រដ្ឋាភិបាលសម្រេចរៀបចំច្បាប់ស្តីពីការពពោះ ជំនួស បន្ទាប់ពីមានបទល្មើសកើតឡើង
លោកខៀវកាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងមន្ត្រីព័ត៌មាន កាលពីម្សិលមិញ បានឲ្យដឹងតាមរយៈ Facebook ថា រាជរដ្ឋាភិបាល បានឯកភាពឲ្យក្រសួងកិច្ចការនារី ព្រាងច្បាប់ស្ដីពី ការពពោះជំនួស។ ចំពោះរឿងនេះ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី បានបញ្ជាក់ប្រាប់ខ្មែរថាមស៍ ពីម្សិលមិញថា ក្រសួងកិច្ចការនារី នឹងសហការជាមួយក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃដើម្បីពិនិត្យតាក់តែងសេចក្តីព្រាងច្បាប់នេះតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ …
តាំង វីដា
http://bit.ly/2gJs4qZ