ឃាត់ខ្លួនជនជាតិ​វៀតណាម​​ ៥នាក់​ពីបទនេសាទ​ខុសច្បាប់

បុរស​ជនជាតិ​វៀតណាម​ចំនួន ៥នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្តព្រៃ​វែង ចាប់ឃាត់ខ្លួន​ ក្នុង​នោះ​មាន​ម្នាក់​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង ខណៈ​ដែល​ពួកគេ​លួច​ចូលមក​នេសាទ​ដោយ​ខុស​ច្បាប់នៅក្នុង​ដែន​ទឹក​ទន្លេ​មេគង្គក្នុង​ឃុំស្វាយ​​ភ្លោះ ស្រុក​ពាមជ័រ​ ​ខេត្តព្រៃវែង​។ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តព្រៃ​វែង លោក គឹម សាលួត បាន​ឲ្យ​ដឹង​នៅថ្ងៃអាទិត្យ​នេះ​​​​ថា កាល​ពី​យប់​ថ្ងៃ​​សុក្រ កម្លាំង​សមត្ថកិច្ចជំនាញ​បាន​ចុះ​ល្បាត និង​បាន​ប្រទះ​ឃើញការនេសាទ​ខុសច្បាប់​ក្នុង​ដែន​ទឹក​ហាម​ឃាត់ ពីសំណាក់​ជន​ជាតិ​វៀតណាមចំនួន​ ​៦នាក់។ ...

ប៉ិច​ សុធារី
https://bit.ly/3017oym