ច្បាប់ និងប្រព័ន្ធតុលាការ

ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ

ពលរដ្ឋ និង​ព្រះសង្ឃ​តវ៉ា​ប្រឆាំង​ការ​លួច​លក់​ដី​វត្ត

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា ...

សុទ្ធ គឹមសឿន
https://bit.ly/2MGnnLv

ពលរដ្ឋ​ ៤០០ ​នាក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ ៤ ​នាក់

ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សុក្រ​ចុងសប្ដាហ៍​មុន​តវ៉ា​ដោយ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​មនុស្ស​ ៤ ​នាក់​ដែល​បាន​ជាប់ឃុំ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​កាលពី​ចុង​ឆ្នាំ​ ២០១៧ ព្រមទាំង​ទាមទារ ...

សុទ្ធ គឹមសឿន
https://bit.ly/2NfFOvA

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

លោក​ កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​​​ តែ​សេរីភាព​ត្រូវ​បាន​រឹតបន្តឹង

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​តឹងរ៉ឹង​បំផុត​​ទាំង​ការ​ដើរហើរ​ និង​ទំនាក់ទំនង​​ជាមួយ​សាធារណជន​។ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក ...

នៀម ឆេង
https://bit.ly/2x39elA

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ភ្នំពេញ​បុស្តិ៍​ទទួល​ បាន​នា ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នេះ។ ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs

អ្នក​ភូមិ​ ១៤ ​នាក់​ដែល​ដឹក​ឈើ​ខុស​ច្បាប់ ​ត្រូវ​បាន​ដោះ​លែង

អ្នកភូមិ​ ១៤​ នាក់​ត្រូវ​បាន​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​ដោះ​លែង​វិញ​ហើយ​ បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស និង ​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ស្រុក​ភ្នំ​ក្រវាញ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ ពាក់​ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូន ...

ឃុត សុភចរិយា
https://bit.ly/2wZWbkX

អង្គ​ការ​ IDI​ថា​ តុលា​ការ​ថៃ ​ទទួល​យក​បណ្ដឹង​ពល​រដ្ឋ​ខែ្មរ​រង​គ្រោះ ​រឿង​ដី​នៅ​ឧ​ត្តរ​មាន​ជ័យ​

អង្គ​ការ​អភិវ​ឌ្ឍន៍​អន្តរ​ជាតិ​រួម (IDI) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​តុលា​ការ​ថៃ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​ជន​រង​គ្រោះ​ដីធ្លី​ខ្មែរ​ នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស Mitr Phol រួច​ហើយ​ ប៉ុន្តែ ...

នៀម ឆេង
https://bit.ly/2NqYpny

បុរស​ ៤ ​នាក់​ត្រូវ​ជាប់ឃុំ​រឿង​ជីក​កកាយ​ដីភ្នំ​ធម្មជាតិ​ខុស​ច្បាប់

ជនសង្ស័យ​ ៤ ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់​កាលពី​ចុងខែ​សីហា​នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​ «​ជីក​កកាយ​ដីភ្នំ​ធម្មជាតិ​ដោយ​ខុសច្បាប់​» តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។ ...

ឃុត សុភចរិយា
https://bit.ly/2NftHxU

តុលាការ​សម្រេច​ឃុំ​ខ្លួន​​ អ្នក​មាន​ឈ្មោះ​ល្បី​ រឿង​ដោះមីន​នៅ​កម្ពុជា

ស្ថាបនិក និង​បុគ្គលិក​ជាន់​ខ្ពស់​នៃ​អង្គការ​សារមន្ទីរ​គ្រាប់មីន​កម្ពុជា​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀមរាប​សម្រេច​​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​ «​រក្សាទុក​អាវុធ​ខុស​ច្បាប់​» ​បន្ទាប់ពី​សមត្ថកិច្ច​រកឃើញ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ​ក្នុង​បន្ទប់​ដាក់​សម្ភារ​តូច​មួយ​ក្រោយ​​ពី ...

ឃុត សុភចរិយា
https://bit.ly/2Pq55zC

បុរស​អូស្ត្រាលី ​ត្រូវ​បាន​ចៅក្រម​សួរ​រឿង​ពាក់ព័ន្ធ​អតីត​បក្ស​ប្រឆាំង

ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ត្រូវ​បាន​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែល​ជា​ថ្ងៃទី​ ៦ នៃ​សវនាការ​ពី​បទ​ចារកម្ម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នេះ​ទេ បើទោះ​ជា​ចៅក្រម​លើក​ឡើង​អំពី ...

នៀម ឆេង
https://bit.ly/2wkz5pC

សវនាការ​មន្ត្រី អាដហុក និង​មន្ត្រី​ គ.ជ.ប ​ត្រូវ​បាន​ពន្យារពេល

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លើក​ពេល​ជំនុំជម្រះ​មន្ត្រី​អាដហុក​ ៤ ​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ១ ​រូប​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត ករណី​ស្រី​កំណាន់​លោក​ កឹម សុខា ដោយសារ​គ្មាន​ដីកា​កោះ​គ្រប់​គ្នា និង​ខ្វះ​សាក្សី ខណៈ​មេធាវី និង​មន្ត្រី​អាដហុក​ទាមទារ​ឲ្យ​មាន ...

គឹម សារុំ
https://bit.ly/2wgOjMw

ព្រះមហាក្សត្រ​​ ត្រាស់បង្គាប់​លើកលែង​ទោស​ អតីត​​សមាជិក​អតីត​បក្ស​ប្រឆាំង​ ១៤ ​នាក់​កាលពី​យប់មិញ

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​យប់​មិញ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លើកលែង​ទោស​អតីត​សមាជិក​អតីត​បក្ស​សង្គ្រោះជាតិ ១៤ នាក់​រួមទាំង​លោក មាជ សុវណ្ណារ៉ា ផងដែរ ក្រោយ​មាន​សំណើ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ​សមាជិក​បក្សប្រឆាំង​ទាំង​នោះ ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​មិ្សលមិញ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2wktPT4

ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស​អតី​ត​ប្រធាន​គណ​បក្ស​អំណាច​ខ្មែរ

ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ម្សិលមិញ​ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ ត្រាស់​បង្គាប់​ឲ្យ​លើកលែងទោស​ លោក​ សួន​ សេរីរ​ដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ញុះញង់ ...

ឃួន ណារីម
https://www.khmertimeskh.com/50526482/former-kpp-leader-pardoned-by-king-2/

តំណាង​អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ជាប់​ទោស​ ១ ​ឆ្នាំ​កន្លះ

សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហេង សុខ ​តំណាង​ពលរដ្ឋ​ ៥០ ​គ្រួសារ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ ២ ​លាន​រៀល​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ LYP GROUP របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​ការ​សម្រេច​ដែល​មន្ត្រី​សិទ្ធិមនុស្ស ...

សុទ្ធ គឹមសឿន
https://bit.ly/2w27468

អតីត​បុគ្គលិក​ RFA ​ត្រូវ​បាន​ដោះលែង​ជា​បណ្ដោះអាសន្ន

បន្ទាប់ពី​អ្នកវិភាគ​​នយោបាយ និង​សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់ អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ (RFA) ២ ​នាក់​ក៏​ត្រូវ​បាន​នាយក​​ពន្ធនាគារ​ព្រៃស​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​កាលពី​យប់មិញ​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​​ជា​បណ្ដោះអាសន្ន ...

ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2nXQUWV

អ្នកស្រី​ ទេព វន្នី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ហើយ

សកម្មជន​ដីធ្លី​ល្បី​ឈ្មោះ​នៅ​សហគមន៍​បឹងកក់​គឺ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​កាលពី​យប់​មិញ​ដែល​ការដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ដល់​អ្នកស្រី វន្នី និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​ ៣ រូប​ផ្សេង​ទៀត ...

វ៉ន ដារ៉ា
https://bit.ly/2LaDv7h

ប្រធាន​អង្គ​ការ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ និង​ សត្វ​ព្រៃ ​ចូល​បំភ្លឺ​នៅ​តុលា​ការ​ រឿង​បណ្ដឹង​បរិ​ហារ​កេរ្តិ៍

ប្រធាន​អង្គ​ការ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ និង ​សត្វ​ព្រៃ លោក ជា ហ៊ាន នៅ​ព្រឹក​ថ្ងៃ​ទី ​១៥​ សីហា​​នេះ ​បាន​ចូល​បំភ្លឺ​នៅ​តុលា​ការ​ខេត្ត​ កំពង់​ស្ពឺ ជុំវិញ​បណ្ដឹង​ចោទ​ប្រ​កាន់​របស់​​អ្នក​ស្រី សៀង សា​ម៉េន ពី​បទ «បរិ​ហារ​កេរ្តិ៍ និង ​រារាំង​ដំណើ​ការ​ឈូស​ឆាយ ...

ឃុត សុភចរិយា
https://bit.ly/2MT2rBB

របាយការណ៍​ពី CCHR បង្ហាញ​ថា ស្ត្រី​ខ្វះ​ភាព​យុត្តិធម៌​ក្នុង​ការ​ជំនុំ​ជម្រះក្តី​នៅ​សាលា​ឧទ្ធរណ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ចេញ​របាយការណ៍​អង្កេត​មួយ​ពី​ម្សិលមិញ​ដោយ​បង្ហាញ​ថា សិទ្ធិ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​សម្រាប់​ស្ត្រី​នៅ​សាលាឧទ្ធរណ៍​នៅតែ​មាន​កង្វះខាត​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ពេញលេញ​សម្រាប់​ពួកគេ​។ របាយការណ៍​ដែល​បាន​បង្ហាញ​ពី​ការឃ្លាំ​មើល​ការ​កាត់ក្តី​នៅ​សាលាឧទ្ធរណ៍​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ ...

នៀម ឆេង
https://bit.ly/2vv5NnE

វៀតណាម​ ៨ ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ

លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ ...

គឹម សារុំ
https://bit.ly/2ODfM2f

មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប ស្នើ​ឲ្យ​ដោះ​លែង​លោក កឹម​សុខា ខណៈ​កម្ពុជា​ថា ​វា​មិន​អាច​ទៅ​រួច​ទេ

លោកស្រី Federica Mogherini មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប (EC) ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​បាន​លើក​ឡើង​ជា​ដដែលៗ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន CNRP និង​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កែប្រែ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ ប៉ុន្តែ ...

ម៉ិច ដារ៉ា និងវង្ស សុខេង
https://bit.ly/2udqyDh

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ឥត​សំណង​ ៣,៥​ លាន​អឺ​រ៉ូ​ ដល់​សាលាក្តី​ខ្មែរក្រហម​

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (ECCC)​ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ សហភាព​អឺរ៉ុប​ (EU)​ បាន​ផ្ដល់​ជំនួយ​សរុប​ ៣,៥​ លាន​អឺ​រ៉ូ​ (៤,១​ លាន​ដុល្លារ​)​ ដើម្បី​គាំទ្រ​ដល់​គម្រោង​នេះ​ នៅ​ក្នុង​ឆ្នាំ​ ២០១៨​ យោង​តាម​លោក​ នេ​ត​ ភក្ត្រា​ មន្ត្រី​អ្នកនាំពាក្យ ...

នៀម ឆេង
https://www.phnompenhpost.com/national/eu-donates-eu35m-kr-tribunal

​អភិបាលខេត្ត​ព្រះ​សីហ​នុ​ចង់ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​ធានា​ខ្លួន​ដល់​អ្នក​តវ៉ា​ដីធ្លី​ចំនួន​ ៤​ នាក់​

​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជូន​សំណើ​ទៅ​តុលាការខេត្ត​ ដើម្បី​ពិនិត្យ​ និង​ពិចារណា​អនុញ្ញាត​ឱ្យ​ធានា​ខ្លួន​ដល់​អ្នក​ភូមិ​ ៤​ នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​តវ៉ា​លើ​ជម្លោះដីធ្លី​កាលពី​ខែ​មុន​ ដើម្បី​បន្ធូរបន្ថយ​អ្នក​តវ៉ា​នៅ​ការិយាល័យ​របស់​លោក​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50502800/preah-sihanouk-governor-wants-court-to-grant-bail-to-four-land-protesters/

ព្រះរាជអាជ្ញា ​ប្តឹង​ជំទាស់​ចៅក្រម​ដោះលែង​ឈ្មួញ​ឈើ​វៀតណាម

លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ចំពោះ​សេចក្តី​សម្រេច​របស់​លោក​ សាន ប៊ុនធឿន ចៅក្រម​ស៊ើប​នៃ​សាលាដំបូង​ខេត្ត​រតនគិរី​ដែល​បាន​ដោះលែង​ថៅកែ​រកស៊ី​ឈើ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ចូល​មក​ប្រមូល​ទិញ​ឈើ​ដោយ​ខុស​ច្បាប់​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2K1cnb7

រដ្ឋមន្ត្រី​យុត្តិធម៌​ បញ្ជា​ឲ្យ​អយ្យការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ «​ប្រមាថ​» ​ព្រះមហាក្សត្រ

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា បាន​ធ្វើ​ «​អធិបញ្ជា​» ​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ចំពោះ​បទ​ «​ប្រមាថ​» ​អង្គ​ព្រះមហាក្សត្រ ខណៈ​អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ប្រកាន់ ...

បែន សុខហ៊ាន
https://bit.ly/2xYu2yp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3kUSD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!