អង្គការ​ក្លូបលវីតណេស​ ភ្ជាប់​ឧកញ៉ាឈ្មួញឈើ​ ទ្រី ភាព ទៅ​​នឹង​​របរ​កាប់​ឈើខុស​ច្បាប់​​ដ៏ធំនៅ​កម្ពុជា​

នៅ​ក្នុង​របាយការណ៍​ថ្មីមួយ​ អង្គការ​​​ក្លូបលវីតណេស (Global Witness) ដែល​ជា​អង្គការ​សិទ្ធិ​បរិស្ថាន​របស់​ចក្រភព​អង់គ្លេស ​បាន​ដាក់​​ឧកញ៉ា​ឈ្មួញឈើ​ ទ្រី ភាព ឲ្យ​ស្ថិត​នៅ​ចំកណ្ដាល​នៃ​ប្រតិបត្តិ​ការ​​កាប់​ឈើ​ខុស​ច្បាប់​ដ៏ធំ​ដោយ​ មានការ​ឃុប​ឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដែល​ធ្វើ​ឲ្យ​ឈើ​កម្រ​ៗ​បំផុត​របស់​កម្ពុជា​ជិត​ផុត​ពូជ​។

របាយការណ៍​ដែល​មាន​ឈ្មោះ​ថា “តម្លៃ​ឈើ​ប្រណីត​៖ ការ​ជួញដូរ​ឈើ​មាន​តម្លៃ​ខុស​ច្បាប់​របស់​កម្ពុជា​ជាមួយប្រទេស​​ចិន​” (The Cost of Luxury: Cambodia’s illegal trade in precious wood with China) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​កាលពី​ម្សិលមិញ​ រៀបរាប់​សង្ខេប​​អំពី​ការ​​ស៊ើបការណ៍​សម្ងាត់​រយៈ​ពេល​៨ខែ​កាលពី​ឆ្នាំ​មុន​ ដោយ​អង្គការ​នេះ ដែល​អំឡុង​ពេល​នោះ​ក្រុម​អ្នកស្រាវ​ជ្រាវ​របស់ខ្លួន​បាន​តាម​ដាន​ក្រុម​កាប់ ​ឈើ​ និង​រថយន្ត​ដឹកឈើ​របស់​លោក​ ទ្រី ភាព នៅ​ទូទាំង​ប្រទេស​ បាន​សម្ភាស​​កម្មករ​របស់​គាត់ និង​ឈ្មួញកណ្ដាល​​ ហើយ​បាន​តាម​ដាន​ការ​ដឹកជញ្ជូន​ឈើ​របស់​គាត់​ទៅ​ដល់​​ក្រុងហុងកុង ដោយ​ប្រើ​ប្រាស់​ឯកសារ​គយ​ដែល​បែក​ធ្លាយ​។

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/22420/