ច្បាប់ និងប្រព័ន្ធតុលាការ

នគរបាល​ជាតិ​បាន​កំណត់​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ FBI​ នៅ​សហរដ្ឋអាមេរិក​

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និយាយ​ថា​ នគរបាល​ជាតិ​ និង​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អា​មេ​រិ​ក​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​មួយ​ ដើម្បី​បង្កើត​ក្រុមការងារ​រួម​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​បទល្មើស ...

តាំង វីដា
https://www.khmertimeskh.com/50593945/national-police-set-to-sign-mou-with-fbi-in-us/

បទល្មើស​ព្រហ្មទណ្ឌ​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​កើន​ឡើង

បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​ប្រមា​ណ ២៥ ភាគ​រយ​ឬ​ស្មើ​នឹង​ចំនួន ​២១ លើក​ក្នុ​ងឆ្នាំ ​២០១៨ ខណៈ​ប​ទល្មើស​នេះ​កើត​មាន​ចំនួន​ ១០៥ ​លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មា​នត្រឹ​ម​តែ ​៨៤ លើក។ នេះ​បើ​តាម​របាយ​ការណ៍​ ...

ឡុង គីមម៉ារីតា
https://bit.ly/2Fd2czZ

លោក​នាយក​រដ្ឋមន្ត្រី​ពិចារណាឲ្យ​មាន​ទោស​ប្រហារ​ជីវិត ​ចំពោះ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​សាច់​ញាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពិចារណា​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​សម្រាប់​ការ​រំលោភ​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​ជីតា ឪពុក ឪពុក​មា បង​ប្រុស​លើ​កូន​ ចៅ ក្មួយ និង​ប្អូន​ស្រី។ ប៉ុន្តែ​លោក​ថា វិសោធនកម្ម​ច្បាប់​នេះ ​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ធ្វើ​ប្រជាមតិ​ជា​អ្វី​ដែល ...

នៀម ឆេង
https://bit.ly/2VR7F5c

ថៃ​ឃាត់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន ៨ នាក់​

ក្នុង​រយៈ​ពេល​ជាង​ ១ ខែ​ដើម​ឆ្នាំ ២០១៩ នេះ អាជ្ញាធរ​ថៃ​ បាន​ចាប់​ឃាត់ខ្លួន​ពល​រដ្ឋ​ខ្មែរ​ចំនួន ៨ ​នាក់​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ​តាម​ច្រក​​របៀង​តូចៗ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ បើ​ទោះបី​ជា​កម្លាំង​​សមត្ថកិច្ច​ការ​ពារ​ព្រំដែនកម្ពុជា​ បានពង្រឹង​ការល្បាត​ ដើម្បី​​ ...

ឃុត សុភចរិយា
https://bit.ly/2BI1kRY

​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​ព្រាង​រួចរាល់

កាលពី​ម្សិលមិញ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​បញ្ចូល​ក្នុង​អាណត្តិ​ទី​៦​ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ម្សិលមិញ​ ដែល​បាន​លើក​ឡើង ...

តាំង វីដា
https://www.khmertimeskh.com/50577422/access-to-information-draft-law-ready/

ជនជាតិព្នង​ខក​ចិត្ត​នឹង​ស្ថានទូត​បារាំង ​ដែល​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​តតាំង​ក្ដី

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ៧ ភូមិ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរីដែល​រងគ្រោះ​ដោយ​ការ​បាត់​ដី​ប្រពៃ​ណីពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​បារាំង បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ស្ថានទូត​នៃ​ប្រ​ទេស​នេះ ដែលមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួក​គេទៅ​តតាំង​ក្តី​តាមការកោះហៅ ...

ឡុង គីមម៉ារីតា
https://bit.ly/2WZBuSg

ACU ស៊ើបអង្កេត អតីត​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី

លោក ឱម យ៊ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាល​ពី​ម្សិលមិញ​បាន​អះអាង​ថា អង្គភាព​បាន​និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​លោក គឹម រស្មី អតីត​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តរតន​គិរី​ រួច​ហើយ​ ទោះ​បី​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ពី​ប្រ​ភព​ណា​មួយ​ក៏ដោយ។ ...

ខន សាវិ
https://bit.ly/2WSYbYx

អង្គការ ១៩ ជំរុញ​ឲ្យ​ពន្លឿន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

អង្គ​ការ និង​ស​មា​គម​ចំនួន ​១៩ បាន​ស្នើ​ឲ្យ​ស្ថា​ប័នរដ្ឋ​ចំ​នួន ៤ ព​ន្លឿ​​ន ការ​​អនុ​ម័ត​​សេច​ក្តី​ព្រាង​ច្បាប់​ ស្តីពី​សិទ្ធិ​ទទួ​ល​បាន​ព័ត៌​មាន​ឲ្យ​បាន​ឆាប់ ដើម្បី​លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌ ...

ឡុង គីមម៉ារីតា
https://bit.ly/2TJdMaO

លោក​ប្រាក់ សុខុន អំពាវនាវ​កុំ​ឲ្យ NGOs បរទេស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​សម្អាត​ប្រាក់

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​កាល​ពី​ម្សិលមិញ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចៀស​វាង​ពាក់ព័ន្ធ​ឬ​គាំទ្រ​ដល់​ការ​លាង​សម្អាត​ប្រាក់​ហិរញ្ញ​ប្បទាន​ភេរវកម្ម​និង​ហិរញ្ញ​ប្បទាន​អាវុធ​មហា​ប្រល័យ​ដើម្បី​កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​កម្ពុជា​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ ...

សុទ្ធ គឹមសឿន
https://bit.ly/2HF1SNV

ដំណាំ​កញ្ឆា​ជិត ២ ២០០ ដើម​ត្រូវ​បាន​អាជ្ញាធរ ២ ខេត្ត​រក​ឃើញ​ និង​កម្ទេច

ដំណាំ​កញ្ឆា​ប្រមាណ​ជិត ២ ២០០ ដើម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ និង​បាត់ដំបង កាប់​ដុត​កម្ទេច​ចោល កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​បាន​ស្រាវជ្រាវ រុក​រក​ឃើញ​មាន​គេ​ដាំ​ដោយ​លួច​លាក់​នៅ​ក្នុង​ព្រៃ និង​ក្នុង​ចម្ការ​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ។ នេះ​បើ​តាម​ការ​អះអាង​ពី ...

ឃុត សុភចរិយា
https://bit.ly/2HlJ4my

អតីត​មេបញ្ជាការ​អង្គរក្ស ​អតីត​ប្រធាន​ព្រឹទ្ធសភា​ ត្រូវ​បាន​លើក​លែង​ទោស

អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហា​ក្សត្រ ត្រាស់​បង្គាប់​លើក​លែង​ទោស បន្ទាប់​ពី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ៧ ឆ្នាំ។ នេះ​បើ​តាម ព្រះរាជ​ក្រឹត្យ​ព្រះមហា​ក្សត្រ ចុះ​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ ហើយ​ដែល​ការ​លើក​លែង ...

ម៉ិច ដារ៉ា
https://bit.ly/2DfnXy0

ក្រសួង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ទេសចរណ៍ ពី​អាជីវកម្ម​មិនមាន​វិញ្ញាបនបត្រ​អនាម័យ

ក្រសួងទេសចរណ៍ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ណា​ដែល​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ ពី​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល​ឬ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ...

វ៉ន ដារ៉ា
https://bit.ly/2FzDtay

ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​ឲ្យ​លោក គង់ គាំ និង​កូន​ប្រុស

ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​ឲ្យ​លោក​គង់ គាំ​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​កូន​ប្រុស​របស់​លោក គឺ លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បន្ទាប់​ពី​ពួក​លោក​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មករា។ ...

ម៉ិច ដារ៉ា
https://bit.ly/2svfiBq

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៤៥ ថ្មី (ស្ទួន) បាន​ចូល​ជា​ធរមាន

វិសោធនកម្ម​មាត្រា ៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២ ខែ​មករា បន្ទាប់​ពី​ព្រះមហា​ក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើ​ច្បាប់​នេះ​រួច​រាល់។ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ស្នើសុំ​ស្តារនីតិ​សម្បទា​ឡើង​វិញ សម្រាប់​អ្នក​នយោបាយ ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​សកម្មភាព​នយោបាយ។ ...

នៀម ឆេង
https://bit.ly/2QAl9Pr

លោក ស ខេង​៖ ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​លើ​តុលាការ

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជោគវាសនា​របស់​លោក កឹម សុខា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ដក​បម្រាម​នយោបាយ​នោះ​បាន​ទេ​ ខណៈ​សំណុំ​រឿង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE

រដ្ឋសភា​អនុម័ត​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ

តំណាងរាស្ត្រ​ចំនួន​ ១០៨ ​រូប​ដែល​មាន​វត្តមាន​ក្នុង​សាលប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​ដោយ​លើក​ដៃ​អនុម័ត​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ ២ ​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ និង​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​ក្នុង​គោលបំណង​ដោះស្រាយ​​បញ្ហា​ថ្នាក់ក្រោម​ជាតិ​ឲ្យ ...

ម៉ិច ដារ៉ា
https://bit.ly/2Qnjxsj

រដ្ឋសភា​គ្រោង​ពិភាក្សា​វិសោធនកម្ម​ច្បាប់​ចំនួន ២​ ​ទៀត

សមាជិក​រដ្ឋសភា​គ្រោង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ជួយ​ពង្រឹង​​ប្រសិទ្ធភាព​ការងារ​។ ​នេះ​បើ​​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋសភា​។ ...

ម៉ិច ដារ៉ា
https://bit.ly/2RuhTd2

វិសោធនកម្ម​ច្បាប់​បក្សនយោបាយ ​កំពុង​រង់ចាំ​ការ​ឡាយ​ព្រះហស្តលេខា

ខណៈ​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​ ១១៨ ​រូប​ដែល​កំពុង​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​កំពុង​ពិចារណា​ថា តើ​គួរ​វិលត្រឡប់​ចូល​ធ្វើ​នយោបាយ​វិញ ឬ​ត្រូវ​បន្ត​នៅ​ក្រៅ​ឆាក​នយោបាយ​នោះ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​ ៤៥ ...

បែន សុខហ៊ាន
https://bit.ly/2Tkj4cn

លោក​ ហ៊ុន សែន​៖ ​បុគ្គល​នយោបាយ​​ជាប់​បម្រាម​តុលាការ​​ត្រូវ​ស្នើសុំ​នីតិសម្បទា

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា បុគ្គល​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ក្រោយពី​វិសោធនកម្ម​នៃ​សេចក្ដី​ស្នើច្បាប់​មាត្រា​ ៤៥ ​ថ្មី ( ...

ម៉ិច ដារ៉ា
https://bit.ly/2ERTfgL

ព្រឹទ្ធសភា​ អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​គ្រប់គ្រង​លំហូរ​សាច់ប្រាក់

ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​បរធនបាលកិច្ច​ដែល​នឹង​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​រួមមាន​អំពើ​ភេរវកម្ម ឬ ការលាង​លុយ​កខ្វក់​ជាដើម​។ នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2LBxJ03

ក្រុមប្រឹក្សាធម្មនុញ្ញ​ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​ច្បាប់​បក្សនយោបាយ​ នៅ​ថ្ងៃ​សុក្រ

វិសោធនកម្ម​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ម្សិលមិញ​នឹង​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​តាម​សំណើ​របស់​លោក​ ហេង សំរិន ប្រធាន ...

ម៉ិច ដារ៉ា
https://bit.ly/2CyNFNV

រដ្ឋាភិបាល​មាន​បំណង​យក​ក្មេងៗ​ចេញពី​ពន្ធនាគារ​

​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​បើក​ដំណើរការ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​ការពារ​ជនល្មើស​ជា​អនីតិជន​ ដោយ​រួម​ទាំង​ការ​បញ្ចូល​ពួក​គេ​ពី​ពន្ធនាគារ​ទៅ​មណ្ឌល​ស្តារ​នីតិសម្បទា​វិញ​ ដែល​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​មាន​គោលបំណង​ដើម្បី​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​នៅ ...

មុំ គន្ធា
https://www.khmertimeskh.com/50562268/government-aims-to-take-children-out-of-prisons/

ច្បាប់​ស្តី​ពី​កៅស៊ូ​នឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​ ២០១៩

​ឥឡូវនេះ​ក្រសួងកសិកម្ម​កំពុង​ពិភាក្សា​អំពី​ច្បាប់​កៅស៊ូ​ជាមួយនឹង​ក្រុម​អ្នក​ដើរតួ​សំខាន់​ក្នុង​វិស័យ​នេះ​ និង​គ្រោង​ផ្ញើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ដល់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ឆ្នាំ​ក្រោយ​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50561136/draft-rubber-law-to-reach-council-of-ministers-in-2019/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Un7KM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!