ដីធ្លី
គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ១,៣៣ លានដុល្លារសម្រាប់គម្រោងសង្គម
ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ជំនួយ ១,៣៣ លានដុល្លារដល់អង្គការចំនួន ៣ ដែលធ្វើការដើម្បីបោសសំអាតគ្រាប់បែកចង្កោម កែលម្អសន្តិសុខស្បៀង និងលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជំនួយនេះត្រូវបាន ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/japan-govt-grants-143-million-aid-social-projects
ភ្នាក់ងារអង្គការសហប្រជាជាតិបន្តគាំទ្រជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម
ម្សិលមិញអង្គការយូនីសេហ្វបានប្រកាសថានឹងប្តេជ្ញាបន្តគាំទ្រដល់រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍របស់ខ្លួនដើម្បីកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ...
មុំ គន្ធា
https://www.khmertimeskh.com/50694709/un-agency-to-continue-support-for-landmine-and-erw-victims
លោកនាយករដ្ឋមន្ត្រីឲ្យពិនិត្យលទ្ធភាពបញ្ចូលកងយោធពលខេមរភូមិន្ទ ២ ០០០ នាក់ ដើម្បីជួយដោះមីនទៅតាមផែនការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យអាជ្ញាធរមីនពិគ្រោះយោបល់ ដើម្បីឲ្យកងយោធពលខេមរភូមិន្ទចំនួន ២ ពាន់នាក់ អាចចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ខណៈដែលថវិកាត្រូវប្រើមានប្រមាណ ៣៧៧ លានដុល្លារ សម្រាប់ធ្វើសកម្មភាព ...
សុទ្ធ គឹមសឿន |
https://bit.ly/2SKPPC5
ស៊ីម៉ាក់ផ្តោតគោលដៅលើភូមិជាង ១០០ ក្នុងខេត្តបន្ទាយមានជ័យសម្រាប់ការងារដោះមីន
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)បានកំណត់គោលដៅជាង ១០០ ភូមិក្នុងខេត្តបន្ទាយមានជ័យសម្រាប់ប្រតិបត្តិការបោសសំអាតមីនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ លោក ឡេង រ៉ានិន ប្រធានអង្គភាពស៊ីម៉ាក់ដោះមីនប្រចាំខេត្ត បាននិយាយកាលពីម្សិលមិញថា អង្គភាព ...
ស្វ៊ីសផ្ដល់ជំនួយ ៦ លានហ្វ្រង់ ដើម្បីគាំទ្រការដោះមីន
រដ្ឋាភិបាលប្រទេសស្វ៊ីសបានសម្រេចផ្តល់ជំនួយ ៦ លាន ហ្វ្រង់ស្វ៊ីសបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់សកម្មភាពដោះមីននៅកម្ពុជារយៈពេល ៥ ឆ្នាំទៀត ដែលជាការចូលរួមធ្វើឲ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគ្រោងដោះឲ្យអស់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ ការសម្រេចផ្ដល់ជំនួយនេះបានធ្វើឡើង ខណៈលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មីរបស់ ...
វ៉ន ដារ៉ា
https://bit.ly/2HvOLeR
រដ្ឋាភិបាលអូស្ត្រាលីផ្តល់ប្រាក់ចំនួន ១០ លានដុល្លារសម្រាប់ការបោសសំអាតមីននៅកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ប្រាក់ចំនួន ១០ លានដុល្លារសម្រាប់ការបោសសំអាតមីននៅកម្ពុជា។ ជំនួយត្រូវបានប្រកាសនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា Pablo Chiho Kang ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៅឯទីស្តីការក្រសួង។ ...
មន្ត្រីជំនាញស៊ីម៉ាក់បំផ្ទុះគ្រាប់ B40,5 ក្នុងស្ទឹងសង្កែដោយជោគជ័យ
រដ្ឋបាលក្រុងបាត់ដំបងបានបើកឲ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ ១ ត្រង់ចំណុចភូមិកំពង់ក្របី ភូមិកម្មករក្នុងសង្កាត់ស្វាយប៉ោ និង តាមបណ្ដោយផ្លូវ ១៥៩D ស្ថិតនៅភូមិរំចេក ៤ ក្នុងសង្កាត់រតនៈចេញប្រកបរបររកស៊ី និងធ្វើចរាចរណ៍ទៅមកឡើងវិញហើយបន្ទាប់ពីក្រុមមន្ត្រីជំនាញស៊ីម៉ាក់ បានធ្វើការបំផ្ទុះគ្រាប់ B40,5 បាន ...
ឃុត សុភចរិយា
https://bit.ly/38S76OW
ឆ្នាំមុនមនុស្ស ១២ នាក់ស្លាប់ និង ៥០ នាក់រងរបួសដោយសារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ប្រទេសកម្ពុជាបានកត់ត្រាអំពីចំនួនអ្នកស្លាប់ និងរបួសប្រហែល ៨០ នាក់ដែលបង្កឡើងដោយគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសកាលពីឆ្នាំមុន។ នេះជាការកើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ...
មុំ គន្ធា
https://www.khmertimeskh.com/50684774/12-killed-50-injured-by-landmines-erw-last-year
ពេញ ១ ឆ្នាំ ២០១៩ ស៊ីម៉ាក់បានកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់
ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់នៅលើផ្ទៃដីជិត ៦ ៧០០ ហិកតា នៃតំបន់ចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៤៨៧ ទីតាំងនៅទូទាំងប្រទេស ខណៈដែលរដ្ឋាភិបាលបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម ...
ឃុត សុភចរិយា
https://bit.ly/2SxseoH
ប្រទេសចិនផ្តល់ជំនួយ ២,៥ ដុល្លារសម្រាប់ប្រតិបត្តិការដោះមីន
រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាង ២ លានដុល្លារដើម្បីគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលចិនបានយល់ព្រមផ្តល់ថវិកាចំនួន ២,៥ លានដុល្លារដើម្បីគាំទ្រដល់ការបោសសំអាតមីន ...
ឃួន ណារីម
https://www.khmertimeskh.com/50674136/china-grants-2-5-for-demining-operations
ស៊ីម៉ាក់បង្ហាញពីការកើនឡើងចំនួនជនរងគ្រោះដោយសារគ្រាប់មីន
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីម្សិលមិញបាននិយាយថា នៅឆ្នាំនេះជនរងគ្រោះដោយសារគ្រាប់មីនមានចំនួន ៧៤ នាក់ ដែលចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងពី ៥៨ នាក់ កាលពីឆ្នាំមុន និងក្នុងឆ្នាំ ២០១៧។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស៊ីម៉ាក់បានឱ្យ ...
ស៊ុន មេសា
https://www.khmertimeskh.com/50673787/cmac-registers-rise-in-landmine-victims
JICA ផ្ដល់ជំនួយជិត ២ លានដុល្លារ សម្រាប់សកម្មភាពដោះមីន ៤ ឆ្នាំទៅមុខទៀត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជាង ១ លាន ៧៩ ម៉ឺនដុល្លារ សម្រាប់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl
អាជ្ញាធរមីនកម្ពុជាស្វែងរកទាហាន ២០០០ នាក់ចូលរួមក្នុងការបោសសំអាតមីន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (CMAA) កំពុងស្វែងរកបុគ្គលិកយោធាចំនួន ២.០០០ នាក់ដើម្បីចូលរួមក្នុងការសំអាតមីន ដើម្បីព្រះរាជាណាចក្រកម្ពុជាអាចសំរេចគោលដៅគ្មានមីននៅឆ្នាំ ២០២៥ ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50671879/cmaa-seeks-2000-soldiers-to-partake-in-mine-clearance
អាជ្ញាធរមីនបន្តជំរុញឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥
រដ្ឋាភិបាល និងម្ចាស់ជំនួយបរទេសបានចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យតំបន់សំបូរគ្រាប់មីនមានសុវត្ថិភាពសម្រាប់ការដាំដុះ។ ...
ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកើនឡើង ៤០ ភាគរយ
អាជ្ញាធរមីនកម្ពុជាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងក្នុងឆ្នាំនេះជាង ៤០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា មានអ្នកស្លាប់ និងរបួស ...
មុំ គន្ធា
https://www.khmertimeskh.com/50668223/mine-uxo-casualties-up-40-percent/
កម្ពុជាប្តេជ្ញាដោះមីនឲ្យអស់នៅឆ្នាំ ២០២៥ លើដី ៨៩០ គីឡូម៉ែត្រក្រឡា
កម្ពុជាបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥ នៅលើផ្ទៃដីដែលមានការគំរាមដោយសារមីននៅសល់ចំនួន ៨៩០ គីឡូម៉ែត្រក្រឡាទៀត ខណៈអាជ្ញាធរមីនបានដាក់ផែនការសម្រាប់រយៈពេល ២ ឆ្នាំខាងមុខក្នុងការចុះស្រាវជ្រាវនៅ ៧៣ ស្រុក ដែលនៅសេសសល់ដោយនឹងត្រូវការថវិកាចំនួន ៣៧៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2rHJEng
ក្រសួងការបរទេសស្នើឱ្យស៊ុយអែតបន្តផ្តល់ជំនួយដោះមីន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបាន បញ្ជាក់ជាថ្មីនូវសំណើរបស់លោកដល់រដ្ឋាភិបាលស៊ុយអែត ដើម្បីពិចារណាបន្តផ្តល់ជំនួយសម្រាប់សកម្មភាពដោះមីននៅកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។ ...
តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/
បុរសម្នាក់រងរបួសដាច់ដៃ ក្រោយបើកគ្រឿងចក្រកិនមីនតោន
បុរសម្នាក់បានរងរបួសដាច់ដៃម្ខាង បន្ទាប់ពីគាត់បានបញ្ជាគ្រឿងចក្រច្រូតស្រូវនៅលើដីស្រែមួយកន្លែងដែលស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ហើយបានកិនចំគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះដែលករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ។ នេះបើតាមការប្រាប់ឲ្យដឹង ...
ឃុត សុភចរិយា
https://bit.ly/37EKIc1
KOICA កំពុងសិក្សាប្រើប្រាស់លុយ ១០ លានដុល្លារ សម្រាប់ដោះមីននៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បាននិងកំពុងសិក្សាពីលទ្ធភាពសម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាសរុបប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តផែនការរយៈពេល ៦០ ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ យោងតាមគេហទំព័រផ្លូវការរបស់ KOICA-កយកា បានឲ្យដឹងពីម្សិលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/35xnhQc
ការប្តេជ្ញាចិត្តរួមគ្នាដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីន
ប្រទេសអូស្ត្រាលី និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ រួមទាំងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាពីការបន្តការប្តេជ្ញាដើម្បីធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50660644/joint-commitment-toward-mine-free-cambodia/
យុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្វើឱ្យមនុស្សជិត ៧០ នាក់ស្លាប់ ឬរងរបួសនៅឆ្នាំនេះ
មនុស្ស ៦៧ នាក់ត្រូវបានសម្លាប់ ឬរងរបួសដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងកំឡុងពេល ៩ ខែ និង ៣ សប្តាហ៍ចុងក្រោយនេះ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបាន ...
មុំ គន្ធា
https://www.khmertimeskh.com/50652667/nearly-70-killed-or-hurt-by-uxos-this-year/
ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានការកើនឡើង
យ៉ាងហោចណាស់មានជនរងគ្រោះស្លាប់ ពិការ និងរបួសសរុប ៦៦ នាក់ ដែលកើតឡើងដោយសារផ្ទុះគ្រាប់បណ្ដាលមកពីរានដីព្រៃមានមីនមកប្រើប្រាស់ ការកែច្នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការរុករកអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់គិតចាប់ពីខែមករាដល់ដើមខែតុលាឆ្នាំនេះដោយចំនួននេះមានការកើនឡើងបើធៀបនឹង ...
សុទ្ធ គឹមសឿន
https://bit.ly/2M3ynW0
ជប៉ុនផ្តល់ជំនួយជាង ៤០ ម៉ឺនដុល្លារ សម្រាប់ដោះមីនក្នុងស្រុកចំនួន ២
អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីផ្ដល់ជំនួយឥតសំណងចំនួន ៤០១ ៦៥០ ដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការអនុវត្តគម្រោងរយៈពេល ១ ឆ្នាំ ដើម្បីបោសសម្អាតមីននៅស្រុកចំនួន ២ គឺស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ...
ខន សាវិ
https://bit.ly/2nzxcV2
ប្រទេសជប៉ុនជំរុញកិច្ចខិតខំប្រឹងប្រែងដោះមីន
ប្រទេសជប៉ុនថ្ងៃនេះនឹងផ្តល់ជំនួយឥតសំណងជាង ១ លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ សម្រាប់ការងារដោះមីន គម្រោងថែទាំសហគមន៍ និងបណ្តាញគាំទ្រកុមារ។ ពិធីចុះហត្ថលេខាលើជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១.០៥២.២៩៨ ដុល្លារអាមេ ...
មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/