ក្រុមសហជីពស្នើដល់ក្រសួងការងារកែប្រែខ្លឹមសារខ្លះនៃសេចក្តីព្រាងច្បាប់
ក្រុមសហជីពមកពីគ្រប់និន្នាការប្រមាណជាង៤០ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កែប្រែខ្លឹមសារប្រមាណ ១០ចំណុច នៅក្នុងមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ខណៈដែលពួកគេអះអាងថា វិសាលភាពសេចក្តីព្រាងច្បាប់នេះ មិនបានគ្របដណ្ដប់ទៅលើគ្រប់វិស័យ និងមានការរឹតត្បិតដល់សិទ្ធិជាតំណាងរបស់កម្មករក្នុងការចរចាប្រាក់ឈ្នួល។ កាលពីថ្ងៃម្សិលមិញ ក្រុមសហជីពជាង ៤០ រួមនឹងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិធ្វើការពាក់ព័ន្ធនឹងវិស័យការងារប្រមាណ ៥០នាក់ បានជួបប្រជុំគ្នាពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលមាន ៦ជំពូក និង៣៣មាត្រា។ …
ប៉ិច សុធារី
http://bit.ly/2gFDKLo