​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​ព្រាង​រួចរាល់

កាលពី​ម្សិលមិញ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​បញ្ចូល​ក្នុង​អាណត្តិ​ទី​៦​ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ម្សិលមិញ​ ដែល​បាន​លើក​ឡើង​ពី​សំណូមពរ​របស់​សាធារណៈ​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ លោក​ កា​ញា​រី​ទ្ធ​ បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ហើយ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​របស់​រដ្ឋាភិបាល​សម្រាប់​ការ​អនុវត្ត​រហូត​ដល់​ឆ្នាំ​២០២៣​។​ …

តាំង វីដា
https://www.khmertimeskh.com/50577422/access-to-information-draft-law-ready/