យក្រុមហ៊ុនមួយដាំដើមឫស្សី និងដើមព្រីង។ …
ប៉ិច សុធារី
http://bit.ly/2d4viV3