រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួងមហាផ្ទៃផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាដែលជាអង្គការតស៊ូមតិការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិជាបណ្តោះអាសន្ន បន្ទាប់ពីមានភាពចម្រូងចម្រាសពីការតវ៉ា ពីសំណាក់ពលរដ្ឋខ្លះដែលគេជឿថា ជាក្រុមពលរដ្ឋដែលគាំទ្រក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ...
បែន សុខហ៊ាន និង គង់ មេត្តា
http://bit.ly/2k9ysvy
សាលានឹងបង្រៀនអក្ខរកម្មផ្នែកហិរញ្ញវត្ថុ
អក្ខរកម្មផ្នែកហិរញ្ញវត្ថុជាមុខវិជ្ជាមួយនៅសាលារៀន ដែលនឹងបង្កើនចំនេះដឹងរបស់សិស្សអំពីប្រាក់ នឹងត្រូវបានដាក់បញ្ជូលឱ្យសិក្សានៅទូទាំងប្រទេសតាមរយៈដំណាក់កាលដំបូងនៃគម្រោងកម្មវិធីសិក្សាសាលាកម្ពុជា ជាមួយនឹងក្រសួងអប់រំ ...
សុខ ចាន់
http://www.khmertimeskh.com/5083840/schools-teach-financial-literacy/
ក្រសួងមហាផ្ទៃបានបើកដំណើរការស្ថានីយ៍ទូរទស្សន៍
កាលពីម្សិលមិញនេះ ក្រសួងមហាផ្ទៃបានបើកដំណើរការនៅស្ថានីយ៍ទូរទស្សន៍ថ្មីមួយ NICE TV ដែលស្ថានយ៍ទូរទស្សន៍នេះផ្តោតលើការផ្សាយដែលទាក់ទងទៅនឹងការបង្ក្រាបឧក្រិដ្ឋកម្ម និងសមិទ្ធផលរបស់រដ្ឋាភិបាល។ ទូរទស្សន៍ NICE ជាការបង្កើតឡើងរួមគ្នារវាង ...
ឈាង សុខា
http://www.khmertimeskh.com/5083787/interior-ministry-launches-tv-station/
បដាទាមទារឲ្យដោះលែងលោក កឹម សុខា មួយចំនួនត្រូវដកចេញ
បដាទាមទារឲ្យដោះលែងលោក កឹម សុខា របស់គណបក្សសង្គ្រោះជាតិនៅតាមខេត្តមួយចំនួនត្រូវបានលួច និងដកចេញដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរបានស្នើសុំឲ្យដក ខណៈពេលដែលក្រុមមេធាវីកំពុងរៀបចំឯកសារប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការឃុំខ្លួនលោក កឹម សុខា ដែលក្រុម ...
នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU
កម្ពុជាចិនដំណើរការប្រព័ន្ធប្តូរប្រាក់រៀល-យន់
ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរដ្ឋចិនប្រចាំខេត្តគ័ងស៊ី កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យអត្រាប្តូរប្រាក់ រៀលយន់ ប្រចាំខេត្តគ័ងស៊ីប្រទេសចិន ដែលជាដំណើរការមួយអនុញ្ញាតឲ្យអ្នកកាន់ប្រាក់រៀលខ្មែរអាចធ្វើការប្តូរប្រាក់ ...
ហ៊ គីមសាយ
http://bit.ly/2fTcfgO
នាយករដ្ឋមន្ត្រីចង់ជំរុញវិស័យទេសចរណ៍
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ការជម្រុញដល់វិស័យទេសចរណ៍ត្រូវបានកំណត់ជាសំខាន់ ដើម្បីជួយពន្លឿនដល់វិស័យសេដ្ឋកិច្ច។ ...
សុខ ចាន់
http://www.khmertimeskh.com/5083858/pm-wants-boost-tourism/
NBC នឹងបញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំកម្ពុជាកំពុងសហការរៀបចំមេរៀនស្តីពីចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យនេះដល់ប្រជាជនកម្ពុជាពីវ័យក្មេងទៅ ហើយគ្រោងដាក់បញ្ចូលមេរៀនហិរញ្ញវត្ថុនេះទៅក្នុងមុខវិជ្ជាសិក្សាដែលមានស្រាប់មួយ ...
ហ៊ គីមសាយ
http://bit.ly/2fscvCG
នាយករដ្ឋមន្ត្រីអនុម័តឱ្យទទូលកន្សែងនៅកន្លែងធ្វើការ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា និយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមូស្លីមទាំងអស់ទទូលកន្សែង និងសំលៀកបំពាក់ប្រពៃណីទៅធ្វើការ។ ថ្លែងទៅកាន់កម្មករនៅខណ្ឌមានជ័យរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកបានជួបស្ត្រីម៉ូស្លីមក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាមនាពេលថ្មី ៗ ពួកគេបានប្រាប់លោកថា ពួកគេប្រឈមនឹងការរើសអើងពីសំណាក់និយោជក ហើយត្រូវបានស្នើឱ្យស្លៀកឯកសណ្ឋានដែលប្រឆាំងនឹងជំនឿរបស់ពួកគេ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5083772/pm-approves-headscarves-workplace/
ការព្រមានសម្រាប់សប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានថា តំបន់ភាគច្រើននៃប្រទេសអាចប្រឈមនឹងទឹកជំនន់ដោយសារតែភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃពុធ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា កម្ពុជានឹងរងផលប៉ះពាល់ដោយប្រព័ន្ធសម្ពាធទាបដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។ ...
មុំ គន្ធា
http://www.khmertimeskh.com/5083788/warning-week-heavy-rain-floods/
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យអាមេរិកយកគ្រាប់បែករបស់ខ្លួនត្រឡប់មកវិញ
លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញ បានជំរុញឱ្យសហរដ្ឋអាមេរិកជួយកម្ពុជាក្នុងការលុបបំបាត់គ្រាប់បែកមិនទាន់ផ្ទុះ ដែលកងកម្លាំងរបស់ខ្លួនបានទម្លាក់នៅលើទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាមជាជាងផ្តោតលើការរកឃើញនូវធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5083770/pm-calls-us-take-bombs-back/
ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក
ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...
ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5
ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ
ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...
ចេង សុខហ័ង
http://bit.ly/2k2TrQG
ចំណូលរដ្ឋាភិបាលឆមាសទី ១ មានប្រមាណ $២ ពាន់លាន
ចំណូលសរុបរបស់រដ្ឋាភិបាលកម្ពុជាដែលបានកត់ត្រាដោយអគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆមាសទីមួយ ឆ្នាំ ២០១៧ មានប្រមាណ ២,១៩ ពាន់លានដុល្លារ ស្មើនឹង ៥៦,៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទីមួយ និងលទ្ធផលប៉ាន់ស្មាននូវការអនុវត្ត ថវិកា ...
ហ៊ គីមសាយ
http://bit.ly/2wT7Dl8
រដ្ឋាភិបាលបង្ហាញគម្រោងគាំទ្រសហគមន៍សន្សំប្រាក់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលមិញ បានបង្ហាញពីគម្រោងគាំទ្រដល់ «ក្រុមសន្សំប្រាក់ដើម្បីជួយខ្លួនឯង» ដោយអះអាងថា មន្ត្រីជំនាញកំពុងសិក្សាពីលទ្ធភាពក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្លូវច្បាប់ដើម្បីឲ្យប្រតិបត្តិការរបស់ក្រុមសន្សំប្រាក់នេះដំណើរការដោយ ...
ហ៊ គីមសាយ
http://bit.ly/2xz1W8Z
Fresh News បើកសេវាវិទ្យុ ក្រោយវិទ្យុមួយចំនួនបិទ
សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលកាលពីម្សិលមិញបានសម្លឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយចាប់ផ្តើមបើកសេវាវិទ្យុនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីវិទ្យុមួយចំនួនរួមទាំងវិទ្យុអាស៊ីសេរីដែលហ៊ានរិះគន់រដ្ឋាភិបាលបានបិទប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yFF5J8
មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ
ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/
កម្ពុជា និងបង់ក្លាដែសពង្រឹងពាណិជ្ជកម្ម
ប្រទេសកម្ពុជា និងបង់ក្លាដែសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ធ្វើឱ្យប្រសើឡើង និងពង្រីកពាណិជ្ជកម្ម និងភាពជាដៃគូពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខានៅខែតុលាខាងមុខនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5083529/cambodia-bangladesh-strengthen-trade/
លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឱ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឱ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2fN899D
អង្គការមាតាធម្មជាតិ ត្រូវបានលុបចោល ក្រោយលាតត្រដាងរឿងខ្សាច់
កាលពីថ្ងៃសុក្រកន្លងទៅក្រសួងមហាផ្ទៃបានប្រកាសពីការលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលហើយមានប្រសិទ្ធភាពភ្លាមៗតែប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការមួយនេះបានលាតត្រដាង និងបង្ហាញពីការនាំខ្សាច់ស៊ីលីកាដ៏ច្រើនទៅប្រទេសតៃវ៉ាន់ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f3Nn50
GE រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងលើការបំភាយឧស្ម័ន
ប្រធានប្រតិបត្តិក្រុមហ៊ុន General Electric (GE) បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនថាមពលឈានមុខគេមានមូលដ្ឋាននៅអាមេរិកមួយនេះសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពលត្រឹមខែវិច្ឆិកាខាងមុខនេះលើបចេ្ចកវិទ្យាគ្រប់គ្រងលើការបំភាយឧស្ម័ន ...
Kali Kotoski
http://bit.ly/2x3edm3
ប្រហុកទៅដល់អន្ដរជាតិ
សហគមន៍តូចមួយនៅឃុំចុងឃ្នៀស ខេត្តសៀមរាប មានភាពតឹងតែងចំពោះការទទួលបាននូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិសម្រាប់ត្រីផ្អាប់ ឬប្រហុកពិសេសរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តស្តង់ដារជាតិសម្រាប់គ្រឿងផ្សំពិសេសបំផុតនៅក្នុងការចម្អិនម្ហូបខ្មែរ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082981/prahoc-go-international/
អ្នកស្រុកត្រូវបានប្រាប់ឱ្យចាកចេញពីទំនប់មុនពេលនាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ច
អាជ្ញាធរខេត្តស្ទឹងត្រែងបានជួបប្រជុំជាមួយក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃពុធ ដើម្បីរកមធ្យោបាយបញ្ចុះបញ្ចូលប្រជាជនដែលមិនព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគេនៅជិតទំនប់វារីអគ្គិសនីសេសានក្រោម ២ ឱ្យទទួលយកសំណង ហើយចាកចេញពីដីរបស់ពួកគេមុនពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រនៅថ្ងៃទី២៥ ខែកញ្ញា។ ...
សែន ដេវិដ
http://www.khmertimeskh.com/5083085/locals-told-leave-dam-pms-visit/
ក្រសួងស្នើកុំដំឡើងថ្លៃដឹកជញ្ជូនក្នុងអំឡុងពេលពិធីបុណ្យ
ក្រសួងដឹកជញ្ជូនបានស្នើសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់កុំដំឡើងថ្លៃនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅសប្តាហ៍ក្រោយ។ សំណើនេះត្រូវបានអមដោយការអំពាវនាវដល់អ្នកបើកបរទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលពិធីបុណ្យ ដែលប្រជាជនកម្ពុជារាប់ពាន់នាក់ត្រឡប់ទៅស្រុកកំណើតវិញ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5083113/freeze-festival-transport-costs-ministry/
ក្តីសង្ឃឹមជំនួសការភ័យខ្លាចអ្នករស់នៅតាមផ្លូវ
សម្រាប់អ្នកគ្មានទីលំនៅក្នុងទីក្រុង កន្លែងដ៏មមាញឹកនៅក្នុងទីក្រុងភ្នំពេញ វត្តអារាម ផ្សារ និងកន្លែងទេសចរណ៍គឺជាកន្លែងធ្វើការរបស់ពួកគេ ដែលមនុស្សជាច្រើនសុំទាន ហើយជារឿយៗជាកន្លែងគេងរបស់ពួកគេ។ អ្នកខ្លះទៀតអូសរទេះ ឬថង់នៅជុំវិញរាជធានី ប្រមូលកាកសំណល់កែច្នៃ និងសម្ភារៈសំណល់អេតចាយដើម្បីលក់។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5083116/hope-replaces-fear-street-dwellers/