រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
លោក ប្រាក់ សុខុន ថា កម្ពុជានៅតែប្រកាន់ជំហរអព្យាក្រឹត
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន អះអាងថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធហើយពេលនេះកម្ពុជា កំពុងតែមានទំនាក់ទំនងល្អទាំងជាមួយចិន និងអាមេរិក។ នៅក្នុងការផ្តល់បឋកថាពីថ្ងៃម្សិលមិញស្តីពីស្ថានភាពពិភពលោកបច្ចុប្បន្ន និងទិដ្ឋភាពនយោបាយការបរទេសរបស់ ...
ទូច សុខា
http://bit.ly/2qy8xAp
ក្រោយប្រជុំបិទទ្វារអ្នកប៊ុលឌិង ១៣ គ្រួសារទៀតព្រមយកសំណង
ពលរដ្ឋដែលរស់នៅអគារប៊ុលឌិងសចំនួន ១៣ គ្រួសារទៀតបានសម្រេចយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាទទួលយកសំណងពីក្រុមហ៊ុនកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់ ៤១ គ្រួសារបានជួបប្រជុំបិទទ្វារជាមួយលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្វីបើគ្រួសារខ្លះមិនទាន់សម្រេចចិត្តក្នុងតម្លៃ ...
គង់ មេត្ដា
http://bit.ly/2scnW6E
TRC បានប្រាប់ឱ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ធានាប្រព័ន្ធបណ្តាញរបស់ខ្លួនឱ្យបានល្អ
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) កាលពីម្សិលមិញបានជម្រុញប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ធានាថា សេវារបស់ពួកគេនឹងមិនមានការរំខានក្នុងអំឡុងពេលដែលយុទ្ធនាការបោះឆ្នោតកំពុងបន្ត និងអំឡុងការបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38894/trc--ensure-mobile-networks-ok/
ទឹកប្រាក់ក្នុងគម្រោងវិនិយោគបោកប្រាស់ អាចកើនដល់ $៤០០ លាន
ទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្នុងគម្រោងវិនិយោគក្លែងក្លាយអាចនឹងកើនឡើងដល់ប្រមាណ ៤០០ លានដុល្លារ ស្របពេលអ្នកចាញ់បោកក្នុងគម្រោងនេះអាចមានរហូតដល់ ៥ ម៉ឺននាក់ ខណៈទឹកប្រាក់សរុបជាក់ស្តែងពីអ្នករងគ្រោះជាង ៧០០០ នាក់មាន ...
ហ៊ គីមសាយ
http://bit.ly/2sbTZ6x
នាយកដ្ឋានគយរាយការណ៍ឃើញតិចជាង១ភាគរយនៃខ្សាច់ដែលនាំចូលទៅប្រទេសសិង្ហបុរី
យោងតាមស្ថិតិពាណិជ្ជកម្មបានឱ្យដឹងថា នាយកដ្ឋានគយកម្ពុជារាប់ឃើញតិចជាង១ភាគរយនៃខ្សាច់ដែលប្រទេសសិង្ហបុរីរាយការណ៍ថា បាននាំចូលពីកម្ពុជាកាលពីឆ្នាំ២០១៦ នៅក្នុងការបន្ថែមចុងក្រោយទៅលើគម្លាតជាង៧៧លានតោនពីឆ្នាំ២០០៧ ដល់ឆ្នាំមុន ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយថា បណ្ដាលមកពីស្ដង់ដាររាយការណ៍អន្តរជាតិខុសៗគ្នា ហើយសកម្មជនលើកឡើងថា បណ្តាលមកពីអំពើពុករលួយ។ ...
Ben Paviour
http://www.cambodiadailykhmer.com/37622
ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនឡាញនឹងត្រូវបានចាប់ផ្តើម
ក្រសួងពាណិជ្ជកម្មកំពុងជម្រុញពាណិជ្ជកម្មក្នុងស្រុក និងបរទេស ដើម្បីចុះបញ្ជីម៉ាកពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអនឡាញថ្មី។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ប្រព័ន្ធនេះនឹងបម្រើដល់ទាំងសាធារណៈជន និងវិស័យឯកជន និងធ្វើ ...
សុខ ចាន់
http://www.khmertimeskh.com/news/38781/online-trademarks-go-live/
គ្រួសារដែលរងគ្រោះ បានសុំឱ្យក្រសួងជួយដោះស្រាយវិវាទដីធ្លី
ក្រុមគ្រួសារ ដែលរងគ្រោះក្នុងករណីជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានស្នើសុំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការយឺតយាវ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38754/families-ask-ministry-to-handle-land-disputes/
ប្រទេសអូស្ត្រាលីត្រូវបានគេរាយការណ៍ថាបានបញ្ជូនជនភៀសខ្លួនណូរ៉ូទៅកាន់ប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀង ៥៥ លានដុល្លារ
ជនភៀសខ្លួនម្នាក់ដែលត្រូវបានរាយការណ៍ថា បានមកដល់ប្រទេសកម្ពុជាបន្ទាប់ពីចាក់ចេញពីប្រទេសណូរ៉ូ ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាល Turnbull ៥៥ លានដុល្លារ។ បុរសជនជាតិស៊ិរីម្នាក់ត្រូវបានគេនិយាយថា នឹងជាមនុស្សទី៧ ហើយដែល ...
Frenalyn Wilson
http://www.ibtimes.com.au/australia-reportedly-transfers-another-nauru-detainee-cambodia-under-55m-deal-1554001
ក្រសួងបដិសេធការទាមទារប្រាក់ សំរាប់ការឡើងតំណែង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធពាក្យចរចាមអារ៉ាម ក្នុងការចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីផ្លាស់ប្តូរមុខតំណែងរបស់មន្រ្តី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38752/ministry-rejects-cash-for-promotions-claim/
ក្រសួងដំណើរការចុះបញ្ជីម៉ាកតាមអនឡាញ
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីការពារម៉ាកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាប្រព័ន្ធថ្មីមួយអនុញ្ញាតឲ្យម្ចាស់អាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុកស្នើសុំការពារម៉ាកផលិតផលរបស់ពួកគេពីទីណាក៏បានតាមប្រព័ន្ធ ...
ហ៊ គឹមសាយ
http://bit.ly/2rmYzSC
ការធានាអះអាងពីជំងឺក្អកមាន់
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានបដិសេធចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលលើកឡើងថា កុមារកម្ពុជាក្រោមអាយុមួយឆ្នាំ ៥០ ភាគរយមានឱកាសកើតជំងឺក្អកមាន់។ ...
សែន ដាវីត
http://www.khmertimeskh.com/news/38756/whooping-cough-assurance/
ស្ថាប័នអនុវត្តន៍ច្បាប់ហាមមិនឱ្យមានការបំភិតបំភ័យ
ក្រសួងមហាផ្ទៃ និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់បំរាមចំពោះស្ថាប័នការអនុវត្តច្បាប់ទាំងអស់ពីការប្រើប្រាស់អំណាចពួកគេដើម្បីបំភិតបំភ័យ ឬគំរាមកំហែងដល់អ្នកបោះឆ្នោតក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់។នៅក្នុងសេចក្តីប្រកាសរួមនេះ គជប និងក្រសួងបាននិយាយថា បំរាមនេះសំខាន់សម្រាប់មន្ត្រីនរគបាល និងយោធា ដើម្បីធានាដល់សន្តិសុខ និងស្ថេរភាពសាធារណៈដោយមិនបង្កភាពភ័យខ្លាច។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/38748/don---t-intimidate--law-enforcement-warned/
ការវិនិយោគក្នុងវិស័យសំណង់បានកើនឡើង ៤៣ភាគរយ
ការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាមានសន្ទុះខ្លាំង ដែលបានកើនឡើងដល់ ៤៣,៣ភាគរយ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ។ ...
TRC គំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុន Mega
និយតករទូរគមនាគមន៍កម្ពុជា (TRC) នឹងដក ហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងស្រុក ខណៈដែលក្រុមហ៊ុនមេរបស់ប្រតិបត្តិករនោះបានបិទទ្វារទៅហើយ។ ...
ចេង សុខហ័ង
http://bit.ly/2qUfMiT
គណបក្សសង្គ្រោះជាតិកាត់បន្ថយថវិកាក្រសួង២០ភាគរយ បើខ្លួនឈ្នះឆ្នោត
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រឆាំងមួយនេះនឹងកាត់បន្ថយថវិការបស់ក្រសួងទាំងអស់ចំនួន២០ភាគរយ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ ដើម្បីយកថវិកាទាំងនោះទៅផ្ដល់ដល់ឃុំ សង្កាត់នីមួយៗចំនួន៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលគណបក្សប្រជាជនកម្ពុជាច្រានចោលថាគ្រាន់តែជាការសន្យាខ្យល់ក្នុងរដូវកាលបោះឆ្នោត។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37531
ការព្រមានអំពីអាកាសធាតុនៅតំបន់សមុទ្រ
ក្រុមអ្នកនេសាទ និងអ្នកដំណើរតាមផ្លូវសមុទ្រត្រូវបានព្រមានថា ឱ្យមានការប្រយ័ត្នប្រយែងដោយសារមានភ្លៀងព្យុះនៅតំបន់សមុទ្រចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃសៅរ៍។ ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថានឹងមានរលកសមុទ្រធំៗ ត្រូវបានរំពឹងថា ...
មុំ គន្ធា
http://www.khmertimeskh.com/news/38610/wild-seas-alert/
បក្សសង្គ្រោះជាតិថា នឹងរំលាយក្រសួងអភិវឌ្ឍន៍ជនបទ បើសិនខ្លួនឈ្នះឆ្នោត
នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថា បើខ្លួនជាប់ឆ្នោតបានឡើងកាន់អំណាច គណបក្សនឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោលតែមន្ត្រីក្រសួងបានចាត់ទុកសារនយោបាយនេះ ថា គ្រាន់តែជា ...
ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq
កំនើនភ្ញៀវទេសចរណ៍បរទេសកើនឡើងដល់ ១២ភាគរយ
ចំនួនភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេសកម្ពុជា បានកើនឡើងច្រើនជាង ១២ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៧ ដោយសារកម្ពុជាបានខិតខំប្រឹងប្រែងកែលម្អការផ្តល់សេវា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/38458/foreign-tourist-arrivals-up-12-percent/
កម្ពុជាស្ទាក់ស្ទើរទទួលប្រាក់កម្ចីពីធនាគារ AIIB
កម្ពុជាមិនទាន់បានកំណត់ គោលនយោបាយប្រាក់កម្ចីរបស់ខ្លួន ទៅឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅឡើយ ដោយសារកម្ពុជានៅតែអាចទទួលបាន កម្ចីសម្បទានអត្រាការប្រាក់ទាប ពីដៃគូអភិវឌ្ឍន៍ជាច្រើន នេះបើយោងតាមសម្ដីរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/38413/cambodia-holds-back-on-aiib-loans/
ទីភ្នាក់ងារពលករចាប់ផ្តើមបញ្ជូនពលករទៅហុងកុង
ទីភ្នាក់ងារជ្រើសរើសពលករ អាចនឹងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីក្រុងហុងកុងជាលើកដំបូង ក្នុងពេលឆាប់ៗនេះ ជាពិសេសពលករក្នុងស្រុក។ ...
សែន ដេវិត
http://www.khmertimeskh.com/news/38390/agencies-to-begin-sending-workers-to-hk/
អ្នកនៅប៊ុលឌិងសសម្រុកទៅចុះកិច្ចសន្យាទទួលយកសំណង
គិតមកដល់ត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យម្សិលមិញមានប្រជាពលរដ្ឋរស់នៅអគារប៊ុលឌិងស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនចំនួន ១៩១ គ្រួសារហើយក្នុងចំណោម ៤៩៣ គ្រួសារបានទៅចុះកិច្ចសន្យាជាមួយក្រសួងដែនដីព្រមទទួលយកសំណងថ្លៃផ្ទះចំនួន ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅតាមការសម្រេចរបស់ ...
គង់ មេត្ដា
http://bit.ly/2qqsIyS
ជនបរទេសជាច្រើនត្រូវបានបញ្ជូនត្រលប់ទៅមាតុប្រទេសវិញ
ក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញបានបញ្ជូនជនបរទេសចំនួន ៤៦ នាក់ដែលមកពីប្រទេសចំនួន ៦ ទៅកាន់ប្រទេសរបស់ពួកគេវិញ និងមនុស្សចំនួន ៨៧ នាក់ទៀតកំពុងឃាត់ខ្លួន ដោយសារពួកគេបានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ឬទិ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38120/more-foreigners-deported/
ក្រសួងការពារការនាំចេញខ្សាច់ ខណៈ NGO គាំទ្រការអះអាងរបស់ខ្លួន
កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ ...
វណ្ណ រើន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/37383
ពលរដ្ឋជាង ៤០០ នាក់កើតផ្ដាសាយធ្វើឲ្យមានក្ដីបារម្ភ
ប្រជាពលរដ្ឋជាង ៤០០ នាក់រស់នៅក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរីនៅក្នុងសប្តាហ៍នេះបានឆ្លងជំងឺផ្តាសាយដែលធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ។ នេះបើយោងតាមមន្ត្រីសុខាភិបាល និងសមត្ថកិច្ចមូលដ្ឋាន។ ...
នៀម ឆេង
http://bit.ly/2pUR0AQ