កម្ពុជា ​នឹង​មិន​ប្រឈម​កង្វះ​ឃ្លាំង​ស្តុក​ស្រូវ​ច្រើន​ទេ​ឆ្នាំ​នេះ​

ខណៈ​មាន​ការ​​បង្ហាញ​ពី​គម្រោង​សាងសង់​ឃ្លាំង ​និង​ឡ​សម្ងួត​ស្រូវ​កាន់​តែ​​ច្រើន​នៅ​កម្ពុជា ​តំណាង​នៅ​ក្នុង​​ឧស្សាហកម្ម​នេះ​មាន​សុទិដ្ឋិនិយម​ថា​ កម្ពុជា​នឹង​មិន​ជួប​បញ្ហា​​ប្រឈម​ដោយសារ​កង្វះ​ខាត​ ឃ្លាំង​ស្តុក​ និង​ឡ​សម្ងួត​ច្រើន​ទេ​នៅ​​ឆ្នាំ ​២០១៩​ នេះ។ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា (CRF)​ លោក ​នង​ វាសនា ​បាន​ឲ្យ​ដឹង​ថា ដោយសារ​​ការ​ខិតខំ​អភិវឌ្ឍ​​សមត្ថភាព​​របស់​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិន​ស្រូវ​នីមួយៗ​រួម​ផ្សំ​នឹង​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋ​ផង​នោះ​ ​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​នេះ​​នឹង​មិន​មាន​បញ្ហា​ដូច ​២-៣ ឆ្នាំ​មុន​​ទៀត​ទេ​​ ខណៈ​បច្ចុប្បន្ន​មាន​​​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​ស្រូវ​​ត្រូវ​បាន​ដាក់​ដំណើរការ​ស្ទើរ​​តែ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។ ...

ហ៊ឹន ពិសី
https://bit.ly/2VPrysU