FATF៖​ ប្រទេស​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ចំពោះ​ការ​សម្អាត​ប្រាក់​

ប្រទេស​កម្ពុជា​ពិបាក​នឹង​លាង​ឈ្មោះ​ជា​ប្រទេស​សម្រាប់​លាងលុយកខ្វក់​។​ ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​លំហូរ​លុយ​ខុសច្បាប់​ បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រុមការងារ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ (FATF)​ ។​ FATF​ មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​ គឺជា​អ្នក​ឃ្លាំមើល​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​ FATF​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៩​ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ G7​ ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់​។​ នៅ​ឆ្នាំ​២០០១​ អាណត្តិ​របស់​ខ្លួន​ត្រូវ​បាន​ពង្រីក​ដើម្បី​រួម​បញ្ចូល​ហិរញ្ញប្បទាន​ភេរវកម្ម​។​ FATF​ មាន​ប្រទេស​ជា​សមាជិក​ចំនួន​ ៤១​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ...​

Jose Rodriguez T. Senase
https://www.khmertimeskh.com/50656242/cambodia-remains-vulnerable-to-money-laundering-fatf/