រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ប្រាក់ចំណូលរបស់ក្រសួងរ៉ែ និងថាមពលកើនឡើងប្រហែល២០%
ក្រសួងរ៉ែ និងថាមពល (MME) បានប្រមូលចំណូលមិនមែនសារពើពន្ធសរុបចំនួន ២០,៣ លានដុល្លារកាលពីឆ្នាំ២០១៦ កើនឡើងប្រមាណ ២០ ភាគរយធៀបនឹងឆ្នាំ២០១៥ ដោយសារការធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលចំណូល។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៦ របស់ក្រសួងដែលចេញផ្សាយកាលពី ...
ហ៊ គឹមសាយ
http://bit.ly/2mjiFHq
បរទេសជាង៣០០០នាក់បង្កបទល្មើសនៅកម្ពុជា ក្នុងឆ្នាំ ២០១៦
របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ ជនបរទេសជាង ៣៥០០នាក់ បានបង្កបទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌនៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងនោះ មានជនបរទេសជាង ៨០០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលកម្ពុជា។ ...
ប៉ិច សុធារី
http://bit.ly/2mem9ei
របាយការណ៍ក្រសួងមហាផ្ទៃលើកសរសើរដល់ការបង្ក្រាបជាច្រើនពាក់ព័ន្ធនយោបាយ
ដោយត្រូវញាំញីដោយបដិវត្តន៍ពណ៌ អ្នកបង្កការរំជើបរំជួល និងអ្នកនយោបាយពាក់ព័ន្ធករណីព្រហ្មទណ្ឌនោះ ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រទេសជាតិរួចផុតពីភាពអសន្តិសុខ ដែលជាការអួតអាងរបស់ក្រសួងនេះកាលពីម្សិលមិញនៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36638
ចំនួនអ្នកទោសក្នុងគុក កើនជាង ២០%
ចំនួនអ្នកទោសក្នុងពន្ធនាគារបានកើនឡើងជាង ២០ ភាគរយកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃដែលទទួលស្គាល់ចំនួនអ្នកទោសចូលថ្មីច្រើននេះបណ្តាលឲ្យមាន «បញ្ហាប្រឈមធ្ងន់ធ្ងរ» ជាមួយនឹង ...
ម៉ិច ដារ៉ា
http://bit.ly/2lHVMiT
រដ្ឋាភិបាលជ្រើសរើសមន្ត្រីរាជការបន្ថែមជាង ១ ម៉ឺននាក់ទៀត
រដ្ឋាភិបាលបានសម្រេចឲ្យមានការជ្រើសរើសមន្ត្រីរាជការស៊ីវិល និងគ្រូបង្រៀនក្របខ័ណ្ឌសម្រាប់ឆ្នាំ ២០១៧ សរុបជាងមួយម៉ឺននាក់ និងមន្ត្រីជាប់កិច្ចសន្យាជិតពីរម៉ឺននាក់ផ្សេងទៀត ដោយលើកហេតុផលថាដើម្បីបំពេញមុខតំណែងដែលទំនេរ និងតបតាមតម្រូវការពិតប្រាកដរបស់អង្គភាពថា្នក់ជាតិ និងថា្នក់ ...
ទូច សុខា
http://bit.ly/2kKqx7L
ខុមហ្វ្រែល៖ សកម្មភាព និងការងាររដ្ឋសភា២០១៦ ធ្លាក់ចុះ
យោងតាមរបាយការណ៍របស់អង្គការខុមហ្វ្រែលដែលសង្កេតរដ្ឋសភានិងតំណាងរាស្ត្រ បានរកឃើញថា សកម្មភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋសភា ក្នុងឆ្នាំ២០១៦ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំចាស់ ខណៈដែលក្រុមមតិភាគច្រើនដែលកាន់អំណាច មានការបំពារបំពានទៅលើអភ័យឯកសិទ្ធិ បើកផ្លូវឲ្យមានការចោទ ...
ប៉ិច សុធារី
http://bit.ly/2kXyIZP
លទ្ធិប្រជាធិបតេយ្យរង “ការវាយសំពងផ្ដាច់ព្រ័ត្រ” ពេលបក្សកាន់អំណាចអនុម័តវិសោធនកម្ម
កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។ ...
បែន សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36593
សភាអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ បក្សដែលមិនបានបំពេញភារកិច្ចប្រុងខ្លួន
អង្គសភាបានអនុម័តយល់ព្រមលើខ្លឹមសារទាំងស្រុងនៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចំនួន ៦៦សំឡេង មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីយកច្បាប់នេះទៅអនុវត្តន៍បោសសម្អាតគណបក្សនយោបាយដែលមិនបានបំពេញភារកិច្ច តួនាទីនិងការងារទាំងឡាយ ឲ្យសមជា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lgKRfF
រដ្ឋសភាកម្ពុជាបានសម្រេចដាក់ចេញច្បាប់ដែលអាចនឹងបំផ្លាញបក្សប្រឆាំង
រដ្ឋសភាកម្ពុជានៅថ្ងៃនេះបានសម្រេចដាក់ចេញនៅច្បាប់ដ៏ចម្រូងចម្រាសដែលកាត់បន្ថយអំណាចគណៈបក្សប្រឆាំងនៃប្រទេសនេះ និងធ្វើឱ្យការហាមប្រាណអតីតមេដឹកនាំគណៈបក្សប្រឆាំងត្រឡប់មកកាន់អំណាចវិញយ៉ាងមានប្រសិទ្ធិភាព។ ...
Logan Connor
http://sea-globe.com/cambodian-parliament-passes-law-destroy-opposition/
ធនាគាររដ្ឋវៀតណាម ជម្រុញបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា
គណៈគ្រប់គ្រងនៃធនាគាររដ្ឋវៀតណាម លោក Lê Minh Hưng និងគណៈគ្រប់គ្រងនៃធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ...
សារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/351435/vn-cambodia-state-banks-foster-ties.html#VSUuqSzs55vRy9a4.97
បក្សប្រឆាំង ធ្វើពហិការមិនចូលប្រជុំសភាលើសេចក្តីស្នើច្បាប់ស្ដីពីគណបក្សនយោបាយ
តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពលិការមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃនេះទេបើទោះបីជារដ្ឋសភា បានកំណត់បើកកិច្ចប្រជុំសភាអង្គវិសាមញ្ញដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ស្ដីពីគណបក្សនយោបាយដោយយល់ឃើញថាច្បាប់នេះអាចនឹងបង្កឲ្យ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2m2kWa2
រដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្សាយឃោសនាកញ្ចប់ប្តូរលុយក្រុមហ៊ុនទូរស័ព្ទ
និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំជាថ្មីម្តងទៀតកាលពីថ្ងៃពុធ ទៅដល់ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តនៅកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម អំពីការប្តូរប្រាក់ ឬបន្ថែមទឹកប្រាក់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ ...
សុខ ចាន់
http://bit.ly/2lRpMdm
ក្រសួងវប្បធម៌ប្រាប់ឱ្យការថតចម្លងមានកម្រិត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនៅកំហិតសម្រាប់អ្នកនិពន្ធ និងនាយកដឹកនាំសម្តែង ដែលមានបំណងបង្កើតឡើងវិញនូវការងារទាក់ទងនឹងសិល្បៈអក្សរសិល្ប៍ និងតន្ត្រី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/35327/culture-groups-told-of-copy-limits-by-ministry/
រដ្ឋាភិបាលឲ្យប្រតិបត្តិករទូរស័ព្ទមកបង់ពន្ធ ដែលជំពាក់
រដ្ឋាភិបាលកម្ពុជាបានឲ្យក្រុមហ៊ុនទូរស័ព្ទចល័តប្រកាសពីចំណែកប្រាក់ចំណូល និងទូទាត់បំណុលនៅត្រឹមចុងខែនេះ ដោយព្រមានថានឹងបង្កកគណនីធនាគារ ផ្អាកអាជ្ញាប័ណ្ណ និងប្រឈមនឹងវិធានការដាក់ពិន័យតាមផ្លូវច្បាប់របស់ពួកគេ។ ...
Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2kOjyYh
TRC ទុកពេល១០ថ្ងៃឲ្យក្រុមហ៊ុនទូរស័ព្ទចល័តបន្ទាប់ពីគម្រោងដូរលុយ
និយតករទូរគមនាគមន៍កម្ពុជាកាលពីម្សិលមិញបានឲ្យដឹងថា ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់មានរយៈពេល១០ថ្ងៃ ក្នុងការដាក់បញ្ជូនរបាយការណ៍ប្រាក់ចំណេញលើផលិតផលដែលខ្លួនបានដាក់ចេញ ដើម្បីធ្វើការត្រួតពិនិត្យ ហើយថានឹងកោះប្រជុំប្រតិបត្តិករទាំង៦ ត្រឹមចុងខែនេះ មុនពេល ...
Kali Kotoski
http://bit.ly/2k62uuF
សិស្សថ្នាក់ ១២ អាចតេស្ដសមត្ថភាពលើប្រព័ន្ធអ៊ីនធឺណិតបាន
ក្រសួងអប់រំប្រកាសនឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី ១២ លើប្រព័ន្ធអ៊ីនធឺណិតដើម្បីជាជំនួយបន្ថែមដល់ពួកគេក្នុងការហាត់ធ្វើលំហាត់ និងឆ្លើយសំណួរដោយខ្លួនឯង។ ...
សែន ដាវីត
http://bit.ly/2lqm4mv
កូរ៉េខាងត្បូង ផ្ដល់ជំនួយសម្ភារយោធាដល់ខ្មែរ
ប្រទេសកម្ពុជាកំពុងរង់ចាំគ្រឿងបំពាក់ និងបរិក្ខារយោធាដែលជាជំនួយផ្តល់ដោយប្រទេសកូរ៉េខាងត្បូង។ បើយោងតាមអនុក្រឹត្យមួយបានបង្ហាញថាក្រសួងហិរញ្ញវត្ថុបានផ្តល់ថវិកាប្រហែល ១ លានដុល្លារដល់ក្រសួងការពារជាតិដើម្បីប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារទាំងនេះនៅ ...
ម៉ិច ដារ៉ា
http://bit.ly/2kkz4tD
ក្រសួងដែនដី នឹងហៅលោកស្រី ស៊ុយ សុផាន ចូលដោះស្រាយវិវាទដីធ្លី ២០ករណីសិន
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមដោះស្រាយវិវាទដីធ្លីចំនួន ២០ករណី ដែលជាជម្លោះទាស់គ្នារវាងប្រជាពលរដ្ឋចំនួន ៥៥៤គ្រួសារ ជាមួយនឹងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអុីម៉ិច នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្ដាល ក្រោយការសម្រេចយល់ព្រមពីរដ្ឋាភិបាល។ ...
តាំង វីដា
http://bit.ly/2lduHk7
មានការតវ៉ាកាន់តែច្រើននៅក្រសួងរៀបចំដែនដី
មនុស្សប្រមាណ ១០០ នាក់ តំណាងឱ្យប្រជាជនប្រមាណ ២០០ គ្រួសារ បានធ្វើការតវ៉ានៅមុខក្រសួងរៀបចំដែនដី រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារឱ្យក្រសួងពន្លឿនការផ្តល់ដំណោះស្រាយដល់បញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយនឹងក្រុមហ៊ុនដំនាំអំពៅចំនួនបី នៅ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/35079/more-protests-at-land-ministry/
សភាចេញបទបញ្ជាផ្ទៃក្នុងផ្ទុយពីរដ្ឋធម្មនុញ្ញជុំវិញការកោះហៅរដ្ឋមន្ត្រី
ដោយរំលោភរដ្ឋធម្មនុញ្ញខណៈដែលអនុវត្តតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញបានចេញបទបញ្ជាដោយលើកឡើងថា រដ្ឋមន្ត្រីទាំងអស់នឹងមិនមកឆ្លើយបំភ្លឺនៅចំពោះមុខតំណាងរាស្ត្រទេ លុះណាតែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសម័យប្រជុំសភាជាមុនសិន។ ...
គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36415
លោក ហ៊ុន សែន ព្រមានមិនឲ្យរដ្ឋមន្ត្រី ៣រូប ចូលបំភ្លឺតាមការកោះហៅ
ប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានមិនឲ្យរដ្ឋមន្ត្រីបីរូបដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង គ្រោងកោះហៅចូលបំភ្លឺលើភាពមិនប្រក្រតីក្នុងវិស័យជំនាញរបស់ខ្លួនក្នុងមន្ទីររដ្ឋសភាឡើយ លុះណាតែអ្នកតំណាងរាស្ត្រទាំងនោះ គោរពច្បាប់ ហើយចូលប្រជុំសភា វិញសិន។ ...
តាំង វីដា
http://bit.ly/2jFqdSn
រដ្ឋាភិបាលកម្រិតរបបម៉ោង និងប្រាក់ម៉ោងបន្ថែមក្នុងគ្រឹះស្ថានសិក្សា
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកម្រិតរបបម៉ោងកំណត់ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈដើម្បីឆ្លើយតបតាមតម្រូវការ និងតាមលទ្ធភាពនៃថវិកា។ ...
សែន ដាវីត
http://bit.ly/2kqrLUk
គណបក្សសង្គ្រោះជាតិរិះគន់រដ្ឋសភាថាជាស្ថាប័នមួយដែលទន់ខ្សោយ
គណបក្សប្រឆាំងបានចាត់ទុករដ្ឋសភាជាស្ថានប័នទន់ខ្សោយមួយ បន្ទាប់ពីបានសម្រេចជាផ្លូវការថានឹងលុបតំណែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងពីប្រធានតំណាងរាស្រ្តសំឡេងភាគតិចមានឋានៈស្មើនាយករដ្ឋមន្រ្តីនៅ ...
មាស សុខជា
http://bit.ly/2kqHroh
ទំហំទឹកប្រាក់តាមប្រព័ន្ធទូទាត់រហ័សមាន $២,៥លាន
ទំហំទឹកប្រាក់ប្រតិបត្តិការតាមរយៈសេវាប្រព័ន្ធទូទាត់រហ័ស ដែលត្រូវបានដាក់ដោយធនាគារជាតិនៃកម្ពុជា (NBC) រយៈពេល៦ខែមកនេះមានសរុប១០ពាន់លានរៀល (២,៥លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិដែលបានចេញផ្សាយកាលពី ...
ហ៊ គឹមសាយ
http://bit.ly/2jOxrag