ច្បាប់ និងប្រព័ន្ធតុលាការ
ឧត្តមសេនីយ៍ធ្លាក់ស័ក្តិចាញ់ក្តីនៅតុលាការកំពូល
កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់សាលដីកាជាប់ទោសនិងកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំសម្រាប់អតីតឧត្តមសេនីយ៍មួយរូបនិងអ្នកសមគំនិតមួយរូបពីបទជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៣។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/32158
បាតុករ"ថ្ងៃចន្ទព័ណខ្មៅ"នឹងត្រូវប្រឈមមុខនៅសាលាឧទ្ធរណ៍
សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/
លោក ហ៊ុន សែន បញ្ជាក់ថា នឹងគ្មានការចរចាជាមួយសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32116
អាជីវកម្មក្រុមហ៊ុននៅតែបន្តទោះបីមានការចាប់ខ្លួនលោក ប៊ុណ្ណា
ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/1UaetbC
ចាងហ្វាងផ្សាយផ្សាយនិយាយថាការសារភាពសម្លាប់មនុស្សជាការបង្ខិតបង្ខំ
ចាងហ្វាងផ្សព្វផ្សាយរបស់កាសែតមួយដែលចោទប្រកាន់ពីបទសម្លាប់មិត្តភក្តិរបស់គាត់នៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បានប្រាប់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះថាការសារភាពរបស់គាត់ទៅកាន់ប៉ូលីសយោធាតកើតឡើងតាមរយៈការធ្វើទារុណកម្ម ប៉ុន្តែព្រះរាជអាជ្ញារបានអះអាងថាការអះអាងនោះនឹងត្រូវបាន”ទម្លាយ” នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបើវាជាការពិត ។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/publisher-says-murder-confession-was-coerced-113986/
បុរសម្នាក់ត្រូវបានចោទប្រកាន់ពីការរំលោភបំពានផ្លូវភេទលើកុមារ
កាលពីថ្ងៃសុក្រ នគរបាលបានចាប់ខ្លួនបុរសម្នាក់ក្នុងខេត្តកោះកុងបន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភផ្លូវភេទទៅកាន់កូនស្រីទាំងពីររបស់មិត្តភក្តិបុរសនេះក្នុងរយៈពេលមួយថ្ងៃមួយយប់។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/man-arrested-for-sexually-assaulting-children-113984/
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ខ្ញុំមិនដែលប្រើអធិបញ្ជាលើចៅក្រមទេ
ជាការឆ្លើយបំភ្លឺទៅនឹងសំណួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលមិនមានវត្តមានក្នុងកិច្ចប្រជុំសភាពេញអង្គរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងនៅចំពោះមុខតំណាងរាស្ត្រគណបក្សកាន់អំណាចថា លោកមិនដែលប្រើអធិបញ្ជាគាបសង្កត់ទៅលើការសម្រេចចិត្តរបស់ចៅក្រមនោះទេ។ ...
តាំង វីដា
http://bit.ly/28p5B6h
គោលការណ៍ថ្មី៥ចំណុចដើម្បីដោះស្រាយបញ្ហាតំបន់អនាធិបតេយ្យគ្រឿងញៀន
រដ្ឋាភិបាលបានប្រកាសអំពីគម្រោងការណ៍ថ្មីមួយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ត្រពាំងឈូក ដែលជាតំបន់អនាធិបតេយ្យស្ថិតនៅក្នុងខណ្ឌសែនសុខនៃរាជធានីភ្នំពេញនិងជាកន្លែងទីផ្សារសេរីក្នុងការប្រើប្រាស់និងចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយទសវត្សកន្លងទៅ។ ...
Niem Chheng and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/new-five-point-plan-tackle-drug-slum
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
ACU បដិសេធបណ្តឹងពីរប្រឆាំងលោក កឹម សុខា និងថ្នាក់ដឹកនាំគ.ជ.ប.
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្តឹងចំនួនពីររួមមានករណីចោទប្រកាន់លោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទឆបោកប្រាក់និងករណីចោទប្រកាន់លើថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ៤រូប ថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌ។ ...
តាំង វីដា
http://bit.ly/1UD79lr
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៩ ខែមិថុនា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចកំណត់កោះអញ្ជើញលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យចូលឆ្លើយបំភ្លឺផ្ទាល់មាត់តាមសំណើក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៩ខែមិថុនាខាងមុខទាក់ទងទៅនឹងការអនុវត្តច្បាប់កន្លងមកបើទោះជាគណបក្សប្រឆាំងបានដាក់ពាក្យស្នើសុំពន្យារការចោទសួរក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XblqcI
ACU៖ សេចក្តីព្រាាងនៃច្បាប់ស្តីពីអ្នកទម្លាយការសម្ងាត់នឹងប្រព្រឹត្តិទៅនៅខែកក្កដា
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្ហាញសេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារអ្នកទម្លាយការសម្ងាត់ដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយនោះនៅខែក្រោយ នេះបើយោងតាមកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃទី ៣០ ខែឧសភា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានចេញផ្សាយលើគេហទំព័រនៃអង្គភាពនេះ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍មិនរំពឹងថាវានឹងកើតឡើងបានក្នុងពេលឆាប់នេះៗនោះទេ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/draft-whistleblower-law-due-july-acu
ក្រុមអន្ធពាលលួចយកសំលៀកបំពាក់ពីរោងចក្រចំនួន ៣,០០០អាវ
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...
ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/
អាជ្ញាធរស្រុកបកែវ ហាមឃាត់ការជួបជុំសាសនារបស់គ្រិស្តបរិស័ទ
សមត្ថកិច្ចស្រុកបកែវបានហាមឃាត់គ្រិស្តបរិស័ទប្រមាណជាង ៥០ នាក់មិនឲ្យធ្វើពិធីជួបជុំសាសនាប្រចាំខែដោយលើកហេតុផលថាពួកគាត់ធ្វើដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/1O79YMz
លោក នី ចរិយា ចង់ឲ្យ គជប ធានារូបលោកឲ្យនៅក្រៅឃុំ
អគ្គលេខាធិការរង គជប និងជាអតីតមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកលោក នី ចរិយា ដែលរងការចោទប្រកាន់ដ៏ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងរឿងរ៉ាវដ៏ចម្រូងចម្រាសរបស់នាង ខុម ចាន់តារាទី ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចង់ឱ្យ គជប ជួយលោកឱ្យបាននៅក្រៅឃុំបណ្តោះអាសន្នដើម្បីអាចបន្តការងារជួយកិច្ចការចុះបញ្ជីបោះឆ្នោតឱ្យមានភាពប្រសើរ។ ...
ឡាយ សាមាន
http://bit.ly/1O7a4na
អ្នកជាប់ក្នុងជម្លោះនៅខេត្តកំពង់ស្ពឺរងសម្ពាធចំពោះសំណងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់
បើទោះបីជាមានសេចក្តីថ្លែងការណ៍ចេញដោយតំណាងក្រុមហ៊ុនអំពីកញ្ចប់ប្រាក់សងជម្ងឺចិត្តចំនួន៥០០ដុល្លារទៅកាន់អ្នកជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់លោកលី យ៉ុងផាត់ថាអាចនឹងចរចារគ្នាបានក៏ដោយ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំពីសំណាក់អ្នកតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋកាលពីម្សិលមិញបាននិយាយថាពួកគេរងសម្ពាធក្នុងការទទួលយកសំណងនេះ។ ...
Chhay Channyda
http://www.phnompenhpost.com/national/kampong-speu-disputants-pressured-take-sugar-firm-deal
កុមារនៅតែមានកម្រិតទាបក្នុងការពាក់មួកសុវត្ថិភាព
ការស្រាវជ្រាវមួយដោយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIPF) បានរកឃើញថាការប្រើប្រាស់មួកការពារសុវត្ថិភាពដោយអ្នកធ្វើដំណើរដោយម៉ូតូដែលជាកុមារនៅមានចំនួនទាបកាលពីខែមករាបើទោះបីជាមានការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ក៏ដោយ។ ...
ប៊ុន សេងគង់
http://bit.ly/1VyyHLf
រដ្ឋាភិបាលស្តីបន្ទោសសហភាពអឺរ៉ុបក្នុងការលូកដៃលើរឿងលោកគឹមសុខា
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌មួយរូបបានស្តីបន្ទោសទៅកាន់តំណាងសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែការណ៍ដែលថ្កោលទោស “ការយាយីតាមប្រព័ន្ធតុលាការ”ទៅកាន់លោកគីម សុខា ខណៈពេលដែលក្រសួងអប់រំស្តីបន្ទោសសហជីពគ្រូបង្រៀនមួយរូបដែលបានគាំទ្រប្រធានស្តីទីរគណៈបក្សសង្គ្រោះជាតិរូបនេះ។ ...
Lay Samean
http://www.phnompenhpost.com/national/govt-chides-eu-over-sokha-statement
សាលាក្រុងភ្នំពេញនឹងផាកពិន័យលើការបន្ទូរបង់សត្វចិញ្ចឹមតាមទីសាធារណៈ
សាលាក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ផ្តើមពីថ្ងៃអង្គារ ម្ចាស់សត្វចិញ្ចឹមណាដែលអនុញ្ញាតិឱ្យសត្វចិញ្ចឹមរបស់ខ្លួនបន្ទូរបង់តាមសួនសារធារណៈពេញនិយមធំៗនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានព្រមានដោយសញ្ញាហាមឃាត់និងការផាកពិន័យក្នុងករណីដែលមិនបានគោរពតាមការណែនាំ ។ ...
Buth Kimsay and Taylor O'connell
http://www.cambodiadaily.com/news/city-hall-plans-penalty-for-pet-poop-in-parks-113260/
រដ្ឋសភាអនុម័តច្បាប់អនីតិជនថ្មី
ច្បាប់កាត់ទោសអនិតិជនថ្មីមួយត្រូវបានធ្វើឡើងដើម្បីបញ្ជៀសអនីតិជនដែលប្រព្រឹត្តបទល្មើសពីការជាប់ទោសតាមផ្លូវច្បាប់ដោយជំនួសមកវិញនូវការអប់រំឱ្យបានត្រឹមត្រូវដែលជាចំណាត់ការប្រសើរសម្រាប់ការឆ្លើយតបទៅនឹងបទល្មើសអនីតិជន។ច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិបន្ទាប់ពីត្រូវបានតាក់តែងឡើងអស់រយៈពេលមួយទសវត្សកន្លងមក។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/parliament-passes-juvenile-justice-law-113251/
នគរបាលវាយតប់ជាមួយបាតុករក្នុង"ថ្ងៃចន្ទព័ណខ្មៅទី៤"
ទិដ្ឋភាពនៃនគរបាលធ្វើការប្រទាក់ប្រទាញបដាក្នុងអំឡុងពេលពេលវាយតប់ជាមួយបាតុករជារូបភាពតំណាងពី”ថ្ងៃចន្ទព័ណខ្មៅទី៤” ខណៈពេលដែលបាតុករបន្តកោះហៅការដោះលែងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានជាប់ឃុំក្នុងពន្ធនាគារព្រៃសរអស់រយៈពេល១ខែ។ ...
George Wright និង ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/police-scuffle-with-protesters-on-fourth-black-monday-113239/
ជម្លោះដីធ្លីរវាងជនជាតិភាគតិចព្នងនិងម្ចាស់ហាងការហ្វេក្នុងខេត្តមណ្ឌលគិរីមានសភាពតានតឹង
កាលពីម្សិលមិញ ភាពតានតឹងបានកើតមានឡើង រវាងជនជាតិភាគតិចព្នងនឹងម្ចាស់ក្រុមហ៊ុនការហេ្វមួយដែលកំពុងធ្វើប្រតិបត្តិការលើដីសម្បាទានសេដ្ឋកិច្ចក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលហេតុការណ៍នេះបាននាំឱ្យមានការស៊ើបអង្កេតពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/villagers-coffee-firm-battle-over-mondulkiri-land
ពលរដ្ឋជនជាតិភាគតិចផ្ដិតមេដៃសុំឲ្យផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន
ពលរដ្ឋជនជាតិដើមភាគតិចជាង ៣០ នាក់បាននាំគ្នាផ្តិតមេដៃដាក់ទៅអាជ្ញាធរខេត្តមណ្ឌលគិរីដើម្បីទាមទាររកដំណោះស្រាយ និងផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថានបន្ទាប់ពីផ្ទះ និងខ្ទមរបស់ពួកគាត់ត្រូវបានក្រុមល្បាតដុតបំផ្លាញចោល។ ...
ផាក់ ស៊ាងលី
http://bit.ly/1NXQ7zj
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការបរិច្ចាកសរីរាង្គត្រូវបានអនុម័ត
ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់កាលពីសប្តាហ៍មុន ស្តីពីច្បាប់ និងការគ្រប់គ្រងការបរិច្ចាក និងការផ្លាស់ប្តូរសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញថា ជីវិតរបស់អ្នកដែលមានជម្ងឺមិនឆ្លងដូចជា ជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺទឹកនោមផ្អែម អាចនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈការផ្លាស់ប្តូរសរីរាង្គតម្រងនោម ប្រសិនបើការវះកាត់នោះធ្វើមិនបានត្រឹមត្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25517/organ-transplant--donation-draft-law-approved/