ក្រុមហ៊ុន​ដែក​ថែប​ដ៏​ធំ​របស់​ចិន ​នឹង​មក​កម្ពុជា

ក្រុមហ៊ុន​ផលិត​ដែក​ថែប​​​ចិន​ Baowu ​Group​ បាន​បង្ហាញ​ផែនការ​ក្នុង​ការ​រើ​រោងចក្រ​ចម្រាញ់​ដែក​របស់​ខ្លួន​ពី​​តំបន់ ​Xinjiang របស់​ចិន ​​មក​​កម្ពុជា​ ដែល​នឹង​ក្លាយ​ជា​គម្រោង​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​ដំបូង​គេ​​របស់​​ក្រុមហ៊ុន Baowu​។​ នេះ​​បើ​​តាម​សេចក្តី​រាយការណ៍​របស់ Reuters។ គម្រោង​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ពាណិជ្ជកម្ម​ និង​តំណាង​វិស័យ​ឯកជន​កម្ពុជា ជា​អ្វី​ដែល​គេ​រំ​ពឹង​ថា​ផលិតកម្ម​ដែក​ថែប​នេះ​នឹង​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ដែក​នៅ​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​។​ កំណើន​វិស័យ​សំណង់​នៅ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ដែក​កើន​ឡើង​យ៉ាង​ខ្លាំង ​តែ​កន្លង​មក​សម្ភារ​នេះ​ត្រូវ​បាន​ពឹង​ផ្អែក​លើ​​ការ​នាំចូល​ពី​ក្រៅ​ប្រទេស។ …

ហ៊ គឹមសាយ
https://bit.ly/30CqIDm