អង្គការ​លីកាដូ​រកឃើញ​ដីសម្បទាន​មាន​ចំនួន​ ២៧២ កន្លែង

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អំពាវនាវ​ជាថ្មី​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ចំនួន​​ដីសម្បទាន​ទាំងអស់ ដែល​ត្រូវ​បាន​ផ្តល់​​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ដែល​​អង្គការ​នេះ​បាន​រកឃើញ​ថា​ ដីសម្បទាន​ទំហំ​ជាង ២ ​​លាន​​ហិកតា​នៃ​ដីសម្បទាន​​​ ២៧២ ​កន្លែង​ស្ថិត​នៅ​​ក្រោម​​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ក្នុង​​​​ស្រុក និង​​​បរទេស។ នៅក្នុង​ទិន្នន័យ​​អំពី​ដីសម្បទាន​របស់​អង្គការ​លីកាដូ ដែល​​បាន​​ចងក្រង​ក្នុង​រយៈពេល ៥ ​ឆ្នាំ​នៃ​ការ​ស៊ើបអង្កេត​​ទៅលើ​វិស័យ​ដីធ្លី ហើយ​​ចេញ​​ផ្សាយ​​ជា​សាធារណៈ​កាលពី​ថ្ងៃ​ម្សិលមិញ បាន​រកឃើញ​​ថា ដីសម្បទាន​ទាំងអស់​នៅក្នុង​ប្រទេស​​​​​កម្ពុជា​មាន​ចំនួន ២៧២ ​កន្លែង លើ​ផ្ទៃដី​ទំហំ​ដី ២.១៤១.១៤៦ ​ហិកតា ​​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស ក្នុង​នោះ ក្រុមហ៊ុន​របស់​​កម្ពុជា​​ ១១៣ ​​កន្លែង វៀតណាម (សម្បទាន​ធំៗ ) ចំនួន​ ៥៤ ចិន​ ៤០​ ម៉ាឡេស៊ី​ ១២ ថៃ ១០ កូរ៉េ​ខាង​ត្បូង ៩ សិង្ហបុរី​​ ៧ ផ្សេងៗ​ ១៤ និង​មិន​ស្គាល់ ១៣ ​កន្លែង។ ...

ប៉ិច សុធារី
http://bit.ly/1CrkeFQ