ដីធ្លី

គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន

ស្រ្តីម្នាក់រង​របួស​ដាច់​ជើង​ម្ខាង​ដោយសារ​ជាន់​មីន​ពេល​ដើរ​រក​ជីក​ទំពាំង

ស្ត្រី​វ័យ​ ៣៣ ឆ្នាំ​ម្នាក់ ​បានរង​របួស​ដាច់​ជើង​ខាងស្ដាំ​​ ដោយសារ​ដើរ​ជាន់​លើ​គ្រាប់មីន ​១ ​គ្រាប់​បណ្តាល​ឲ្យ​ផ្ទុះ ​កាល​ពី​ថ្ងៃទី ១​ ខែ ឧសភា ​ខណៈ​ដែល​គាត់​ព្យាយាម​ ដើរ​ស្វែង​រកជីក​ទំពាំង​នៅ​តាមដង​អូរ​ព្រំដែនកម្ពុជា-ថៃ ​ដើម្បី​យក​មកលក់​ដូរសម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។ ...

ឃុត សុភចរិយា
https://bit.ly/2vycJ31

មន្ត្រី៖​ កម្ពុជា​ត្រូវការ​ថវិកា​ជាង $៤០០ លាន និង​កម្លាំង​បន្ថែម​ដើម្បី​បោស​សម្អាត​មីន

មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​បានថ្លែងថា ​កម្ពុជា ​ត្រូវការ​ថវិកា​ប្រមាណ​ ៤០៦ លាន​​ដុល្លារ ​និងធនធាន​មនុស្ស​ជាង​ ១​ ពាន់​នាក់​បន្ថែម​ទៀត ​សម្រាប់ប្រើប្រាស់​ក្នុង សកម្មភាព​បោសសម្អាត​មីន​ឲ្យ​សម្រេច​តាម​ផែន​ការ​រហូត​ដល់​ឆ្នាំ ២០២៥ ​ក្រោយ​រយៈពេល​ ១០ ឆ្នាំ​មកនេះ ​កម្ពុជា​ ​បានចំណាយ​ថវិកា​ប្រមាណ​​ជាង ១០០​ លាន ...

សុទ្ធ គឹមសឿន
https://bit.ly/2UpTaJo

១១០​ លាន​ដុល្លារ​សម្រាប់​ការ​បោសសំអាត​មីន​

រដ្ឋាភិបាល​បាន​ផ្តល់​វិភាគទាន​ជាង​ ១១០​ លាន​ដុល្លារ​ដល់​ការ​បោសសំអាត​មីន​ គ្រប់គ្រង​ស្ថាប័ន​មីន​ និង​តាម​រយៈ​ការ​លើកលែង​ពន្ធ​លើ​ឧបករណ៍​ដោះ​មីន​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ កាលពី​ម្សិលមិញ​ លោក​ លី​ ធុ​ជ​ ​អនុប្រធាន​ទី​១​ នៃ​អាជ្ញាធរ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50593878/110-million-contributed-toward-demining/

CMAC សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ចេញ​ពី​ផ្ទៃដី ២៥ គីឡូម៉ែត្រ​ក្រឡា ​ជូន​ពលរដ្ឋ​រយៈពេល​ ៣ ខែ​ដើម​ឆ្នាំ​នេះ​

ដី​ស្រែ​ចម្ការ​ពល​រដ្ឋ ​និង​ដី​សម្រាប់​បង្កើត​ជា​តំបន់​ពាណិជ្ជ​កម្ម​ នៅ​ក្នុង​ខេត្ត​ចំ​នួន​ ៥ ​សរុប​មាន​ទំ​ហំ​ប្រ​មាណ​​ ២៥ ​គី​ឡូ​ម៉ែត្រ​ក្រឡា​ត្រូវ​បាន​អ្នក​ជំ​នាញ​ដោះ​មីន ​មក​ពី​​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ...

សុទ្ធ គឹមសឿន
https://bit.ly/2Ui5yuZ

៣ ខែ​ដើម​ឆ្នាំ​មាន​អ្នក​រង​គ្រោះ​ដោយសារ​ផ្ទុះ​គ្រាប់ ៣០ នាក់

យ៉ាងហោចណាស់​មាន​ជន​រងគ្រោះ​ស្លាប់ ពិការ​និង​របួស​សរុប ៣០ នាក់​ដោយសារ ផ្ទុះ​គ្រាប់​បណ្ដាល​មក​ពី​រាន​ដី​ព្រៃ​មាន​មីន​មក​ប្រើប្រាស់ ការ​កែច្នៃ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការ​រុករក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ចាប់​ពី​ខែ​មករា​ដល់​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​នេះ។ តាម​សេចក្ដីប្រកាស​ព័ត៌មាន ...

សុទ្ធ គឹមសឿន
https://bit.ly/2FpDsEQ

ផ្ទុះ​មីន​តោន​​បណ្ដាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ នៅ​ឧត្តរ​មានជ័យ​

បុរស​២នាក់​ ក្នុង​ចំណោម​ ៣ ​នាក់​បាន​ស្លាប់​ ស្ថិត​នៅ​ភូមិ​សែនសំ ​ឃុំ​អូរស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ នៅ​ថ្ងៃ​ទី ១៤​ ខែ មីនា​​ ដោយ​សារ​ផ្ទុះ​មីន​តោន​ ខណៈ​ពួក​គេ​ទាំង​ ៣ នាក់​ បាន​ដើរ​ស៊ី​ឈ្នួល​ដោះ​មីន​តាម​ដី​ចម្ការ​ និង​ដី​ស្រែ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2TKu7QD

ចក្រភព​អង់គ្លេស​នឹង​បន្ត​ការ​គាំទ្រ​ការ​ដោះ​មីន​

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ចក្រភព​អង់គ្លេស​នឹង​បន្ត​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​ រហូត​ទាល់តែ​គ្រាប់​មីន​ចុង​ក្រោយ​ត្រូវ​បាន​សម្អាត​ពី​ប្រទេស​កម្ពុជា​។​ លោក​ លី​ ​ធុ ...

ឃី សុវុទ្ធី និង​ មុំ គន្ធា
https://www.khmertimeskh.com/50579067/the-uk-to-continue-demining-support/

CMAC ចុះ​ពិនិត្យ​គ្រាប់​បែក​ទម្ងន់​ជាង ៣០០ គីឡូ​នៅ​កំពង់ស្ពឺ

មន្ត្រីនៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) កាល​ពី​ម្សិល​មិញ​បាន​ចុះពិនិត្យ​គ្រាប់​បែក​ ១ ​គ្រាប់​ប្រភេទ M117 ទម្ងន់​ជាង​ ៣០០ ​គីឡូ​ក្រាម ​បន្ទាប់ពី​ពលរដ្ឋ​រាយ​ការ​​ណ៍ពីកា​រកាយ​ដី​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃទី ១១ កុម្ភៈ​ នៅក្បែរ​ភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គង​ពិសី។ នេះ​បើ​តាម​លោក​ ហេង រតនា នាយក CMAC។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TH1foq

​ប្រទេស​ស្វី​ស​ប្តេជ្ញា​ថា​នឹង​ផ្តល់​ទឹកប្រាក់​ចំនួន​ ៦​លាន​ដុល្លា​សំរាប់​ការ​ដោះ​មីន​

​រដ្ឋាភិបាល​ស្វី​សនឹង​ផ្តល់​ប្រាក់​ចំនួន​ ៦​ លាន​ដុល្លារ​ សម្រាប់​ការងារ​ដោះ​មីន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ក្រោយ​រហូត​ដល់​ឆ្នាំ​២០២៥​ ដែល​ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ មាន​គោលដៅ​ដើម្បី​ក្លាយទៅជា​ប្រទេស​ដែល​គ្មាន​មីន​។​ លោក​ លី​ ធុ​ជ​ អនុប្រធាន​អាជ្ញាធរ​កម្ពុជា ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/576002/swiss-commit-6-million-to-demining/

អ្នក​ភូមិ​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ ៤០​គ្រាប់​នៅ​បាត់ដំបង​

កាលពី​ថ្ងៃ​ពុធ​ អ្នក​ភូមិ​នៅ​ខេត្តបាត់ដំបង​បាន​រក​ឃើញ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​ ៤០​គ្រាប់​ ដែល​បាន​បន្សល់​ទុក​ពី​សង្គ្រាម​ ខណៈ​ពួក​គេ​កំពុង​ឈូស​ឆាយដី​នៅ​ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​។​ លោក​វរសេនីយ៍ទោ​ ​ឆាង​ វណ្ណ​ឆៃ​ អធិការ​នគរបាល​ស្រុក​បាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/576121/villagers-find-nearly-40-uxos-in-battambang/

អគ្គនាយក​ស៊ីម៉ាក់​ប្រាប់​អាមេរិក កុំ​បន្ថែម​ការ​ឈឺ​ចាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៀត

ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ កាលពី​ជិត ៥០ ​ឆ្នាំមុន ​ដែលបង្ក​ឲ្យមាន​សង្គ្រាម​នៅ​កម្ពុជា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(ស៊ីម៉ាក់) ​លោក ​ហេង រតនា ​កាលពី​ថ្ងៃទី ៤ ​កុម្ភៈ​ បាន​ឆ្លើយតប​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ជុំវិញ​រដ្ឋប្រហារ​ខាងលើ ​ដោយលោក​ប្រាប់​អាមេរិក​កុំ​បន្ថែម​ការ​ឈឺ​ចាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្តទៀត ​បន្ទាប់ ...

សុទ្ធ គឹមសឿន
https://bit.ly/2WKxepR

បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ក្នុង​ករណី​ផ្ទុះ​មីនតោន​ដោយសារ​គោយន្ត​ដឹក​ឈើ​បើក​កិន

យ៉ាងហោចណាស់​មាន​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​ករណី​ផ្ទុះ​មីនតោន​មួយ​នៅ​ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដោយសារ​តែ​គោយន្ត​ដឹក​ឈើ​បើកបរ​កិន។ នេះ​បើតាម​ការ​អះអាង​របស់​លោក សួស វរិទ្ធ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទួល​ពង្រ កាល ...

ឃុត សុភចរិយា
https://bit.ly/2RWWSsN

CMAC ដោះ​គ្រាប់បែក​ចង្កោម​បាន ១៣២ គ្រាប់

ក្រុម​អង្គភាព​កំចាត់មីន នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ប្រចាំ​ទិស​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២១ ខែ​មករា បាន​ចុះ​អន្តរា​គមន៍​ដោះ​គ្រាប់​បែក BLU-24 ដែល​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​ចំនួន​មួយ​សាង​ស្មើ​នឹង ១៣២ គ្រាប់ នៅ​ចំណុច​ភូមិ​សម្រង ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ នេះ​បើ​តាម​លោក កែវ សារ៉ាត់ ប្រធាន​អង្គភាព​កម្ចាត់​មីន​ទី ៥ ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2FZqKxq

ទាហាន​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខេត្តព្រះវិហារ​

កាលពី​ថ្ងៃ​ពុធ​ ទាហាន​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ កប់​ក្នុង​ដី​ ដែល​គាត់​បាន​បំផ្ទុះ​ដោយ​ចៃដន្យ​ ខណៈ​កំពុង​ឈូស​ឆាយដី​លើ​កសិដ្ឋាន​ស្វាយចន្ទី​របស់​គាត់​ នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50568096/soldier-killed-by-uxo-in-preah-vihar-province/

យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ១៥០០ ​គ្រាប់​ត្រូវ​បាន​សមត្ថកិច្ច​យក​ចេញ​ពី​ក្នុង​ដី

គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ១ ៥០០ គ្រាប់​​ត្រូវ​បាន​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​ (CMAC) និង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បាន​យក​ចេញ​ពី​ឃ្លាំង​គ្រាប់​ចាស់ៗ​ដែល​បន្សល់​ទុក​ក្នុង​ដី​នៅ​ក្រុង​កំពង់ចាម​ក្បែរ​​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន ...

សុទ្ធ គឹមសឿន
https://bit.ly/2EUapKI

កម្ពុជា-ថៃ​ ពិភាក្សា​កំណត់​ទីតាំង​ដោះមីន​នៅ​តាម​ព្រំដែន

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​ថៃ​បាន​ពិភាក្សា​គ្នា​​កាលពី​ម្សិលម្ង៉ៃ​ស្ដីពី​ការកំណត់​ទីតាំង​ត្រូវ​ដោះមីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​តាម​ព្រំដែន​​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការរស់នៅ​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២​។ ​នេះ​បើ​តាម​លោក ​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ...

សុទ្ធ គឹមសឿន
https://bit.ly/2Bj1s9l

សារមន្ទីរ​មីន​ត្រូវ​រំពឹង​ថា​នឹង​បើក​វិញ​នៅ​សប្ដាហ៍​ក្រោយ

អ្នក​បម្រើការ​នៅ​សារមន្ទីរ​មីន​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​រំពឹង​ថា​នឹង​អាច​បើក​ដំណើរការ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ ក្រោយពី​ត្រូវ​បាន​បិទទ្វារ​ជាង​ ៣ ​ខែ បន្ទាប់ពី​មាន​ការ​ចាប់ខ្លួន​លោក​ អាគីរ៉ា និង​មនុស្ស​ ២ ​នាក់​ទៀត​ក្រោម​ការចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់​។ ...

នៀម ឆេង
https://bit.ly/2UyVidV

១០ ​ខែ​ CMAC ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ជាង​ ៣ ​ម៉ឺន​គ្រាប់

យ៉ាង​ហោច​ណាស់​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ៣ ​ម៉ឺន​គ្រាប់​ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​​ (CMAC) ​ដោះ​ចេញ​ពី​ផ្ទៃដី​ជាង​ ៧៥ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​នេះ ខណៈ​បង្កាត់​កូន​សុនខ​ហិត​មីន​បាន​ ៦៧ ​ក្បាល​។ នេះ​បើ ...

វ៉ន ដារ៉ា
https://bit.ly/2St4ChU

លោក​ ហ៊ុន ម៉ានិត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​​លើ​តួនាទី​ដែល​មាន​ស្រាប់

លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2By7YKK

ជប៉ុន ​ផ្តល់ជំនួយជិត ៤ លាន​ដុល្លារ​ ដល់​​ CMAC

រដ្ឋាភិបាល​ជប៉ុន ​នឹង​បន្ត​ផ្តល់​ជំនួយ​បោស​សម្អាត​និង​ដោះ​មីន​ចំនួន​ជិត​៤លាន​ដុល្លារ​ដល់​មជ្ឈ​មណ្ឌល​សក​ម្ម​ភាព​កម្ចាត់​មីន​កម្ពុ​ជា (CMAC) សម្រាប់​ឆ្នាំ​ក្រោយ​ ខណៈ​គ្រាប់មីន​ជាង ៣ លាន​គ្រាប់​ត្រូវបាន​រំដោះ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ រ​ហូត​ដល់​ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក ហេង រតនា អគ្គ​នាយក (CMAC) នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2TKtraj

ក្រុម​អ្នកជំនាញ​កំពុង​រក​វិធីសាស្ត្រ​ និង​ជំនួយ​ជួយ​ជន​ពិការ​ ដោយសារ​មីន​

​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ដែល​កំពុងធ្វើការ​ងារ​ផ្នែក​សកម្មភាព​មីន​ កាលពី​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា​នេះ​បាន​ពិភាក្សា​រក​ដំណោះស្រាយ​ ឬ​វិធីសាស្ត្រ​ក្នុង​ការ​អប់រំ​យល់​ដឹង​ និង​ស្វែងរក​ជំនួយ​ជួយ​ជន​ពិការ​ដោយសារ​មីន​ ព្រោះ​ពួក​គេ​ប្រមាណ​ជាង​ ៦​ ម៉ឺន​នាក់​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/2PtT40G

អ្នក​ជំនាញ​លើក​ទឹកចិត្ត​ស្ត្រី ឲ្យ​ចូលរួម​សកម្មភាព​កម្ចាត់​មីន

ការលើក​ឡើង​ពី​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​ស្តីពី​ «​ការពង្រឹង​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន​ និង​លើកកម្ពស់​ឲ្យ​មាន​ការ​រៀបចំ​វេទិកា​សម្រាប់​ការចែករំលែក​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន​បន្ថែម​ទៀត​នាពេល​អនាគត​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​» ​ដែល​មាន ...

សុទ្ធ គឹមសឿន
https://bit.ly/2Fj59RA

ចក្រភព​អង់គ្លេស​សន្យា​ផ្តល់​ ៩​ លាន​ដុល្លារ​សម្រាប់​ការ​ដោះ​មីន​

ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ជំនួយ​ជាង​ ៩​ លាន​ដុល្លារ​ ចាប់ពី​ឆ្នាំ​នេះ​ រហូត​ដល់​ឆ្នាំ​ ២០២០​ សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​ ដើម្បី​កម្ចាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ Tina​ Redshaw​ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​ពុធ​។ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50544210/uk-pledges-9-million-for-demining/

CMAA​ រាយការណ៍​អំពី​ការ​កើនឡើង​នូវ​ឧប្បត្តិហេតុ​នៃ​គ្រាប់​មីន​

​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​បាន​ប៉ាន់​ស្មានថា​ ចំនួន​ជន​រង​គ្រោះ​ដោយសារ​មីន​បាន​កើនឡើង​ក្នុង​រយៈពេល​ ៨​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/50536527/cmaa-reports-increase-in-landmine-incidents/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

92m77
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!