ដីធ្លី
គោលនយោបាយ និងការគ្រប់គ្រងដីធ្លី
អ្នកស្រែណូយលើកគ្នាមកតវ៉ាមុខសាលាខេត្តសៀមរាប
ប្រជាពលរដ្ឋជិត ១០០ នាក់នៅឃុំ ស្រែណូយ ស្រុកវ៉ារិន្ទ បានលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញ ដើម្បីទាមទារឲ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ជាមួយកងពលតូចអន្តរាគមន៍លេខ ៥ និងយោធភូមិភាគ ៤ ខណៈពលរដ្ឋទាំងនោះចោទក្រុម ...
ប៉ិច សុធារី
http://bit.ly/1xsaIh0
រដ្ឋសភាស្នើឲ្យទប់ស្កាត់ក្រុមហ៊ុនចិនកុំឲ្យដេញពលរដ្ឋចេញពីដីជម្លោះ
ប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទប់ស្កាត់ក្រុមហ៊ុនចិនយូញៀន កុំឲ្យប្រើប្រាស់មធ្យោបាយផ្សេងៗបង្ខិតបង្ខំប្រជាពលរដ្ឋ ៣០ គ្រួសារ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ចេញពីលំនៅឋានដែលខុសនឹងគោលការណ៍របស់រាជរដ្ឋាភិបាល។ ...
ប៉ិច សុធារី
http://bit.ly/1xrTqiI
ពលរដ្ឋ ១ គ្រួសារនៅលើដីចំណីផ្លូវជាតិលេខ ៩ ត្រូវអាជ្ញាធរឃាត់ខ្លួន
ពលរដ្ឋចំណាកស្រុកមួយគ្រួសារមានគ្នាបីនាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីមកធ្វើការតវ៉ាប្រឆាំងទៅនឹងអាជ្ញាធរ ដែលកំពុងតែបង្ខំឲ្យពលរដ្ឋជិត ៨០ គ្រួសារឲ្យចាកចេញពីដីរដ្ឋជាប់ថ្នល់ជាតិលេខ ៩ ក្នុងស្រុក ...
ផាក់ ស៊ាងលី
http://bit.ly/1AUtj8W
អាជ្ញាធរអប្សរាព្រមានប្រើកម្លាំងរុះរើសំណង់សង់លើដីរដ្ឋខុសច្បាប់
អាជ្ញាធរអប្សរាបានធ្វើការព្រមាន ប្រើកម្លាំងរុះរើ ចំពោះសំណង់ដែលសង់នៅលើដីរដ្ឋខុសច្បាប់ស្ថិតនៅខាងជើងផ្លូវលេខ ៦០ ចំណុច T5 ក្នុងក្រុងសៀមរាប ដោយមិនទទួលខុសត្រូវ ចំពោះរាល់ការខូចខាតប្រសិនបើម្ចាស់សំណង់ទាំងនោះ មិនព្រម ...
សែន ដាវីត
http://bit.ly/1AKysjQ
ជនជាតិភាគតិចទទូចឲ្យរដ្ឋាភិបាលដកដីពីក្រុមហ៊ុនចិននិងវៀតណាម
សហគមន៍ជនជាតិដើមភាគតិចគួយ និងព្នង បានទទូចឲ្យរដ្ឋាភិបាល លុបចោលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចិន និងវៀតណាម ហើយទាមទារឲ្យដកហូតតួនាទីពីអាជ្ញាធរមូលដ្ឋានមួយចំនួនដែលគំរាមកំហែងចាប់ពួកគាត់ដាក់ពន្ធនាគារនិងការពារផលប្រយោជន៍ក្រុមហ៊ុន។ ប្រជាសហគមន៍ប្រមាណជា ២០ នាក់ ...
ផាក់ ស៊ាងលី
http://bit.ly/14xAeJN
រដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាប័ណ្ណសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ២៣ កាលពីឆ្នាំមុន
កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា រដ្ឋាភិបាល បានលុបចោលអាជ្ញាប័ណ្ណសម្បទានដីសេដ្ឋកិច្ច (ELCs) ពី ២៣ ក្រុម ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150106/cambodia-govt-seizes-back-economic-land-concession-licenses-
ពលរដ្ឋជាង ១០០ នាក់បិទផ្លូវជាតិ ៦A រឿងទំនាស់ដី
អ្នកភូមិជិត ១០០ នាក់តំណាងឲ្យ៦គ្រួសាររស់នៅក្នុងសង្កាត់ព្រែកលាបខណ្ឌជ្រោយចង្វារបានយកគ្រែមកបិទផ្លូវជាតិ ៦A កាលពីព្រឹកម្សិលមិញ ប្រឆាំងទៅនឹងការរុះរើផ្ទះសំបែងរបស់គាត់លើទំហំផ្ទៃដីជិត ១ ហិកតាជាមួយក្រុមហ៊ុនអេងកាំង។ អ្នកភូមិ ...
សែន ដាវីត
http://bit.ly/1CGkgsD
គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀរ សុំជួបឧកញ៉ាផ្ទាល់
ជនជាប់ចោទស្ថិតឃុំក្នុងពន្ធនាគារព្រៃសពីរនាក់ ជាឪពុកនិងកូនស្រី រងបណ្តឹងពីក្រុមហ៊ុន ឃុន សៀរ ទាក់ទងនឹងជម្លោះផ្ទះសម្បែង ត្រូវបាននាំមកកាន់តុលាការសាកសួរបន្ថែម ហើយទាមទារសុំជួបតទល់ជាមួយឧកញ៉ា ឃុន សៀរ ជាម្ចាស់ពាក្យបណ្តឹងដែលបានអវត្ត ...
ឆាយ ច័ន្ទនីដា
http://bit.ly/1BjUxs6
រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករដីសម្បទានជាង ៤ ម៉ឺនហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីនិរាករណ៍ស្តីពីការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព និងអនុក្រឹត្យ ស្តីពីការធ្វើអនុបយោគផ្ទៃដីក្នុងតំនប់ការពារធម្មជាតិ ជាងបួនម៉ឺនហិកតាក្នុងខេត្តចំនួន ៧ ឲ្យស្ថិតនៅ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BfmXU0
គម្រោងអភិវឌ្ឍន៍បឹងកក់នឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ
បន្ទាប់ពីមានមន្ទិលជាច្រើនឆ្នាំថា ការអភិវឌ្ឍតំបន់បឹងកក់ មិនអាចក្លាយជារូបរាងក្រុមហ៊ុនអភិវឌ្ឍន៍ Shukaku Inc.បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រុមហ៊ុននឹងដំណើរការសាងសង់ដោយចាប់ផ្តើមដំបូងពីប្រព័ន្ធបង្ហូរទឹកស្អុយ និងការិយាល័យរបស់ក្រុមហ៊ុន។ លោកស្រី Amu Pillay ប្រធានផ្នែកទំនាក់ទំនង ...
Shane Worrell និង មុំ គន្ធា
http://bit.ly/1vOTj3t
ប្អូនស្រីនាយករដ្ឋមន្ត្រីលាពីតំណែងព្រោះតែមិនអាចជួយពលរដ្ឋបាន
ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ពីតំណែងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយពីបរាជ័យពុំអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោកឧកញ៉ា លី យ៉ុងផាត់ នៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1torKuk
ទាហាន ១០០ នាក់គំរាមលាលែងព្រោះទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ទ្រី ភាព
ទាហានបម្រើការឲ្យវរសេនាតូចការពារព្រំដែនលេខ ១៤៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ ១៤ ជាង ១០០ នាក់ស្ថិតក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co, Ltd. របស់លោកឧកញ៉ា ទ្រី ភាព បានគំរាមលាលែងពីមុខតំណែង ប្រសិនបើពុំអាចរកដំណោះស្រាយក្នុងជម្លោះដីធ្លីនេះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1vQJjJr
គណៈកម្មការសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលដីសម្បទាននៅខេត្តកោះកុងឡើងវិញ
កាលពីម្សិលមិញ តំណាងរាស្ត្របីរូបមកពីគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់ពីការបំពេញបេសកកម្មរយៈពេលពីរថ្ងៃចុះទៅពិនិត្យមើល ស្ថានភាពសហគមន៍ចំនួនបួនក្នុងខេត្តកោះកុង ដែលមានវិវាទ ...
ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/
អ្នកនៅតំបន់ជ្រោយចង្វារគ្រោងដាក់ញត្តិតវ៉ាពីការផ្តល់តម្លៃដីថ្មី
ប្រជាពលរដ្ឋនៅជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ នឹងដាក់ញត្តិទៅសាលារាជធានីភ្នំពេញថ្ងៃនេះ បន្ទាប់ពីពួកគាត់បានបដិសេធលើការផ្តល់សំណងថ្មីពីអាជ្ញាធរកាលសប្តាហ៍មុន។ ...
ឃុត សុភចរិយា និង Daniel Pye
http://bit.ly/1xD0VUI
ឧកញ៉ាល្បីឈ្មោះមួយរូបស្តីបន្ទោសអ្នកទទួលបានដីសម្បទានថ្មី
លោក ម៉ុង ឫទ្ធី ដែលជាឧកញ៉ាមួយរូបក្នុងចំណោមឧកញ៉ាល្បីឈ្មោះធំៗនៅក្នុងប្រទេសកម្ពុជាបានត្អួញត្អែរ ...
កាកបាទក្រហមកម្ពុជា ដោះដូរការិយាល័យរបស់ខ្លួនក្នុងក្រុងសៀមរាប
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ការិយាល័យកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដោះដូរដីជាមួយក្រុមហ៊ុនឯកជន ដោយផ្លាស់ពីកន្លែងសំខាន់ស្ថិតនៅកណ្តាលក្រុងសៀមរាបទៅកាន់ដីមួយក្បាលដែលមានតម្លៃថោកជាង ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ហើយ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20513/
ពលរដ្ឋកំពង់ស្ពឺទាមទារដីពីក្រុមហ៊ុន HLH វិញ
ពលរដ្ឋប្រមាណជា ៣០០ នាក់មកពីឃុំចំនួន ៣ នៅក្នុង ស្រុកឱរ៉ាល់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន HLH ជាកម្មសិទ្ធិរបស់ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកគ្នាមកដាក់ញត្តិនៅខាងមុខការិយាល័យក្រុមហ៊ុន ដើម្បីស្នើសុំឲ្យក្រុមហ៊ុនប្រគល់ដីទំនាស់ដែល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1wiPdxX
សង្គមស៊ីវិលថា ភ្នំពេញមានអត្រាជម្លោះដីធ្លីច្រើនជាងគេ
អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិដីធ្លី បានចាត់ចំណាត់ថ្នាក់ថា ភ្នំពេញមានអត្រាវិវាទដីធ្លីខ្ពស់ជាងគេ និងប៉ះពាល់ដល់ពលរដ្ឋច្រើនជាងគេក្នុង ឆ្នាំ២០១៣ ខណៈ ខេត្តរតនគិរី និងកំពង់ចាម ស្ថិតក្នុងលំដាប់លេខ ២ ក្នុងចំណោមរាជធានី-ខេត្តទូទាំងប្រទេស។ ...
ប៉ិច សុធារី
http://bit.ly/1vDu9Sr
ស្ត្រីម្នាក់បាក់ជើងពេលប៉ះទង្គិចគ្នាក្នុងការតវ៉ារឿងដីធ្លី
យ៉ាងហោចណាស់មានស្ត្រីវ័យចំណាស់ម្នាក់ បានរងរបួសបាក់ជើងក្នុងការប៉ះទង្គិចគ្នាមួយ រវាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ និងកម្លាំងសមត្ថកិច្ច ខេត្តកោះកុង កាលពីម្សិលមិញ ខណៈពលរដ្ឋជាង ១០០ បានព្យាយាមបិទស្ពានកោះកុង ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរខេត្ត ...
សែន ដាវីត
http://bit.ly/1phthpW
ក្រុមអ្នកតវ៉ាបិទផ្លូវបន្ទាប់ពីនគរបាលរុះផ្ទះរបស់ខ្លួន
អ្នកភូមិ និងមន្ត្រីមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា តំណាងសហគមន៍ដែលរស់នៅក្នុងតំបន់ទឹកធ្លាក់នៅជាយក្រុងព្រះសីហនុ បានបិទផ្លូវដ៏ធំមួយរយៈពេលពីរម៉ោងកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ានឹងការរុះផ្ទះ និងបំផ្លាញផលដំណាំពីសំណាក់អាជ្ញាធរនៅ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/20378/
ព្នងទាមទារឲ្យដកដីសម្បទានពីក្រុមហ៊ុនភរិយាអភិបាលរងខេត្ត
សហគមន៍ជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសារក្នុង ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងទៅតុលាការ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ដើម្បីស្នើឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ចរបស់ភរិយាអភិបាលរងខេត្តនេះនិងទាមទារសំណងដើមជ័រទឹកពីរលានដើមដែលក្រុមហ៊ុនបាន ...
ផាក់ ស៊ាងលី
http://bit.ly/1G1wbUK
អ្នកភូមិជាប់ពាក់ព័ន្ធវិវាទដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនចម្ការកៅស៊ូបិទផ្លូវជាតិលេខ៧
អ្នកភូមិប្រហែល៥០០នាក់ដែលបានជាប់ពាក់ព័ន្ធនៅក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនចម្ការកៅស៊ូ បានបិទផ្លូវជាតិលេខ៧ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ ដើម្បីទាមទារប័ណ្ណកម្មសិទ្ធិដីដែលពួកគាត់លើកឡើងថា ពួកគាត់បាន ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/20351/
សហគមន៍ដីមាសទទួលយកផ្ទះនិងតូបពីក្រុមហ៊ុន OCIC
ប្រជាពលរដ្ឋ ១៣៧ គ្រួសាររស់នៅសហគមន៍ដីមាស ក្នុង ភូមិ-សង្កាត់ព្រែកលៀប បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន OCIC ទទួលផ្ទះថ្មមួយល្វែងនិងតូបមួយក្នុងបុរីរុងរឿង ជាថ្នូរនឹងការដោះដូរដីអភិវឌ្ឍន៍តំបន់ក្រុងរណបជ្រោយចង្វារ បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃអង្គារនៅ ...
គឹម សារុំ
http://bit.ly/1wLsdNd
រដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋជាង ៣,៦ លានប័ណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ១ លានហិកតា និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋជាង ៣,៦ លានប័ណ្ណ ដែលក្នុងនោះបានកាត់ចេញពីក្រុមហ៊ុនទទួលដីនិងព្រៃសម្បទានសេដ្ឋកិច្ចសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9