ដីធ្លី
តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា
តំណាងពលរដ្ឋ២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ...
ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី
ប្រជាពលរដ្ឋចំនួន២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ ទាមទារអភិវឌ្ឍន៍នៅកន្លែង និងចេញបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំងថ្មី។ ...
វិវាទដីធ្លីត្រូវបានដោះស្រាយតាមរយៈការសម្របសម្រួល
វិវាទដីធ្លីរយៈពេលវែងរវាងអ្នកភូមិជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី និងក្រុមហ៊ុនឯកជនជុំវិញព្រៃឈើសហគមន៍ត្រូវបានដោះស្រាយនៅក្នុងការសម្របសម្រួល ដែលជាដំណោះស្រាយដំបូងសម្រាប់កម្ពុជា។ ...
ថៃ សុធា
https://kiripost.com/stories/land-disputes-settled-through-mediation
ជនជាតិដើមភាគតិចជិត១០០នាក់នៅខេត្តមណ្ឌលគិរី តវ៉ាប្រឆាំងអាជ្ញាធរដែលកាត់ដីរបស់ពួកគាត់ឱ្យទៅឧកញ៉ា
ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ាមុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹងអាជ្ញាធរដែលបានកាត់ដីពួកគេចំនួន២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...
GMAC សន្យាកៀរគរឱ្យមានការគាំទ្រថវិកាពីក្រុមហ៊ុនប្រមាណ ៧០០ សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សន្យានឹងកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រថវិកាពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់ខ្លួនសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា ខណៈកម្មវិធីប្រមូលថវិកាសប្បុរសគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-28-1000-242864.html
ឥណ្ឌាផ្តល់ឆ្កែហិតមីនចំនួន៤ក្បាលដល់កម្ពុជា
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានផ្តល់ឆ្កែហិតមីនចំនួន៤ក្បាល និងសម្ភារៈផ្សេងទៀតដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) សម្រាប់សកម្មភាពមនុស្សធម៌របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DGYwVD
អ្នកភូមិទាមទារថ្លៃដីដែលបានលក់ឲ្យអាជ្ញាធរអប្សរា
ប្រជាពលរដ្ឋជាង១០០នាក់ តំណាងឲ្យជាង២០០គ្រួសារ នៅភូមិស្នាសង្ក្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទាមទារឲ្យបង់ថ្លៃលក់ដីជូនអាជ្ញាធរជាតិអប្សរា។ ...
តន វិបុល
https://www.khmertimeskh.com/501174754/villagers-demand-to-be-paid-for-land-sold-to-apsara-authority/
អភិបាលខេត្តបាត់ដំបង៖ បទល្មើសធនធានធម្មជាតិ និងបញ្ហាទំនាស់ដីធ្លី មានការថយចុះជាបន្តបន្ទាប់
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ តុលាថា ការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ គឺមានការថយចុះជាបន្តបន្ទាប់។ ...
កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html
ពលរដ្ឋជាង២០០គ្រួសារចោទអាជ្ញាធរជាតិអប្សរាថាយកដីពួកគេឱ្យពលរដ្ឋផ្សេងដោយមិនផ្ដល់សំណង
ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានដីអាស្រ័យផលនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ចោទអាជ្ញាធរជាតិអប្សរាថាបានយកដីស្រែរបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋផ្សេងទៀត ដោយមិនបានដោះស្រាយសំណង។ ...
តំណាងពលរដ្ឋ២១០គ្រួសារ លើកគ្នាមកតវ៉ានៅសាលាខេត្តសៀមរាបទាមទារសំណងដីធ្លី
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកគ្នាមកតវ៉ានៅមុខ សាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីទាមទារសំណងដីធ្លីសមរម្យតាមតម្លៃទីផ្សារ ខណៈមន្ត្រីធ្លាប់សន្យាថា នឹងទូទាត់សំណងជូនពួកគាត់ តែពួកគេមិនបានគោរពសន្យាឡើយ។ ...
បណ្ដាញសហគមន៍ព្រៃឡង់ ស្នើរដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន និងទប់ស្កាត់បទល្មើសនៅព្រៃឡង់
បណ្តាញសហគមន៍ព្រៃឡង់ ស្នើដល់រដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីមន្ត្រីរាជការរូបណាដែលពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសនានានៅតំបន់ការពារមួយនេះ ក្រោយពួកគេសង្កេត ...
ខាន់ លក្ខិណា
https://www.vodkhmer.news/2022/10/20/prey-lang-community-asks-govt-to-revoke-economic-concessions-from-companies/
ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើ ...
លោក ជា សុផារ៉ា៖ ពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរកើនដល់ចំនួន ៩ ០៦៥ គ្រួសារហើយ
ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង មានចំនួនសរុប ៩ ០៦៥ គ្រួសារហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1441-242595.html
ខេត្តចំនួនប្រាំនឹងប្រកាសជាខេត្តគ្មានមីនមិនឱ្យហួសខែមីនា ឆ្នាំ២០២៣
ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម កំពត និងស្វាយរៀង ត្រូវបានគេរំពឹងថានឹងក្លាយជាខេត្តគ្មានមីន មិនលើសពីខែមីនា ឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501171771/five-provinces-to-declare-mine-free-not-later-than-march-2023/
នាយករដ្ឋមន្ត្រី បញ្ជាឱ្យបញ្ចប់បញ្ហាព្រំដែនខេត្តបាត់ដំបង-ប៉ៃលិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកពេលឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពីរសប្តាហ៍ដោះស្រាយបញ្ហាព្រំដែនរវាងខេត្តទាំងពីរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងចុះឈ្មោះបោះឆ្នោត។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/pm-orders-end-battambang-pailin-boundary-dispute
រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោកទំហំ៦៧ហិកតាឱ្យទៅនាយកក្រុមហ៊ុនអចលនវត្ថុមួយ
រដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយបានកាត់ផ្ទៃដីបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទំហំ៦៧ហិកតា ឱ្យទៅអ្នកជំនួញមួយរូបដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/10/18/orkide-director-gets-67-hectares-on-boeng-tamok/
ពលរដ្ឋខេត្តកោះកុងស្នើរដ្ឋាភិបាលពន្លឿនការដោះស្រាយដីធ្លី ខណៈអាជ្ញាធរចោទពួកគេថាអាស្រ័យផលលើដីតំបន់ការពារ
ប្រជាពលរដ្ឋមួយចំនួននៅស្រុកបូទុមសាគរ ខេត្តកោះកុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព ខណៈអាជ្ញាធរចោទពួកគាត់ថាបានចូលទៅអាស្រ័យផលលើដី «ឧទ្យានជាតិបូទុមសាគរ» ដោយខុសច្បាប់។ ...
ណាត សុភាព
https://www.vodkhmer.news/2022/10/18/koh-kong-residents-ask-government-to-expedite-land-settlement/
ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន
ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/
កូដករ៤រូប ដាក់លិខិតពន្យារពេលចូលបំភ្លឺនៅតុលាការ ក្រោយថៅកែណាហ្គាវើលដ៍ប្តឹងពីបទ«រំលោភលើលំនៅឋាន»
កូដករចំនួន ៤រូប ដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ប្តឹងពួកគេ ពីបទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។ ...
សកម្មជនដីធ្លីនៅត្បូងឃ្មុំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួស ខណៈមកចូលរួមសិក្ខាសាលានៅភ្នំពេញ
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនមិនស្គាល់មុខព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/17/tbong-khmum-land-activist-beaten-by-strangers/
នាយកក្រុមហ៊ុនបុរីអរគីដេ ទទួលបានដី ៦៧ ហិកតានៅបឹងតាមោក
សហការីអាជីវកម្មរបស់កូនស្រីនាយករដ្ឋមន្ត្រីទទួលបានដី៦៧ហិកតាពីរដ្ឋនៅបឹងតាមោកដែលកំពុងចាក់ដីបំពេញយ៉ាងលឿនក្នុងរាជធានីភ្នំពេញ។ បឹងតាមោក ដែលជាបឹងចុងក្រោយមួយរបស់ទីក្រុង ត្រូវបានគេយក ...
ម៉ិច ដារ៉ា
https://vodenglish.news/orkide-director-gets-67-hectares-on-boeng-tamok/
ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន
ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/
ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅចេញពីតំបន់អង្គរ ទទួលបានបណ្ណក្រីក្រប្រភេទ១ និងយកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា
គ្រួសារដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅចេញពីឧទ្យានបុរាណអង្គរទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្នុងខេត្តសៀមរាប នឹងទទួលបានបណ្ណក្រីក្រប្រភេទ១ និងយកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។ ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/3SVXI4s
រដ្ឋាភិបាលស្នើពលរដ្ឋនៅឃុំព្រះដាក់ទប់ស្កាត់សំណង់ថ្មី និងអ្នកចំណូលថ្មី បើទោះមិនមានការរុះរើ
រដ្ឋាភិបាលប្រាប់ពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួយទប់ស្កាត់សំណង់ថ្មី និងអ្នកចំណូលថ្មី ព្រមទាំងចៀសវាងប្រើប្រាស់ដីស្នាក់នៅជាប់រមណីយដ្ឋានអង្គរនេះជាកម្មសិទ្ធិ ឬទិញលក់ ខណៈអះអាងថា មិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅឃុំនេះឡើយ។ ...