នាយក​រដ្ឋមន្ត្រី​កាត់​ដី​រដ្ឋ​នៅខេត្ត​​ព្រះវិហារ ឲ្យ​ពលរដ្ឋ​១២៧​គ្រួសារ

ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ …

ប៉ិច សុធារី
http://bit.ly/2bS7hxw