រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង ២ និងអភិបាលខេត្តច្រានចោលព័ត៌មានដែលថា មានមូលដ្ឋានកងទ័ពជើងទឹកបរទេស នៅក្នុងខេត្តកោះកុង
ក្រសួងចំនួន ២ និងអភិបាលខេត្តកោះកុងបានច្រានចោលចំពោះព័ត៌មានដែលថា មានមូលដ្ឋានកងទ័ពជើងទឹកបរទេសនៅក្នុងខេត្តកោះកុង ហើយថាកម្ពុជាមិនស្ថិតនៅជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកនោះទេ។ ប្រតិកម្មនេះបានធ្វើឡើង ...
នៀម ឆេង
https://bit.ly/2Frx4if
ក្រុមការងារ ១០០រាត្រី ចង់ឃើញវិធានការច្បាប់ម៉ឺងម៉ាត់ ចំពោះអ្នករស់នៅលើបឹងទន្លេសាបខុសច្បាប់
សង្គមស៊ីវិល និងក្រុមយុវជនដែលសកម្មនឹងកិច្ចការសង្គមរកឃើញថា យុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឲ្យមករស់លើគោកវិញរបស់អាជ្ញាធរខេត្តនេះ គឺជារឿងមិនស្របតាមច្បាប់នោះទេ ប្រសិនបើ ...
សន ចាន់រដ្ឋា
https://www.rfa.org/khmer/news/law/immigration-11142018031155.html
EU និងអង្គការអន្តរជាតិ ផ្តល់លុយ $២៧ លាន ក្នុងវិស័យអប់រំ
សហភាពអឺរ៉ុប (EU) និងអង្គការអន្តរជាតិចំនួន ៣ ផ្សេងទៀតប្រមូលថវិកាបានប្រមាណ ២៧ លានដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ [Capacity Development Partnership Fund (CDPF)] ដើម្បីជួយទំនុកបម្រុងក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា សម្រាប់អនុវត្តក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2z9zZXz
មន្ត្រីព្រមាន ផាកពិន័យអ្នកបោះចោលសំរាម ក្នុងពិធីបុណ្យអុំទូក
ក្រសួងបរិស្ថាននឹងដាក់ពង្រាយមន្ត្រី និងយុវជនស្ម័គ្រចិត្តប្រមាណ ៣០០ នាក់ ដើម្បីដើរត្រួតពិនិត្យ និងអប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់ដោយសារការបោះចោលសំរាមជាមួយនឹងការព្រមានផាកពិន័យ ចំពោះអ្នកបោះចោលសំរាម ខណៈក្រុមហ៊ុនស៊ិនទ្រីនឹងដាក់ពង្រាយកម្មករចំនួន ២៧៤ នាក់ និងឡានចំនួន ៤៥ គ្រឿងដើម្បីប្រមូល និងដឹកសំរាមនៅក្នុងពិធីបុណ្យអុំទូក ...
ម៉ិច ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2K4u1eN
ក្រសួងជម្រុញការចូលរួមពីសហគ្រាសខ្នាតតូច និងមធ្យម
មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំវិស័យឯកជនកាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យសហគ្រាសខ្នាតតូច និងមធ្យមទាំងអស់ចូលរួមក្នុងក្របខ័ណ្ឌច្បាប់។ មន្ត្រីសាធារណៈ និងអ្នកតំណាងនិយោជកនៃសហគ្រាសបានធានាម្ចាស់អាជីវកម្មថា ការលើកទឹកចិត្តទាក់ទងនឹង ...
សុខ ចាន់
https://www.khmertimeskh.com/50549752/register-now-or-miss-out-on-tax-breaks-ministry-says/
ធនាគារពាណិជ្ជនឹងបង្កើនកម្ចីជាប្រាក់រៀល ទៅដល់មីក្រូហិរញ្ញវត្ថុ
ធនាគារពាណិជ្ជនៅកម្ពុជាបានបង្ហាញផែនការក្នុងការបង្កើនការផ្តល់កម្ចីប្រាក់រៀលទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) ឲ្យបានច្រើនជាងមុនសម្រាប់ ...
ហ៊ គឹមសាយ
https://bit.ly/2Fm5wuN
កម្ពុជា ផលិតស្ករអំពៅបាន ១២ ម៉ឺនតោនរយៈពេល ៩ ខែ
ក្រុមហ៊ុនផលិតស្ករសធំចំនួន ៣ នៅក្នុងប្រទេស កម្ពុជា បានផលិតស្ករអំពៅឆៅ (មិនទាន់កែច្នៃ) ជាង ១២០ ០០០ តោនក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ។ នេះបើយោងតាមតួលេខដែល ...
ចេង សុខហ័ង
https://bit.ly/2DkSzyE
ក្រុមមន្ត្រីបានធ្វើតេស្តឈាមបន្ទាប់ពីការពុលអាហារដ៏ច្រើន
មន្ត្រីមន្ទីរសុខាភិបាលខេត្ដរតនគិរីកំពុងធ្វើតេស្តគំរូឈាម ដើម្បីរកឱ្យឃើញមូលហេតុដែលធ្វើឱ្យអ្នកភូមិជិត ២០០ នាក់ពុលអាហារនៅឯពិធីបុណ្យសពនៅស្រុកអូរជុំនៅថ្ងៃសុក្រ។ ...
សែន ដាវីត
https://www.khmertimeskh.com/50549486/officials-testing-blood-after-mass-food-poisoning/
KrisEnergy ចុះកិច្ចព្រមព្រៀង $២១ លានដើម្បីទាញប្រេងប្លុក A
ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេស សិង្ហបុរី ដែលកំពុងប្រតិបត្តិការទាញយកប្រេងនៅក្នុងប្លុក A នៅសមុទ្ររបស់កម្ពុជា បានចុះកិច្ចព្រមព្រៀងតម្លៃ ...
ហ៊ឹន ពិសី
https://bit.ly/2DgTUGW
តំបន់ស្នូលស្ទឹងសែនត្រូវដាក់ជាតំបន់រ៉ាមសារទទួលស្គាល់ជាអន្តរជាតិ
រដ្ឋាភិបាលបានដាក់បញ្ចូលតំបន់រ៉ាមសារស្ទឹងសែនដែលស្ថិតនៅភាគអាគ្នេយ៍នៃបឹងទន្លេសាបជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរទៅដោយធនធានព្រៃលិចទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទនោះទៅជា «តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា ...
ឃុត សុភចរិយា
https://bit.ly/2zAA1XL
នាយករដ្ឋមន្ត្រី រិះគន់មន្ត្រីចំពោះភាពយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ ២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់មន្ត្រីទទួលបន្ទុកស្ថាបនាផ្លូវជាតិលេខ ២ ប៉ុន្តែបានជំរុញឲ្យសហការជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ខណៈថវិកាចំនួន ៥៦ លានដុល្លារដែលត្រូវចំណាយលើគម្រោងនេះជាកម្ចីបានមកពីប្រទេសកូរ៉េ។ ការថ្លែងរបស់លោកបែបនេះបានធ្វើ ...
សុទ្ធ គឹមសឿន
https://bit.ly/2PLU5k9
លោក ហ៊ុន សែន ឲ្យបញ្ចប់រឿងក្ដីមេសហជីពដើម្បីបើកចំហសេរីភាពវិញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងទៅកាន់សាធារណជនដោយបានស្នើទៅកាន់រដ្ឋមន្ត្រីពាក់ព័ន្ធឲ្យតុលាការទម្លាក់បទចោទ ឬតម្កល់ទុកមិនចាត់ការលើសំណុំរឿងប្តឹងមេដឹកនាំសហជីពកម្មករមួយចំនួនដែលបានធ្វើការនៅតាមរោងចក្រនានាដើម្បី ...
នៀម ឆេង
https://bit.ly/2ASQgBq
រដ្ឋាភិបាលទទួលប្រាក់ចំណូលបាន ៦ លានដុល្លារពីសម្បទានដី
យោងតាមរបាយការណ៍ដែលបានបង្ហាញជូនអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា រដ្ឋាភិបាលរកប្រាក់ចំណូលបាន ៦,៦ លានដុល្លារពីប្រាក់ចំណូលពីសម្បទានដីសេដ្ឋកិច្ច បើទោះបីជាមានក្រុមហ៊ុនតិចជាងពាក់កណ្តាលដែលបានផ្តល់ថ្លៃឈ្នួល ...
ជា វណ្ណៈ
https://www.khmertimeskh.com/50548305/government-makes-6m-from-land-concessions/
ប្រទេសកម្ពុជាជំរុញការប្រើប្រាស់ថាមពលស្អាត ប៉ុន្តែក៏មានផែនការគម្រោងធ្យូងថ្មផងដែរ
មន្ត្រីក្រសួងថាមពលម្នាក់បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងជំរុញឱ្យមានផែនការប្រើប្រាស់ថាមពលវារីអគ្គិសនី និងធ្យូងថ្ម ដើម្បីបង្កើតអគ្គិសនីដល់ប្រទេសទាំងមូលនៅត្រឹមឆ្នាំ២០២០ ប៉ុន្តែថាមពលពន្លឺព្រះអាទិត្យនឹងដើរតួនាទីមួយចំនួន ជាពិសេសនៅ ...
Jared Ferrie
http://news.trust.org/item/20181107114203-3nzlo/
គម្រោងថាមពលសូឡានៅខេត្ត កំពង់ស្ពឺ ចាប់ផ្តើមសាងសង់
រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (សូឡា) ទំហំ ៦០ មេហ្គាវ៉ាត់ ដែលមានតម្លៃជាង ៥៨ លានដុល្លារក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់ហើយបន្ទាប់ពីទទួលបានការអនុ ...
ចេង សុខហ័ង
https://bit.ly/2AP0O4u
អ្នកកាសែត សង្គមស៊ីវិល និង UN ត្រូវបានរារាំងមិនឲ្យជួបអ្នកតវ៉ាដីធ្លី
អាជ្ញាធរខណ្ឌឫស្សីកែវកាលពីម្សិលមិញបានរារាំងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងមន្ត្រីរបស់អង្គការសហប្រជាជាតិមិនឲ្យចូលជួបប្រជាពលរដ្ឋដែលត្រូវបានគេបង្ខំឲ្យមកប្រមូលផ្ដុំគ្នានៅក្នុងទីលានប្រជាធិបតេយ្យថ្មីដើម្បីសុំឲ្យមន្ត្រីរាជរដ្ឋាភិបាលជួយរកដំណោះស្រាយដីធ្លីរបស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2ARqFJ1
ស្ថានទូតកូវ៉ែត អំពាវនាវឲ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន
ស្ថានទូតកូវ៉ែតបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន និងបានជំរុញជាមុនឲ្យអ្នកទៅធ្វើការនៅទីនោះ ត្រូវតែខិតខំប្រឹងប្រែងធ្វើការជាមួយនឹងការព្រមានថា ប្រសិនបើធ្វើឲ្យមានកំហុសម្តងហើយម្តងទៀតនោះនឹងត្រូវបញ្ជូនត្រឡប់មកវិញ បើ ...
គង់ មេត្តា
https://bit.ly/2OvW7Qv
មន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ជំរុញ ឲ្យអ្នកផលិត និងផ្គត់ផ្គង់ ចំណីអាហារ ង្កើនការយកចិត្តទុកដាក់ អំពីសុវត្ថិភាពចំណីអាហារ
ក្រុមមន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារនៅកម្ពុជា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានអំពាវនាវ និងជំរុញដល់ក្រុមសហគ្រិន និងពាណិជ្ជករ អ្នកផលិត និង អ្នកផ្គត់ផ្គង់ចំណីអាហារ ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុវត្ថិភាព និង ស្ដង់ដារចំណីអាហារ ដើម្បីធានានូវសុខុមាលភាព សម្រាប់អ្នក ...
ឃុត សុភចរិយា
https://bit.ly/2RENDZr
ក្រុមហ៊ុនឯកជនមួយ នៅតែបន្តចាក់ដីរំលោភយក ឆ្នេរព្រែកត្រែង
ក្រុមហ៊ុនឯកជនមួយដែលបានចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជិត២ខែហើយក៏ដោយ តែរហូតមកដល់ថ្ងៃ ...
វ៉ន ដារ៉ា
https://bit.ly/2ySSsYh
មន្ត្រីជំនាញ កំពុងត្រួតពិនិត្យការលួចកាន់កាប់ដីព្រៃខុសច្បាប់
មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងកំពុងបន្តនីតិវិធីត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ នេះបើតាមលោក ម៉ម ផល្លារ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2yV6g4x
លោក ស ខេង អំពាវនាវឱ្យមានការសហការពីអង្គការមិនមែនរដ្ឋាភិបាល
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធបានណែនាំមន្ត្រីប៉ូលីស និងអាជ្ញាធរមូលដ្ឋានឱ្យសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជី ដើម្បីធានាថា ការងាររបស់ពួកគេត្រូវបានអនុវត្តដោយគ្មានការរំខាន ឬការរឹតត្បិត។ ...
តាំង វីដា
https://www.khmertimeskh.com/50546655/sar-kheng-calls-for-ngo-collaboration/
SME ថ្មីជាង ១០០ ចុះបញ្ជីរយៈពេល ៩ ខែ
អាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME) ថ្មីជាង ១០០ ត្រូវបានចុះបញ្ជី ក្នុងអំឡុង ៣ ត្រីមាសនៅឆ្នាំនេះ ហើយមន្ដ្រីរំពឹងថា ចំនួននេះនឹងបន្តកើនឡើង ដោយសារ ...
ចេង សុខហ័ង
https://bit.ly/2Okiybm
ក្រសួង បើកវគ្គបណ្ដុះបណ្ដាល ពីការផលិតស្រា ស ក្រោយមានករណីពុល នៅក្រចេះ
ក្រសួងឧស្សាហកម្មនិងសិប្បកម្មនៅថ្ងៃទី ១ ខែវិច្ឆិកានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសក្នុងការផលិតស្រាសអង្ករ និង ពន្យល់ពីផលប៉ះពាល់ដល់សុវត្ថិភាពនិងសុខភាព បន្ទាប់ពីមានករណីពុលស្រាសបង្កឲ្យមាន ...
វ៉ន ដារ៉ា
https://bit.ly/2OlZk5l
អង្គការសិទ្ធិមនុស្សបង្ហាញថាចំនួនអ្នកជាប់ឃុំកើនឡើងកម្រិតខ្ពស់ ដែលមិនធ្លាប់មាន តែមន្ត្រីថា ការឃុំច្រើនជាការរក្សាសុវត្ថិភាព
តាមរបាយការណ៍ចេញដោយអង្គការសិទ្ធិមនុស្សលីកាដូ ពីម្សិលមិញបង្ហាញថា ចំនួនអ្នកជាប់ឃុំបានឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកដោយធ្វើឲ្យមានភាពចង្អៀតណែន និងពុករលួយ បង្កឲ្យមានផលប៉ះពាល់ទៅលើអ្នកជាប់ឃុំ ផ្តល់ផលវិបាកដល់មន្ត្រីពន្ធនាគារ និងសង្គមជាតិ ...
ម៉ិច ដារ៉ា
https://bit.ly/2zi5PR4