បរិស្ថាន និងធនធានធម្មជាតិ
ការបំពុលបរិស្ថាន និងកាកសំណល់
សំរាម សំណល់រឹង
សកម្មភាពប្រមូលសំរាមនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាពដោយ David Villa ថតដោយថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY 4.0 DEED.សំរាម “សំដៅដល់របស់របរប្រើប្រាស់ សម្ភារ ផលិតផលដែលបានបន្សល់ ឬ បង្កើតពីសកម្មភាព និងជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនមានផ្ទុកសារធាតុពុល ឬ សំណល់គ្រោះថ្នាក់”។ សំណល់រឹងទីប្រជុំជន “សំដៅដល់សំណល់រឹងដែលបានបន្សល់ ឬ បង្កើត ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។1 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
ការបំពុលទឹក
កុមារផឹកទឹកស្អាត នៅប្រទេសកម្ពុជា។ រូបភាព ថតដោត សេស៊ីលា ស្នាយឌឺ, ១២ កក្កដា ២០០៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលទឹក អាចត្រូវបានគេឱ្យនិយមន័យច្រើនយ៉ាងផ្សេងៗពីគ្នា។ ជាទូទៅ ការបំពុលទឹក គឺជាការធ្វើឱ្យកង្វក់ដល់ទឹក នៅពេលដែលសារធាតុបំពុលនានាបានហូរចូលទៅក្នុងប្រភពទឹកដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម (ដកយកសារធាតុបំពុលចេញ)។ ការ ...
ការបំពុលបរិស្ថាន និងកាកសំណល់
(English) The rapid economic and population growth in Cambodia is leading to significant environmental pollution. The economic development activities have generated major environmental consequences, including air pollution, water pollution, noise pollution and solid wastes. ...