១១​ ខែ​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ៣​ ៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​ ២២៨​ នាក់​

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ៣​៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ ២២៨​ នាក់​ក្នុង​រយៈពេល​ ១១​ ខែ​ ចាប់ពី​ខែធ្នូ​ ឆ្នាំ​ ២០១៩​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ ខណៈ​លោក​ សៅ​ សុខា​ ប្រធាន ...

សុទ្ធ គឹមសឿន
https://bit.ly/2W3fzKH

១០​ ខែ​ឆ្នាំ​នេះ​បទល្មើស​ជលផល​កើតឡើង​ ២​ ២៧៩​ ករណី​ ថយ​ចុះ​ជាង​ ៣០០​ ករណី

រយៈពេល​ ១០​ ខែ​ឆ្នាំ​នេះ​សំណុំរឿង​បទល្មើស​ជលផល​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ២​ ២៧៩​ ករណី​ ក្នុង​នោះ​បទល្មើស​ជលផល​ក្នុង​ដែនសមុទ្រ​មាន​ ១៨៧​ ករណី​។​ តួលេខ​នេះ​មានការ​ថយ​ចុះ​ ៣១២​ ករណី​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ... ...

ឃុត សុភចរិយា
https://bit.ly/3lcdjMd

ឆ្នាំ​ ២០១៩ ​បទល្មើស​ព្រហ្មទណ្ឌ​កើន​ ៨% ដោយសារ​ការហូរចូល​យ៉ាង​គំហុក​នៃ​ជនបរទេស

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៩ គឺ​មាន​ការកើនឡើង​ចំនួន​ ៨ ​ភាគរយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១១ នាក់ ដោយសារ​តែ​មាន​ការហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនបរទេស ខណៈ​ដែល​ក្រុមប្រឆាំង ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុង​សង្គម និង​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ... ...

ម៉ិច ដារ៉ា
https://bit.ly/2SGTPDy

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

លោក ស ខេង ប្រាប់​មន្ត្រី​បង្ក្រាប​បទល្មើស​​ឲ្យ​អស់ និង​ដោះ​បញ្ហា​ជូន​ពលរដ្ឋ​ទាន់ពេល

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​មន្ត្រី និង​អភិបាលខេត្ដ​រតនគិរី​ឲ្យ​លុបបំបាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យអស់ ដើម្បី​ធានាបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ប្រាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាំងពី​ផ្ដើមចេញ​ជា​ពន្លក កុំ​ចាំ​ផ្ទុះ​ធំ​ទើប​ដោះស្រាយ​។ លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ ...

ម៉ិច ដារ៉ា
https://bit.ly/2NkVGuW

រដ្ឋាភិបាល​ឲ្យ​អាជ្ញាធរ​ឃុំ-សង្កាត់​ម្ចាស់ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន

ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរ​ឃុំ-សង្កាត់​ទាំងអស់​ត្រូវ​បង្ការ ទប់ស្កាត់ បង្ក្រាប​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាព​ម្ចាស់ការ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​មាន​សមត្ថភាព​ព្យាបាល​ និង​គ្រប់គ្រង​អ្នក​ដែល ...

ម៉ិច ដារ៉ា
https://bit.ly/2RoGzDn

តុលាការ​ផ្តន្ទាទោស​ ២ ​នាក់​ប្តី​ប្រពន្ធ​ ឲ្យ​ជាប់គុក​ម្នាក់ៗ​ ៧ ​ឆ្នាំ​ ពី​បទ​ឆបោក

ជន​ ២ ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៤ ​វិច្ឆិកា​ពី​បទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទិញ-លក់​ដី ដែល​ពុំ​មាន​ដី​ពិតប្រាកដ​កាលពី​ឆ្នាំ ២០១៥​ ដែល​មាន​ដើមបណ្តឹង​​ ១២ ​នាក់​។ ... ...

គឹម សារុំ
https://bit.ly/37YPxgj

បទល្មើស​ធនធាន​ធម្មជាតិ​ ២៧៨ ​ករណី​ បាន​បញ្ជូន​ទៅ​តុលាការ​រយៈពេល​ ១០ ​ខែ

ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ...

សុទ្ធ គឹមសឿន
https://bit.ly/2WOrED4

FATF៖​ ប្រទេស​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ចំពោះ​ការ​សម្អាត​ប្រាក់​

ប្រទេស​កម្ពុជា​ពិបាក​នឹង​លាង​ឈ្មោះ​ជា​ប្រទេស​សម្រាប់​លាងលុយកខ្វក់​។​ ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​លំហូរ​លុយ​ខុសច្បាប់​ បើ​យោង​តាម​របាយការណ៍​ចុង ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50656242/cambodia-remains-vulnerable-to-money-laundering-fatf/

ចិន​សរសើរ​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថាជនជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ជាង​១ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​និង​បញ្ជូន​ចេញ​ពី​កម្ពុជា។ ស្ថាន​ទូតចិន​បាន​សរសើរ​ថា ​នេះ​ជា​សមិទ្ធិផល​រួម​នៃ​កិច្ច​សហការ​រវាង​នគរបាល​នៃ​ប្រទេស​កម្ពុជា ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/china-praises-good-cooperation-with-cambodian-police/5127671.html

ក្រុមការងារ​ស្តី​ពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឆ្លង​ដែន​ដែល​ត្រូវ​បង្កើត​ឡើង​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ត្រូវ​បាន​កំណត់​ដើម្បី​បង្កើត​ក្រុមការងារ​រួម​គ្នា​មួយ​ ដើម្បី​ស៊ើបអង្កេត​ និង​ចែករំលែក​ព័ត៌មាន​អំពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឆ្លង​ដែន​នៅ​ក្នុង​តំបន់​។​ ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ...

តាំង វីដា
https://www.khmertimeskh.com/50642430/working-group-on-cross-border-drug-crimes-to-be-formed/

ការ​ព្រួយបារម្ភ​ខ្លាច​កម្ពុជា​ដើរ​មិន​ទាន់​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​របស់​អា​មេ​រិ​ក​ និង​អូស្ត្រាលី​កំពុង​ត្រៀម​រៀបចំ​ប្រទេស​កម្ពុជា​សម្រាប់​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​បារម្ភ​ថា​ ក្រុម​ប្រព្រឹត្ត​បទល្មើស​ដើរ​លឿន​ជាង​ប៉ូ​លី ...

Matt Blomberg
https://www.reuters.com/article/us-cambodia-sexcrimes-children/cambodia-feared-lagging-behind-predators-in-cybersex-trafficking-crackdown-idUSKCN1VW00B

កម្ពុជា​-​វៀតណាម ​ឡាវ ជំរុញ​ការអភិវឌ្ឍ​តំបន់ត្រីកោណ​ និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន

គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា-វៀតណាម និង​ឡាវ​ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ពី​ម្សិលមិញ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​លើ​ការងារ​ពង្រឹង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​តំបន់ត្រីកោណ ផ្លាស់ប្តូរ​ព័ត៌មាន និង​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ និង ...

ម៉ិច ដារ៉ា
https://bit.ly/2zsulzi

សំណុំ​រឿង ​០២/០២ នួន​ ជា រលត់​តាម​មរណភាព

​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​ថា​ បណ្ដឹង​អាជ្ញា​លើ​ នួន ​ជា​ ក្នុង​សំណុំ​រឿង ​០០២/​០២​ ​បាន​រលត់​ទៅ​តាម​មរណភាព​របស់​លោក​ហើយ ​រាល់​កិច្ច​ការ​ដំណើរការ​នីតិវិធី​សម្រាប់​ ​នួន​ ជា ​នៅ​តុលាការ​កំពូល។ ​មេធាវី​ការពារ ...

នៀម ឆេង
https://bit.ly/2MjzCBI

មន្ត្រីរដ្ឋបាល​ព្រៃឈើ ៣ រូប ​ត្រូវ​បាន​កោះហៅ​សួរ​ចម្លើយ​ករណី​បទល្មើស​ព្រៃឈើ

ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ លោក ហៀង សុភក្ត្រ​ ពី​ម្សិលមិញ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន ​៣ នាក់​ ចូលខ្លួន​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២៤ ​សីហា ​ជុំវិញ​ករណី​បទ​ល្មើស​ព្រៃឈើ​ ខណៈ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ក្រុមហ៊ុន​ វិជ្ជរី ...

សុទ្ធ គឹមសឿន
https://bit.ly/2M19VVU

បទល្មើស​​តាម​ព្រំដែនរាប់ពាន់​ត្រូវ​បាន​បង្ក្រាប​ ដោយ​ក្រសួងការពារ​

តាម​របាយការណ៍​របស់​ក្រសួង​ការពារ​កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​បទល្មើស​ជាង​ ២.៩០០​ ករណី​តាម​ព្រំដែន​ត្រូវ​បាន​បង្ក្រាប​ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ហើយ​បេស​កម្មនេះ​នឹង​បន្ត​ដោយ​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​ជិតខាង​។​ ... ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50620479/thousands-of-crimes-along-the-borders-prevented-defence-ministry/

ឃាត់ខ្លួនជនជាតិ​វៀតណាម​​ ៥នាក់​ពីបទនេសាទ​ខុសច្បាប់

បុរស​ជនជាតិ​វៀតណាម​ចំនួន ៥នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្តព្រៃ​វែង ចាប់ឃាត់ខ្លួន​ ក្នុង​នោះ​មាន​ម្នាក់​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង ខណៈ​ដែល​ពួកគេ​លួច​ចូលមក​នេសាទ​ដោយ​ខុស​ច្បាប់នៅក្នុង​ដែន​ទឹក​ទន្លេ​មេគង្គក្នុង​ឃុំស្វាយ​​ភ្លោះ ស្រុក​ពាមជ័រ​ ​ខេត្តព្រៃវែង​។ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តព្រៃ ...

ប៉ិច​ សុធារី
https://bit.ly/3017oym

រាជធានី​ភ្នំពេញ ​សិក្សា​ពី​កាមេរ៉ា​សុវត្ថិភាព​វៃឆ្លាត​​ ដែល​​ថត​បាន​ចម្ងាយ ១០គីឡូម៉ែត្រ

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​សិក្សា​ស្វែង​យល់​ពី​ឧ​បក​រណ៍​​បច្ចេកវិទ្យា​ទំនើប​ ជា​ពិសេស​ ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ចម្ងាយ​ឆ្ងាយ​សម្រាប់​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​ នៅ​ប្រទេស​ចិន​ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ...

ប៉ិច សុធារី
https://bit.ly/2VnjyyZ

ផ្អាកតួនាទី​ព្រះរាជ​អាជ្ញា​រង​ម្នាក់ ​ពាក់ព័ន្ធ​ករណី​ឈូស​ឆាយ​ដី​ព្រៃ​លិចទឹក

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ អង្គវង្ស ​វឌ្ឍានា ​នៅ​ថ្ងៃទី ២២ ​ខែ មេសា​ ​សម្រេច​ផ្អាក​តួនាទី​លោក​ ជា សុវណ្ណ​ថេត ​ព្រះរាជ​អាជ្ញា​រង​ខេត្ត​កំពង់​ធំ​ ជា​បណ្តោះអាសន្ន ​ដោយ​អះអាងថា ​ជាប់​ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ​និង​ព្រៃ​កោង​កាង ​នៅ​ចំណុច​បឹង​អាត្រា​ព្រួល​ ក្នុង​ឃុំ​កំពង់ ...

សុទ្ធ គឹមសឿន
https://bit.ly/2PttKVy

នគរបាល​ជាតិ​បាន​កំណត់​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ FBI​ នៅ​សហរដ្ឋអាមេរិក​

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និយាយ​ថា​ នគរបាល​ជាតិ​ និង​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អា​មេ​រិ​ក​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​មួយ​ ដើម្បី​បង្កើត​ក្រុមការងារ​រួម​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​បទល្មើស ...

តាំង វីដា
https://www.khmertimeskh.com/50593945/national-police-set-to-sign-mou-with-fbi-in-us/

បទល្មើស​ព្រហ្មទណ្ឌ​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​កើន​ឡើង

បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​ប្រមា​ណ ២៥ ភាគ​រយ​ឬ​ស្មើ​នឹង​ចំនួន ​២១ លើក​ក្នុ​ងឆ្នាំ ​២០១៨ ខណៈ​ប​ទល្មើស​នេះ​កើត​មាន​ចំនួន​ ១០៥ ​លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មា​នត្រឹ​ម​តែ ​៨៤ លើក។ នេះ​បើ​តាម​របាយ​ការណ៍​ ...

ឡុង គីមម៉ារីតា
https://bit.ly/2Fd2czZ

ដំណាំ​កញ្ឆា​ជិត ២ ២០០ ដើម​ត្រូវ​បាន​អាជ្ញាធរ ២ ខេត្ត​រក​ឃើញ​ និង​កម្ទេច

ដំណាំ​កញ្ឆា​ប្រមាណ​ជិត ២ ២០០ ដើម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ និង​បាត់ដំបង កាប់​ដុត​កម្ទេច​ចោល កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​បាន​ស្រាវជ្រាវ រុក​រក​ឃើញ​មាន​គេ​ដាំ​ដោយ​លួច​លាក់​នៅ​ក្នុង​ព្រៃ និង​ក្នុង​ចម្ការ​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ។ នេះ​បើ​តាម​ការ​អះអាង​ពី ...

ឃុត សុភចរិយា
https://bit.ly/2HlJ4my

​ឧក្រិដ្ឋកម្ម​ព្រំដែន​ជាង​ ៤.០០០​ នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​លុប​បំបាត់​

​ក្រសួងការពារជាតិ​បានការ​ពារ​មិន​ឱ្យ​មាន​បទល្មើស​ព្រំដែន​ជាង​ ៤.០០០​ នៅ​ឆ្នាំ​នេះ​ ហើយ​បាន​សន្យា​បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​។​ របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ ​សុ​ជាតិ​ នៅ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50538810/more-than-4000-border-crimes-foiled-this-year/

​មន្ត្រី​និយាយ​ថា​ត្រូវការ​សកម្មភាព​តឹងតែង​ដើម្បី​ប្រឆាំង​នឹង​ជនបរទេស​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

ន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​ឱ្យ​នគរបាល​ចាត់វិធានការ​តឹងតែង​ប្រឆាំង​នឹង​ជនជាតិ​ចិន​ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​នគរបាល​កាលពី​ម្សិលមិញ​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ នគរបាល​អន្តោប្រវេសន៍​ត្រូវ​បង្ក្រាប​សកម្មភាព ...

ឃួន ណារីម
https://www.khmertimeskh.com/50533289/tougher-action-needed-against-criminal-foreigners-official-says/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eUhGd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!