ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​​ នៅ​​បន្ត​ភាព​ខ្លាំង​នៅ​ឆ្នាំ ​២០១៨

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស នឹង​នៅ​បន្ត​រឹងមាំ បើ​​ទោះ​បី​ជា​អង់គ្លេស​នឹង​ត្រូវ​​ចាក​​ចេញ​ពី​សហភាព​អឺរ៉ុប​ក៏​ដោយ​ ស្រប​ពេល​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទំាង ២ ​បាន​កើន​​លើស ១ ​ពាន់​លាន​ដុល្លារ​រួច​​ទៅ​ហើយ​កាល​ពី​ឆ្នាំ​មុន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ពាណិជ្ជកម្ម (MoC) បង្ហាញ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ បន្ទាប់​ពី​​កិច្ច​ប្រជុំ​រវាង​ក្រុម​គណៈ​ប្រតិភូ​ចក្រភព​អង់គ្លេស និង​លោក ​កឹម ​ស៊ីថន​ រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​កម្ពុជា និង​ចក្រភព​អង់គ្លេស​ បាន​កើន​ឡើង​​ដល់​ជាង ​១ ​ពាន់​លាន ដុល្លារ​​កាល​​ពី​ឆ្នាំ​មុន កើន​ឡើង​ពី ​៥០០ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១២។​ …

ហ៊ គីមសាយ
https://bit.ly/305Njb3