ចិន​សរសើរ​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថាជនជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ជាង​១ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​និង​បញ្ជូន​ចេញ​ពី​កម្ពុជា។ ស្ថាន​ទូតចិន​បាន​សរសើរ​ថា ​នេះ​ជា​សមិទ្ធិផល​រួម​នៃ​កិច្ច​សហការ​រវាង​នគរបាល​នៃ​ប្រទេស​កម្ពុជា​និង​ចិន។​ ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជានៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោត​សរសើរកិច្ច​សហការរវាង​នគរបាល​កម្ពុជា​ និង​នគរបាល​ចិន​ដែល​បាន​បង្ក្រាប​ជន​ល្មើស​ច្បាប់ជា​ជន​ជាតិ​ចិន​ជាង​១,​០០០​នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក ​និង​បាន​ហៅ​ឆ្នាំ​២០១៩ ថា​ជា​ឆ្នាំ​នៃ ​«កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​ចិន»។ ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/china-praises-good-cooperation-with-cambodian-police/5127671.html