ពលរដ្ឋ ១ គ្រួសារ​នៅ​លើ​ដី​ចំណី​ផ្លូវ​ជាតិ​លេខ ៩ ​​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​

ពលរដ្ឋ​ចំណាក​ស្រុក​មួយ​គ្រួសារ​មាន​គ្នា​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​មក​ធ្វើ​ការ​តវ៉ា​ប្រឆាំ​ងទៅ​នឹង​អាជ្ញាធរ ដែល​កំពុង​តែ​បង្ខំ​ឲ្យ​ពលរដ្ឋ​ជិត ៨០ ​គ្រួសារ​ឲ្យ​ចាក​ចេញ​ពី​ដី​រដ្ឋ​ជាប់​ថ្នល់​ជាតិ​លេខ ៩ ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ។ ពលរដ្ឋ​ចំណាក​ស្រុក​ជាង​ ៨០ ​គ្រួសារ​ ដែល​ខ្លះ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បាន​ទៅ​តាំងទី​លំនៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​ ៩ ​ក្នុង​ភូមិ ពោធិ៍ទាប ឃុំ​ ម្លូរព្រៃ១ ស្រុក​ ឆែប ត្រូវ​អាជ្ញាធរ​បណ្តេញ​​ឲ្យចាក​ចេញ ​ដោយ​សន្យា​ថា​ នឹង​រក​កន្លែង​ថ្មី​ឲ្យ ដោយសារ​តែ​ពួកគាត់​រស់​នៅ​លើ​ចំណី​ផ្លូវ​ត្រូវ​ពង្រីកនិង​លើ​ដី​គម្រប​ព្រៃឈើ​ប៉ុន្តែ ពលរដ្ឋ​​បាន​​ជំទាស់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤​មក ក្នុង​នោះ​អ្នក​ស្រី លឹម ​សុខ​ឃឹម​ អាយុ ៤៥ ឆ្នាំ​ជា​មេ​គ្រួសារ​មួយ​បាន​ចេញ​មុខ​ប្រឆាំង​ខ្លាំង​ជាង​គេ។ …

ផាក់ ស៊ាងលី
http://bit.ly/1AUtj8W